ចាប់​ខ្ទប់​ម៉ាត់​ក្មេង​ស្រី​អាយុ​១១​ឆ្នាំ​រំលោភ​ក្នុង​ចម្ការ​ល្មុត​

ចាប់​ខ្ទប់​ម៉ាត់​ក្មេង​ស្រី​អាយុ​១១​ឆ្នាំ​រំលោភ​ក្នុង​ចម្ការ​ល្មុត​



កណ្តាល ៖ លោក លឹម សុគន្ថា​ព្រះរាជអាជ្ញា​សាលាដំបូង​ខេត្ត​កណ្ដាល ​នៅ​វេលា​ម៉ោង​២០​និង​១៧​នាទី​យប់​ថ្ងៃទី​១០ ​ខែឧសភា ​ឆ្នាំ​២០១៦​បាន​បញ្ជា​ទៅ​កម្លាំង​សមត្ថកិច្ច​នគរបាល​ស្រុក​ស្អាង​ឲ្យ​ឃាត់​ខ្លួន​យុវជន​ម្នាក់​ពាក់ព័ន្ធ​ ករណី​ចាប់​រំលោភ​ក្មេង​ស្រី​អាយុ​១១​ឆ្នាំ ​បន្ទាប់ពី​មាន​ពាក្យ​បណ្តឹង​របស់​អាណាព្យាបាល​ជនរងគ្រោះ​ និង​ចំលើយ​សារភាព​របស់​ជន​សង្ស័យ។

លោក​វរសេនីយ៍ សេង សុជាតិ​អធិការ​នគរបាល​ស្រុក​ស្អាង​ បាន​ឲ្យ​ដឹង​ថា ហេតុការណ៍​នៃ​អំពើ​រំលោភ​សេពសន្ថវៈ​កើតឡើង នៅ​ថ្ងៃទី​១០​ខែឧសភា​ឆ្នាំ​.២០១៦ វេលា​ម៉ោង ១១.០០​នាទី​ព្រឹក នៅ​ចំណុច​ចម្ការ​ល្មុត ស្ថិតនៅ​ភូមិ​ថ្កុ​ល ឃុំ​ត្រើយ​ស្លា ស្រុក​ស្អាង​ខេត្តកណ្តាល​។

ជនរងគ្រោះ អាយុ​១១​ឆ្នាំ នៅ​ភូមិ​ថ្កុ​ល ឃុំ​ត្រើយ​ស្លា ស្រុក​ស្អាង​ខេត្ត​កណ្តាល មុខរបរ​សិស្ស​។ រីឯ​ជន​សង្ស័យ​ឈ្មោះ ឡេង ជា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ នៅ​ភូមិ​ថ្កុ​ល ឃុំ​ត្រើយ​ស្លា ស្រុក​ស្អាង ខេត្តកណ្តាល មុខរបរ កម្មករ​រោងចក្រ (​ឃាត់ខ្លួន​)​។

បើតាម​ការស្រាវជ្រាវ​របស់​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃទី​១០.០៥.២០១៦​វេលាម៉ោង​១១.០០ នាទី (​ព្រឹក​) ជនរងគ្រោះ​បាន​ដើរចូល​ចម្ការ​ល្មុត​របស់​ឈ្មោះ​ម៉ាប់ ​ដើម្បី​រក​បេះ​ផ្លែ​ល្មុត​ហូប​ពេល នោះ មានឈ្មោះ​ឡេង ជា​(​ជនសង្ស័យ​)​បាន​ដើរ​មកពី​ទិសខាងកើត​សំដៅ​ចូល​មក​ចម្ការ​ល្មុត​ខាងលើ​ដែរ ពេល​មក​ដល់​ឈ្មោះ ឡេង ជា បាន​ចាប់​ខ្ទប់​មាត់ និង​ច្រមុះ ជនរងគ្រោះ​រហូត​សន្លប់​លែង​ដឹងខ្លួន​។​នគរបាល​បាន​ឲ្យ​ដឹង​ទៀត​ថា បន្ទាប់​ពី​ជនរងគ្រោះ​ដឹងខ្លួន​វិញ​ខ្លួន​កាយ​អាក្រាត​អស់ពី​ខ្លួន ហើយ ឈ្មោះ ឡេង ជា បាន​គំរាម មិន​ឲ្យ​ជនរងគ្រោះ​និយាយ​ប្រាប់​ម្តាយ​បើ​ហ៊ាន​តែ​និយាយ​និង​សម្លាប់​ចោល។

លោក​វរសេនីយ៍ សេង សុជាតិ​អធិការ​នគរបាល​ស្រុក​ស្អាង​បាន​បញ្ជាក់​ថា ​នៅ​វេលា​ម៉ោង​១៧.០០​នាទី​ថ្ងៃ​ដដែល​ក្រោយពេល​សមត្ថកិច្ច​នគរ​បាល​ប៉ុស្តិ៍​ត្រើយ​ស្លា ទទួល​បាន​បណ្ដឹង​និង​ព័ត៌មាន ពី​ម្តាយ​ជនរងគ្រោះ​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​ក៏​បាន ហៅ​ឈ្មោះ​ឡេង ជា មក​ធ្វើការ​សាកសួរ​នៅ​ប៉ុស្តិ៍ រដ្ឋបាល​ត្រើយ​ស្លា ស្រុក​ស្អាង​។ នៅ​ចំពោះ មុខ​សមត្ថកិច្ច ឈ្មោះ​ឡេង​ជា​បាន​សារភាព​ថា ​ខ្លួន​ពិតជា​បាន​ប្រព្រឹត្តិ​អំពើ​ចាប់​រំលោភ​ជនរងគ្រោះ​មែន​ នៅ​ចំណុច​ក្នុង​ចម្ការ​ល្មុត របស់​ឈ្មោះ​ម៉ាប់ រួច​បាន​ប្រគល់​លុយ​ចំនួន៥.000​រៀល​ទៅ​ឲ្យ​ជនរងគ្រោះ​។ លោក​អធិការ​ឲ្យ​ដឹងទៀត​ថា នៅ​វេលា​ម៉ោង​២០.១៧​នាទី​ថ្ងៃទី​១០.០៥.២០១៦ ព្រះរាជអាជ្ញា​សាលាដំបូង​ខេត្ត​កណ្តាល​អនុញ្ញាត​ឲ្យ​ឃាត់ខ្លួន​ឈ្មោះ ឡេង ជា​ដើម្បី​ប្រមូល​ផ្តុំ​សំណុំរឿង​បន្ត​ចាត់ការ​តាម​នីតិវិធី៕
ចាប់​ខ្ទប់​ម៉ាត់​ក្មេង​ស្រី​អាយុ​១១​ឆ្នាំ​រំលោភ​ក្នុង​ចម្ការ​ល្មុត​

ចាប់​ខ្ទប់​ម៉ាត់​ក្មេង​ស្រី​អាយុ​១១​ឆ្នាំ​រំលោភ​ក្នុង​ចម្ការ​ល្មុត​