កិនអំពិលខ្ចីយកទឹកមកដុសធ្មេញ អ្នកនឹងឃើញលទ្ធផលគួរអោយភ្ញាក់ផ្អើល

ប្រសិនបើអ្នកឧស្សាហ៍ជក់បារី នោះអ្នកនឹងមានធ្មេញលឿង មិនស្រស់ស្អាតឡើយ ហើយបើអ្នកចូលចិត្តផឹកកាហ្វេ និងផឹកតែនោះធ្មេញ​របស់អ្នកក៏ឡើងលឿងដែរ។ ​ធម្មតាប្រសិនបើអ្នកមានធ្មេញលឿងនោះអ្នកមិនមានសូវហ៊ានប្រាស្រ័យទាក់​ទងជាមួយ​មនុស្សជុំវិញខ្លួនច្រើន​ឡើយ ដោយសារតែខ្លួនបាត់បង់ទំនុកចិត្តនិងមាន​ការខ្មាស់អៀន ខ្មាស់ខ្មាស់គេ។

ប្រសិនបើអ្នកចង់បានធ្មេញសស្រស់ស្អាត យើងខ្ញុំសូមណែនាំវិធីធម្មជាតិងាយៗនិងចំណាយថវិកាតិចបំផុតដោយគ្រាន់តែអ្នកកិន
អំពិល​ខ្ចីយកទឹករបស់វា ហើយមកដុសធ្មេញ៤-៥នាទីជារៀងរាល់ថ្ងៃ នោះអ្នកនឹងទទួលបានធ្មេញស ស្រស់ស្អាតជាមិនខាន។​ អ្នក
ទាំងអស់គ្នាក៏​បានប្រើប្រាស់​​​​វិធី​ធម្មជាតិមួយទៀតដូចខាងក្រោមនេះ៖

គ្រឿងផ្សំ
– ម្សៅសូដា១ស្លាបព្រាកាហ្វេ
– ក្រូចឆ្មារមួយចំហៀង

របៀបធ្វើ
ដាក់ម្សៅសូដាក្នុងចានមួយ ហើយត្របាច់ក្រូចឆ្មារចូល បន្ទាប់មកត្រូវយកកន្សែងមួយមកជ្រលក់ក្នុងល្បាយនេះហើយយកវាមក
លាបលើធ្មេញរយៈពេល ២នាទី រួចលាងជម្រះវាជាមួយនឹងទឹកធម្មតា៕

ប្រភព៖ iknow

អ្នកនឹងចូលចិត្ត

  • កិនអំពិលខ្ចីយកទឹកមកដុសធ្មេញ អ្នកនឹងឃើញលទ្ធផលគួរអោយភ្ញាក់ផ្អើល已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/05/11  Category:សុខភាព
Tags: