PSE ​​បើក​​​ទីលាន​បាល់​ឱប​​ដ៏​កម្រ​នៅ​កម្ពុជា​ម្សិល​មិញ​​

​ទី​លាន​បាល់​ឱប​ដែល​ទើប​បង្កើត​ថ្មី​មួយ​កន្លែង​​​ដាក់​​​ឲ្យ​​កុមារ​​របស់​អង្គការ​ដើម្បី​ភាព​ញញឹម​នៃ​កុមារ​​​ (PSE ) ​ប្រើ​ប្រាស់​​ជា​ផ្លូវ​ការ​កាល​ពី​​ថ្ងៃ​ទី១០ ខែ​ឧសភា ឆ្នាំ​២០១៦​ ម្សិល​មិញ​​​នៅ​ទីលាន​​សាលា​ពាណិជ្ជកម្ម​អូបែក​ក្អម​​ដែល​នេះ​ជា​ទី​លាន​ដ៏​កម្រ​មួយ​នៅ​កម្ពុជា។

 

PSE ​​បើក​​​ទីលាន​បាល់​ឱប​​ដ៏​កម្រ​នៅ​កម្ពុជា​ម្សិល​មិញ​​​លោក Nicolas Oliver

 

​​តាម​លោក Nicolas Oliver ​​សហ​ស្ថាបនិក​នៃ​អង្គការ​​កម្ពុជា​បាល់​ឱប​​ ដែល​​​ចូល​រួម​សហការ​បង្កើត​ទីលាន​នេះបា​ន​​ឲ្យ​ដឹង​ថា ​អង្គារ​របស់​លោក​​​ធ្វើ​ការ​ជាមួយ​អង្គការ​ដើម្បី​ភាព​ញញឹម​នៃ​កុមារ និង​អង្គការ​គ្រួសារ​ថ្មី ​ក្នុង​ការ​បង្កើត​ឱកាស​ឲ្យ​កុមារ​លេង​កីឡា​។ ​ដំណាក់​កាល​ដំបូង​នេះ​គឺ​លោក​ចង់​ឲ្យ​កុមារ​នៅ​កម្ពុជា​លេង​កីឡា​បាល់​ឱប​ឲ្យ​បាន​កាន់​តែ​ច្រើន។

 

​លោក​បន្ត​ថា មូល​ហេតុ​បង្កើត​ទីលាន​បាល់​ឱប​​សម្រាប់​​​​​​កុមារ​នេះ ដើម្បី​ឲ្យ​កុមារ​ក្រី​ក្រ កុមារ​ធ្វើការ​នៅ គំនរ​សំរាម​ ឬ​កុមារ​គថ្លង់​ ​ទទួល​បាន​សិទ្ធិ​​អាច​លេង​កីឡាករ​បាន​គ្រប់​គ្នា​។ ​បន្ថែម​បី​នេះ​ក៏​​​ ដើម្បី​ឲ្យ​កម្ពុជា​មាន​មូលដ្ឋាន​គ្រឹះ​ផ្នែក​កីឡា​បាល់​ឱប​​ ដែល​ចាប់​ផ្ដើម​​ពី​កុមារ​ឡើង​ទៅ។

 

​ជា​មួយ​គ្នា​នោះ​ឯក​ឧត្ដម ប៊ូ ជុំ​សេរី ​អនុរដ្ឋលេខាធិការ​​​ក្រសួង​អប់រំ​យុវជន និង​កីឡា ​លើក​ឡើង​​​ដែរ​​ថា ការ​បង្កើត​ទីលាន​​បាល់​ឱប​​របស់​អង្គការ​ខាង​លើ ​​ជា​​ផ្នែក​មួយ​ក្នុង​ការ​រួម​ចំណែក​អភិវឌ្ឍ​​វិស័យ​កីឡា​បាល់​ឱប​នៅ​កម្ពុជា​ឲ្យ​មាន​ការ​រីក​ចំរើន។​ ប្រភេទ​កីឡា​បាល់​ឱប​​​​នេះ​កម្ពុជា​​នៅ​មាន​កម្រិត​នៅ​ឡើយ បើ​ប្រៀបធៀប​ជា​មួយ​ប្រទេស​ដទៃ ​ជា​ពិសេស​ទី​លាន​មិន​សូវ​មាន​ច្រើន​ឡើយ ប៉ុន្តែ​អង្គការ​ខាង​លើ​​​ នឹង​ចាប់​ផ្ដើម​ជួយ​​ប្រទេស​កម្ពុជា​អភិវឌ្ឍ​លើ​​កីឡា​បាល់ឱប​​ឲ្យ​បាន​កាន់​តែ​ខ្លាំង​ឡើង៕

 

PSE ​​បើក​​​ទីលាន​បាល់​ឱប​​ដ៏​កម្រ​នៅ​កម្ពុជា​ម្សិល​មិញ​​

 

PSE ​​បើក​​​ទីលាន​បាល់​ឱប​​ដ៏​កម្រ​នៅ​កម្ពុជា​ម្សិល​មិញ​​

 

PSE ​​បើក​​​ទីលាន​បាល់​ឱប​​ដ៏​កម្រ​នៅ​កម្ពុជា​ម្សិល​មិញ​​

 

PSE ​​បើក​​​ទីលាន​បាល់​ឱប​​ដ៏​កម្រ​នៅ​កម្ពុជា​ម្សិល​មិញ​​

 

PSE ​​បើក​​​ទីលាន​បាល់​ឱប​​ដ៏​កម្រ​នៅ​កម្ពុជា​ម្សិល​មិញ​​

 

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​​​​​​​​​​​​​​​​​​​​​​