គណបក្ស​សង្គ្រោះ​ជាតិ បោះឆ្នោត​ផ្តល់​សេចក្តីទុកចិត្ត​លើ​លោកស្រី មូរ សុខ​ហួរ និង​ស្នើសុំ​ធ្វើ​វិសោធន៍កម្ម​ច្បាប់​មួយ​ ​ចំនួន​ពាក់ព័ន្ធ​តុលាការ​

ភ្នំពេញ:
នៅ​ថ្ងៃទី​១២ ខែឧសភា វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក លោក​កឹម សុខា នឹង​ដឹកនាំ​កិច្ចប្រជុំ​តំណាង​​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ និង​សមាជិក​ព្រឹទ្ធសភា​របស់​គណបក្ស សម រង្ស៊ី ដើម្បី​បោះឆ្នោត​ផ្តល់​សេចក្តីទុកចិត្ត​លើ​លោកស្រី មូរ សុខ​ហួរ ជា​អនុប្រធាន​អភិបាល​តំណាងរាស្ត្រ​ក្នុង​រដ្ឋសភា​។​

​ជាមួយគ្នា​នោះដែរ មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ បានអោយដឹងថា គណបក្ស​សង្គ្រោះ​ជាតិ គ្រោង​នឹងធ្វើ​លិខិត​ទៅ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ស្នើសុំ​ធ្វើ​វិសោធន៍កម្ម​ច្បាប់​មួយ​​ចំនួន​ពាក់ព័ន្ធ​តុលាការ​។​

​ធ្វើលិខិត​ស្នើ​ទៅ​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ សុំ​ធ្វើ​វិសោធន៍កម្ម​ច្បាប់​ទាក់ទង​តុលាការ​។​