ចង់ផ្តល់ថាមពលដល់ខួរក្បាលដែរទេ? វិធីដ៏ងាយស្រួលនេះអាចជួយលោកអ្នកបាន

ពេលកើតមកភ្លាមមនុស្សយើងមានកោសិកាខួរក្បាលប្រមាណជា១០០ពាន់លានកោសិកាសម្រាប់ផ្គត់ផ្គង់និងបង្កើតសមត្ថភាពដល់ខួរក្បាល​យូរៗទៅពេលដែលកោសិកាទាំងនេះបានងាប់បន្តិចម្តងៗ សមត្ថភាពរបស់ខួរក្បាលកាន់តែថយចុះបន្តិចម្តងៗដែរ។

ដើម្បីបង្កើនសមត្ថភាពខួរក្បាលមកវិញ អ្នកខ្លះបានព្យាយាមញ៉ាំអាហារល្អនិងប្រើប្រាស់ថ្នាំបំប៉នខួរក្បាលជាដើម​ ។ ​​បើយោងតាមសៀវភៅ​Superbrain Yoga និពន្ធដោយលោក Choa Kok Sui បានអះអាងថា ការធ្វើលំហាត់ប្រាណបែប Yoga (ធ្វើលំហាត់ប្រាណទាំងរាងកាយ និងអារម្មណ៍) មកលើខួរក្បាលគឺអាចជួយពង្រឹងនិងផ្តល់ថាមពលមកកាន់ខួរក្បាលបានយ៉ាងច្រើន។ ដើម្បីធ្វើលំហាត់ប្រាណខួរក្បាល (Brain Yoga) នេះ លោកអ្នកអាចធ្វើតាមការណែនាំខាងក្រោមនេះបាន៖
១. សម្រាប់មនុស្សដែលមានវ័យក្មេងសូមបែមុខទៅខាងកើត តែមនុស្សចាស់ត្រូវបែទៅខាងជើង។
២. ដោះគ្រឿងអលង្ការចេញអោយអស់ ហើយដាក់អណ្តាតទល់នឹងមាត់ខាង​​(​​រក្សាចលនានេះរហូតទាល់តែចប់ការធ្វើលំហាត់ប្រាណ
ខួរក្បាលនេះ)។
៣. យកដៃឆ្វេងមកចាប់កាន់ទងត្រចៀកខាងស្តាំ ដោយប្រើមេដៃ និងចង្អុលដៃ ហើយមេដៃត្រូវចាប់ទងត្រចៀកផ្នែកខាងមុខ។
៤. ដាក់ដៃស្តាំគងលើដៃធ្វេង ហើយធ្វើដូចចំណុចទី ៣ ដែរ។
៥. ដកដង្ហើមចូលយឺតៗតាមច្រមុះ ហើយអង្គុយចោងហោង។
៦. បញ្ចេញដង្ហើមមកក្រៅវិញតាមច្រមុះ ដោយរក្សាចលនានៅដដែរ។
៧. ធ្វើចំណុចទី ៤ និងទី៥ ឲ្យបាន១៤ ដង (ដៃនឹងអណ្តាតត្រូវរក្សានៅដដែលទាល់តែចប់ការធ្វើលំហាត់ប្រាណនេះ)។

សូមបញ្ជាក់ជូនថា ក្រៅពីផ្តល់ថាមពល និងជួយពង្រឹងសមត្ថភាពខួរក្បាល ការធ្វើលំហាត់ប្រាណខាងលើនេះអាចជួយកម្ចាត់ស្រ្តេស ធ្វើឲ្យអារម្មណ៍ស្រស់ថ្លា និងជួយគ្រប់គ្រងចំណង់ផ្លូវភេទបានផងដែរ៕

ប្រភព៖ iknow

អ្នកនឹងចូលចិត្ត

  • ចង់ផ្តល់ថាមពលដល់ខួរក្បាលដែរទេ? វិធីដ៏ងាយស្រួលនេះអាចជួយលោកអ្នកបាន已关闭评论
  • 9 views
  • Hide Sidebar
    A+
Publish on:2016/05/11  Category:សុខភាព
Tags: