​បឹង​ព្រែក​ល្ពៅ ទំហំ ៨.៣០៥​ហិកតា នៅ​ខេត្តតាកែវ ត្រូវ​បង្កើតជា​តំបន់ការពារទេសភាព​

ភ្នំពេញ:
ជរដ្ឋាភិបាល​កម្ពុជា បានចេញ​អនុក្រឹត្យ ស្តីពី  ការបង្កើត​តំបន់ការពារទេសភាព​បឹង​ព្រែក​ល្ពៅ ដែលមាន​ផ្ទៃដី​ទំហំ ៨.៣០៥​ហិកតា ស្ថិតនៅ​ភូមិសាស្ត្រ​ខេត្តតាកែវ​។​

​តាមរយៈ​អនុក្រឹត្យ​នេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បាន​លើកឡើងថា អនុក្រឹត្យ​នេះ​មាន​គោលបំណង ធានា​ការថែរក្សា និង​ការពារ​សោភ័ណភាព​ធម្មជាតិ ប្រព័ន្ធ​អេកូឡូស៊ី វប្បធម៌ និង​ជីវៈចម្រុះ ផ្តល់​ផលិតផល និង​សេវាកម្ម​ធម្មជាតិ សម្រាប់​ការប្រើប្រាស់​ប្រកបដោយ​និរន្តរភាព លើកកម្ពស់​ការចូលរួម​របស់​សហគមន៍​មូលដ្ឋាន​ក៏ដូចជា​សាធារណជន​ក្នុងការ​ចូរ​លួ​ម​ចំណែក ដល់​ការ​គ្រប់​គ្រប់ និង​ការអភិរក្ស​ជីវៈចម្រុះ និង​ធនធានធម្មជាតិ​ក្នុង​តំបន់​។ ក្រសួងបរិស្ថាន​មាន​សមត្ថកិច្ច​រៀបចំ និង​គ្រប់គ្រង​តំបន់ការពារទេសភាព​បឹង​ព្រែក​ល្ពៅ ដោយ​សហការ​ជាមួយ​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ និង​រដ្ឋបាល​ដែនដី​ខត្ត​តាកែវ ដើម្បី​ធានា​កិច្ច​គាំពារ​បរិស្ថាន ការអភិរក្ស​ជីវចម្រុះ​និង​ការប្រើប្រាស់​ធនធានធម្មជាតិ​ប្រកបដោយ​និរន្តរភាព​៕​