​រដ្ឋាភិបាល ឲ្យ​ក្រសួងបរិស្ថាន ការពារ​អភិរក្ស​ជីវៈចម្រុះ ឧទ្យាន​ជាតិ​ជួរ​ភ្នំក្រវាញ​កណ្តាល​ទំំ​ហំ ៤០១.៣១៣​ហិកតា​

ភ្នំពេញ:
រាជរដ្ឋាភិបាល​កម្ពុជា បានចេញ​អនុក្រឹត្យ ស្តីពី  ការបង្កើត​ឧទ្យាន​ជាតិ​ជួរ​ភ្នំក្រវាញ​កណ្តាល ដែលមាន​ផ្ទៃដី​ទំំ​ហំ ៤០១.៣១៣​ហិកតា ស្ថិតក្នុង​ភូមិសាស្ត្រ​ខេត្តកោះកុង ខេត្តពោធិ៍សាត់ និង​ខេត្តកំពង់ស្ពឺ ដែល​ក្រសួងបរិស្ថាន​មាន​សមត្ថកិច្ច​រៀបចំ​និង​គ្រប់គ្រង​ឧទ្យាន​ជាតិ​ជួរ​ភ្នំក្រវាញ​កណ្តាល ដើម្បី​ធានា​កិច្ច​គាំពារ​បរិស្ថាន ការអភិរក្ស​ជីវៈចម្រុះ និង​ការប្រើប្រាស់​ធនធានធម្មជាតិ​ប្រកបដោយ​និរន្តរភាព​។​

​តាមរយៈ​អនុក្រឹត្យ​នេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បាន​លើកឡើងថា អនុក្រឹត្យ​នេះ​មាន​គោលបំណង ការពារ​តួនាទី​ខាង​ផ្នែក​ប្រព័ន្ធ​អេកូឡូស៊ី របស់​តំបន់​ដែល​បានកំណត់​សម្រាប់​ប្រយោជន៍​របស់​មនុស្ស​គ្រប់​ជំនាន់ កម្រិត​ដល់​ការប្រើប្រាស់​ធនធាន​ជីវៈចម្រុះ ធនធានធម្មជាតិ ធនធាន​វប្បធម៌ និង​តួនាទី​មុខងារ​នៃ​តំបន់​នេះ ផ្ល​ល់​ជា​មូលដ្ឋាន​សម្រាប់​ការកម្សាន្ត ការ​ទស្សនា ការអប់រំ ការសិក្សា​ស្រាវជ្រាវ​វិទ្យាសាស្ត្រ និង​ជំនឿ ដែល​គ្រប់​សកម្មភាព​ទាំងនេះ​ពុំ​បង្ក​ការគំរាមកំហែង​ដល់​បរិស្ថាន​ធម្មជាតិ និង​វប្បធម៌​នៅក្នុង​មូលដ្ឋាន ផ្តល់​ផលិតផល និង​សេវាកម្ម​ធម្មជាតិ​សម្រាប់​ការប្រើប្រាស់​ប្រកបដោយ​និរន្តរភាព លើកកម្ពស់​ការចូលរួម​របស់​សហគមន៍​មូលដ្ឋាន​ក៏ដូចជា​សាធារណជន​ក្នុងការ​ចូលរួមចំណែក​ដល់​ការគ្រប់គ្រង ការការពារ និង​ការអភិរក្ស​ជីវៈចម្រុះ​និង​ធនធានធម្មជាតិ​ក្នុង​តំបន់​៕​