សារប្រយោជន៍​របស់​ខ្ញី​ដែល​អ្នក​គួរ​យល់​ដឹង៖

ខ្ញី​គឺ​ជា​ប្រភេទ​រុក្ខជាតិ​មើម ដែល​អ្នក​អាច​រក​បាន​គ្រប់​ទីកន្លែង។ វា​អាច​យក​មក​ធ្វើ​ជា​អាហារ​យ៉ាង​ឆ្ងាញ់​ពិសា ហើយ​ក៏​ជា​ចំណែក​មួយ​ក្នុង​ការ​ជួយ​បន្ថែម​រសជាតិ​ម្ហូប​មួយ​ចំនួន​ផង​ដែរ។ ក្រៅ​ពី​នេះ​ទៅ​ទៀត​ខ្ញី​ក៏​មាន​គុណប្រយោជន៍​ដល់​សុខភាព​ផង​ដែរ។
សារប្រយោជន៍​របស់​ខ្ញី៖
-ជួយ​បំបាត់​អាការៈ​ក្អួត​ចង្អោរ
-តែ​ខ្ញី​ជួយ​បំបាត់​ការ​ក្រហាយ​ទ្រូង
-ផ្តល់​ថាមពល​នៅ​ពេល​អស់​កម្លាំង
-ជួយ​បំបាត់​ការ​ចុកចាប់​ដោយ​គ្រាន់តែ យក​ខ្ញី​មក​លាប​លើ​កន្លែង​ដែល​ឈឺចាប់ ឬ​គ្រាន់​តែ​បរិភោគ​ទឹក​របស់​វា
-ជួយ​បង្កើន​ចំនួន​មេ​ជីវិត​ឈ្មោល ដោយ​គ្រាន់​តែ​បរិភោគ​ស៊ុត​ជ័រ​ព្នៅ​ជាមួយ​ទឹក​ខ្ញី​ខ្ចី
-ជួយ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ
-ព្យាបាល​និង​ការពារ​រាងកាយ​ពី​បញ្ហា​ផ្លូវ​ដង្ហើម
-ទទួលទាន​ពេល​មាន​ផ្ទៃពោះ អាច​កាត់​បន្ថយ​ការ​ចាញ់​កូន
-អាច​ជួយ​រំលាយ​អាហារ
-បង្កើន​ចំណង់​អាហារ
-បរិភោគ​ខ្ញី​ស្រស់​ដើម្បី​បំបាត់​អាការៈ​ហើម​ពោះ។ផឹក​តែ​ខ្ញី​នៅ​ពេល​ព្រឹក​ដើម្បី​ទប់ស្កាត់​ឧស្ម័ន​និង​ហើម​ពោះ​ពេញ​មួយ​ថ្ងៃ
-កាត់​បន្ថយ​ការ​ឈឺចាប់​ពេល​មាន​រដូវ, រមួល​ក្រពើ
-ខ្ញី​គឺ​ជា​ថ្នាំ​បំបាត់​ការ​ឈឺចាប់​យ៉ាង​មាន​ប្រសិទ្ធភាព ជា​ពិសេស​ការ​ឈឺក្បាល។ វា​អាច​បន្ថយ​ការ​ឈឺក្បាល​ដែល​បង្ក​ឡើង​ដោយ​ការ​ឈឺក្បាល​ប្រកាំង ឬ​រលាក​ច្រមុះ។
-ខ្ញី​មាន​ផ្ទុក​បរិមាណ​ខ្ពស់​ក្នុង​ការ​ប្រឆាំង​ការ​រលាក និង​ជា​ថ្នាំ​បំបាត់​ការ​ឈឺចាប់

ខ្ញី​គឺ​ជា​រុក្ខជាតិ​មើម​ដែល​ល្អ​សម្រាប់​ជា​ឱសថ​ប្រចាំ​ផ្ទះ និង​ចម្អិន​អាហារ។ ត្រូវ​ប្រាកដ​ថា​លោក​អ្នក​មាន​ខ្ញី​នៅ​ក្នុង​ដៃ និង​ទទួល​បាន​នូវ​អត្ថប្រយោជន៍​ដល់​សុខភាព​ទាំងអស់​នេះ៕

ប្រែ​សម្រួល​ដោយ៖ Ninja
ប្រភព៖ healthdigezt


  • សារប្រយោជន៍​របស់​ខ្ញី​ដែល​អ្នក​គួរ​យល់​ដឹង៖已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/05/11  Category:កំសាន្ត
Tags: