វិទ្យាស្ថាន​ ខេ​ម​អេ​ដ​ប៊ី​ហ្ស​នេស​ស្គូ​ល ចូលរួម​បរិច្ចាគ​ឈាម​ដោយ​ស្ម័គ្រ​ចិត្ត​ ក្រោម​ប្រធានបទ”ទាំង​អស់​គ្នា​ ដើម្បី​កម្ពុជា”

វិទ្យាស្ថាន​ ខេ​ម​អេ​ដ​ប៊ី​ហ្ស​នេស​ស្គូ​ល ចូលរួម​បរិច្ចាគ​ឈាម​ដោយ​ស្ម័គ្រ​ចិត្ត​ ក្រោម​ប្រធានបទ”ទាំង​អស់​គ្នា​ ដើម្បី​កម្ពុជា”



ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​១១ ខែ​ឧសភា ឆ្នាំ​២០១៦ វិទ្យាស្ថាន​ខេ​ម​អេ​ដ​ប៊ី​ហ្ស​នេស​ស្គូ​ល សហការ​ជា​មួយ​មជ្ឈ មណ្ឌល​ជាតិ​ផ្តល់​ឈាម បាន​រៀបចំ​កម្មវិធី​បរិច្ចាគ​ឈាម​ដោយ​ស្ម័គ្រ​ចិត្ត​ ក្រោម​ប្រធានបទ ទាំងអស់​គ្នា​ដើម្បី​កម្ពុជា នៅ​ក្នុង​បរិវេណ​អគារ​សិស្ស​របស់​វិទ្យាស្ថាន ​ខេ​ម អេ​ដ​ប៊ី​ហ្ស​នេស​ស្គូ​ល​ក្រោម​អធិបតីភាព លោកនាយក ខេ​ស៊ី បា​ណេ​ត ដោយមាន​ការ​អញ្ជើញ​ចូលរួម​ពី​សំណាក់​គណៈ​គ្រប់គ្រង សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ បុគ្គលិក និង និស្សិត ប្រមាណ​ជា១៥០​នាក់​ផង​ដែរ​។​

កម្មវិធី​បរិច្ចាគ​ឈាម​លើក​នេះ បាន​ប្រព្រឹត្តទៅ​យ៉ាង​អធិកអធម ​ដោយសារ​តែ​មាន​ការចូលរួម​ពី​អ្នក​បរិច្ចាគ​ឈាម​ទាំងអស់ ក៏​ដូចជា​ការចូលរួម​គាំទ្រ​ពី​សំណាក់​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម ទឹក​ពិសា​បរិសុទ្ធ​វី​តា​ល់ ហាង​នំ pheapbol’s RrewHouse និង​ហាង​លក់​ផ្លែឈើ Fruit Station ជាដើម។

ឆ្លៀត​ក្នុង​ឱកាស​នោះ​ផង​ដែរ លោក ខេ​ស៊ី បា​ណេ​ត នាយក វិទ្យាស្ថាន​ខេ​ម អេ​ដ​ប៊ី​ហ្ស​នេស​ស្គូ​ល បាន​សម្ដែង​នូវ​កិច្ច​ស្វាគមន៍​យ៉ាង​កក់ក្ដៅ​ចំពោះ​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម​ ក្រុម​ចលនា​និស្សិត ក៏​ដូចជា​សប្បុរសជន ដែល​បាន​ចូលរួមចំណែក ក្នុង​ការ​រៀបចំ​កម្មវិធី​សប្បុរស​នេះ​ឡើង​ម្តង​ទៀត​ នៅ​វិទ្យាស្ថាន​ខេ​ម​អេ​ដ​ប៊ី​ហ្ស​នេស​ស្គូ​ល ហើយ​លោក​ពិតជា​មាន​សេចក្ដីសោមនស្ស រីករាយ​យ៉ាង​ខ្លាំង​នៅ​ពេល​ដែល​ឃើញ សិស្ស​-​និស្សិត​ចូលរួម​យ៉ាង​ច្រើន​កុះករ ការចូលរួម​ដោយ​ស្ម័គ្រ​ចិត្ត​នៅ​ទី​នេះ គឺ​បាន​ឆ្លុះបញ្ចាំង​ពី​ឆន្ទៈ​សាមគ្គីភាព​របស់​យុវជន​ខ្មែរ​ជំនាន់​ថ្មី។

លោក​ក៏បាន​បញ្ជាក់​ផង​ដែរ​ថា នេះ​ជា​លើក​ទី​២​ហើយ ដែល​វិទ្យាស្ថាន​ ខេ​ម​អេ​ដ​ប៊ី​ហ្ស​នេស​ស្គូ​ល បាន​សហការ​ជាមួយ​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម​ក្នុង​ការ​ចុះ​មក​ទទួលយក​អំណោយ​ឈាម​សប្បុរស​ពី​សំណាក់​សិស្ស​-​និស្សិត ហើយ​យើង​រំពឹង​ថា នឹង​ទទួល​បាន​នូវ​ការ​បរិច្ចាគ​ឈាម​ជាច្រើន ដើម្បី​ប្រគល់​ជូន​ដល់​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម ក្នុង​ការ​យក​ទៅ​ផ្គត់ផ្គង់ ដើម្បី​ជួយសង្គ្រោះ​ជន​រង​គ្រោះ​ឲ្យ​បាន​ទាន់ពេលវេលា។

លោក ប៊ា​ន ឆៃ​គីម តំណាង​និស្សិត​ នៃ​វិទ្យាស្ថាន​ខេ​ម​អេ​ដ​ប៊ី​ហ្ស​នេស​ស្គូ​ល បាន​សម្តែង​នូវ​ចំណាប់​អារម្មណ​ថា លោក​ពិតជា​មាន​កិត្តិយស និង​ភាព​សប្បាយ​រីករាយ​ក្នុង​ការ​ដឹកនាំ​ក្រុម និស្សិត​ដើម្បី​ចូលរួម​ក្នុង​កម្មវិធី​ដ៏​ធំ​មួយ​នេះ លោក​ក៏​សង្ឃឹម​ផង​ដែរ​ថា ក្រុម​ចលនា​យុវជន​របស់​វិទ្យាស្ថាន​ខេ​ម​អេ​ដ​ប៊ី​ហ្ស​នេស​ស្គូ​ល នឹង​អាច​មាន​ឱកាស​ចូល​រួម​សហការ​ជាមួយនឹង​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម នា​ឱកាស​ក្រោយៗ​ទៀត និង​ប្រារព្ធ​កម្មវិធី​សប្បុរស​ជាច្រើន​ទៀត ​ដើម្បី​សង្គម​ខ្មែរ​ទាំងមូល៕ វិទ្យាស្ថាន​ ខេ​ម​អេ​ដ​ប៊ី​ហ្ស​នេស​ស្គូ​ល ចូលរួម​បរិច្ចាគ​ឈាម​ដោយ​ស្ម័គ្រ​ចិត្ត​ ក្រោម​ប្រធានបទ”ទាំង​អស់​គ្នា​ ដើម្បី​កម្ពុជា”

វិទ្យាស្ថាន​ ខេ​ម​អេ​ដ​ប៊ី​ហ្ស​នេស​ស្គូ​ល ចូលរួម​បរិច្ចាគ​ឈាម​ដោយ​ស្ម័គ្រ​ចិត្ត​ ក្រោម​ប្រធានបទ”ទាំង​អស់​គ្នា​ ដើម្បី​កម្ពុជា”

វិទ្យាស្ថាន​ ខេ​ម​អេ​ដ​ប៊ី​ហ្ស​នេស​ស្គូ​ល ចូលរួម​បរិច្ចាគ​ឈាម​ដោយ​ស្ម័គ្រ​ចិត្ត​ ក្រោម​ប្រធានបទ”ទាំង​អស់​គ្នា​ ដើម្បី​កម្ពុជា”