សិក្ខា​សាលា​ ស្ដី​ពី​ការ​តែង​និពន្ធ​បទ​ចម្រៀង​ថ្មី​ទទួល​ការ​ចាប់​អារម្មណ៍ខ្លាំង

លោក យ៉ង ពៅ​ ដែល​ជា​នាយក​គ្រប់​គ្រង​ Bosba Media បាន​ថ្លែង​មក​កាន់ Sabay ថា សិក្ខា​សាលា​ស្ដី​ពី​ការ​តែង​និពន្ធ​បទ​ចម្រៀង​ថ្មី​ដែល​នឹង​រៀប​ចំ​នៅ​ថ្ងៃ​អាទិត្យ​ ទី​ ១៥ ខាង​មុខ​នេះ គឺ​មាន​ការ​ចាប់​អារម្មណ៍​ច្រើន​ពី​មហាជន។

 

សិក្ខា​សាលា​ ស្ដី​ពី​ការ​តែង​និពន្ធ​បទ​ចម្រៀង​ថ្មី​ទទួល​ការ​ចាប់​អារម្មណ៍ខ្លាំង

 

“តាម​ពិត​ទៅ​យើង​ទទួល​យក​បេក្ខជន​តែ​ ២៥ ទៅ ៣០ នាក់​ទេ ​ដោយ​សារ​កន្លែង​យើង​តូច​ តែ​អ្នក​មក​មក​ចុះ​ឈ្មោះ ​មាន​ច្រើន​​ដូច្នេះ​យើង​មាន​តែ​ជម្រុះ​ពួក​គាត់​ខ្លះ” លោក យ៉ង ពៅ លើក​ឡើង។ បន្ទាប់​ពី​សិក្ខា​សាលា​លើក​ទី​មួយ​នេះ​ចប់​ទៅ លោក​បន្ថែម​ថា​ លោក​នឹង​រៀប​ចំ​ជា​លើក​ទី​២​ ហើយ​នឹង​ធ្វើ​ឲ្យ​កាន់​ធំ​ជាង​នេះ​ទៀត។

​​​​​អ្នក​ចូល​រួម​ធ្វើ​បទ​បង្ហាញ​ក្នុង​កម្មវិធី​នៅ​ថ្ងៃ​ទី​១៥ ឧសភា នេះ​មាន​ដូច​ជា​៖
 
លោក​គ្រូ ទូច សៀង ស្នាដៃ​និពន្ធ​បទ “បង​ខឹង​រឿង​អ្វី” ដែល​បក​ស្រាយ​ដោយ​អ្នក​ស្រី ប៉ែន រ៉ន
លោក​គ្រូ អ៊ុក សំអាត ស្នាដៃ​និពន្ធ​បទ “ផ្កា​រីក​ក្នុង​ចិត្ត” ដែល​បក​ស្រាយ​ដោយ​លោក ស៊ីន ស៊ីសាមុត
លោក​គ្រូ វ៉ែន សុន ស្នាដៃ​និពន្ធ​បទ “លលក​វា​យំ” ដែល​បក​ស្រាយ​ដោយ​អ្នកនាង សូ សាវឿន
លោក​គ្រូ សោម ឬទ្ធី អ្នក​រៀប​រៀង​សៀវភៅ​តន្ត្រី និង​អ្នក​បច្ចេកទេស សំឡេង​ស្ទូឌីយោ

 

កម្មវិធី​នេះ​ផង​ដែរ​ធ្វើ​នៅ​ Bosba Media ដែល​មាន​ទីតាំង​នៅ #១៦E1, St. ២១៥, សង្កាត់ មិត្តភាព​, ខណ្ឌ ៧មករា ខាង​ជើង ស្តុប ដេអិន ចំងាយ ៥០ ម៉ែត្រ៕

 

អត្ថបទ៖ SAMEDY​