Pochettino ណាត់​ជួប​​​លោក Sir Alex ស្ងាត់​ៗ​

អ្នកគាំទ្រ Tottenham កំពុង​មាន​ការ​ព្រួយបារម្ភ​ពី​អនាគត​អ្នកចាត់ការ​ទូទៅ​របស់​ខ្លួន Mauricio Pochettino នៅ​ទឹកដី White Hart Lane បន្ទាប់​ពី​រូប​លោក​បាន​ទទួលទាន​អាហារ​ពេល​ថ្ងៃ​ស្ងាត់​ៗ​ជាមួយ​អតីត​អ្នកចាត់ការ Man Utd លោក Sir Alex Ferguson។

 

Pochettino ណាត់​ជួប​​​លោក Sir Alex ស្ងាត់​ៗ​

 

នៅ​ក្នុង​រូបភាព​ដែល​ថត​បាន​ដោយ​អ្នក​សារព័ត៌មាន​ គេ​ឃើញ​បុរស​ខ្លាំង​ខាង​ដឹកនាំ​បាល់ទាត់​ទាំង​ពីរ ដើរ​ចេញ​ពី​ភោជនីយដ្ឋាន​មួយ​ក្នុង​ទីក្រុង​ឡុងដ៍ ដោយ​លោកPochettino ដើរ​ហួស​ទៅ​បាត់ ចំណែក​លោក Sir Alex ចូល​ទៅ​ក្នុង​រថយន្ត​ដែល​ចត​រង់ចាំ​នៅ​ខាងក្រៅ។

 

ជំនួប​ខាង​លើ​ធ្វើ​ឲ្យ​គេ​សង្ស័យ​ថា Pochettino អាច​កំពុង​ត្រូវ United ទាក់​ទង​ទៅ​ជំនួស​តំណែង Louis van Gaal នៅ Old Trafford រដូវ​កាល​ក្រោយ បើ​ទោះ​ជា​កន្លង​មក​អ្នកចាត់ការ​សញ្ជាតិ​អាហ្សង់ទីន​រូបនេះ​អះអាង ថា​ខ្លួន​នឹង​នៅ​ជាមួយ Spurs រហូត​ដល់​ឆ្នាំ២០២១​ក៏​ដោយ។

 

Tottenham ឡើង​ជើង​ខ្លាំង​នៅ​រដូវ​កាល​នេះ​ដោយ​បាន​ប្រជែង​គ្នា​ជាមួយ Leicester ដណ្ដើម​ពាន Premier League។ ទោះ​ជា​មិន​បាន​ជើងឯក​ តែ​ក្រុម​ដែល​សំបូរ​ដោយ​កីឡាករ​ក្មេងៗ​ត្រូវ​គេ​មើល​ឃើញ​ថា នឹង​ផ្ដល់​ការ គំរាម​កំហែង​ខ្លាំង​ដល់​ក្លឹប​ធំ​ផ្សេង​ទៀត​នៅ​អង់គ្លេស​រដូវកាល​ក្រោយ៕

 

Pochettino ណាត់​ជួប​​​លោក Sir Alex ស្ងាត់​ៗ​

 

Pochettino ណាត់​ជួប​​​លោក Sir Alex ស្ងាត់​ៗ​

 

Pochettino ណាត់​ជួប​​​លោក Sir Alex ស្ងាត់​ៗ​

 

ប្រែ​សម្រួល៖ វីរ៉ុត
ប្រភព៖ TheSun