ស្ដាប់​ចម្លើយ​ឃាតក ​និយាយ​ពី​សកម្មភាព​អារ​.​ក​សម្លាប់​បុគ្គលិក​អម្រឹត

ស្ដាប់​ចម្លើយ​ឃាតក ​និយាយ​ពី​សកម្មភាព​អារ​.​ក​សម្លាប់​បុគ្គលិក​អម្រឹត

កំពត​ ៖ ​ឃាតក ដែល​អារ​.​ក​សម្លាប់​បុគ្គលិក​អម្រឹត​កាលពី​ម្សិលមិញ ​បាន​ឆ្លើយ​សារភាព​ចំពោះ​មុខ​សមត្ថកិច្ច​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពត​កាលពី​ល្ងាច​ថ្ងៃ​ទី​១០ ខែ​ឧសភា ឆ្នាំ​២០១៦​ថា ករណី​ឃាតកម្ម​នេះ​ ផ្ដើម​ចេញ​ខ្លួន​ចាញ់​ល្បែង​ជំពាក់​លុយ​គេ​២០​ម៉ឺន ហើយ​ជំរិត​ទារ​លុយ​៥០​ម៉ឺន​ពី​ជនរងគ្រោះ​មិនបាន ក៏​អារ​.​ក​សម្លាប់​តែម្ដង។

ជនល្មើស​​ឈ្មោះ​ប្រុក វិត អាយុ​៤៧​ឆ្នាំ​ បាន​សារភាព​ថា នៅ​មុន​ពេល​កើតហេតុ ខ្លួន​បាន​ចាញ់​ល្បែង​ជំពាក់​លុយ​គេ​ចំនួន​២០​ម៉ឺន​រៀល ហើយក៏​បែកគំនិត​ខ​ល​ហៅ​មន្ត្រី​ឥណទាន​នៃ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​«​អម្រឹត​»​សាខា​ស្រុក​ឈូក​ឈ្មោះ​ជឹម បុ​រិ​ន ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ត្នោត​រលើង ឃុំ​វត្ត​អង្គ​ខាងជើង ស្រុក​បន្ទាយមាស ខេត្ត​កំពត ដើម្បី​មក​​ផ្ទះ​របស់​ខ្លួន​យក​ប្រាក់​សន្សំ។ បន្តិចក្រោយមក​ជនរងគ្រោះ​រូប​នោះ បាន​មក​ដល់ ហើយ​ខ្លួន​ក៏បាន​ហៅ​ឲ្យ​ចូល​ក្នុង​ផ្ទះ។ គ្រាន់តែ​ចូល​ដល់​ក្នុង​ផ្ទះ​ភ្លាម ខ្លួន​ក៏​យកដៃ​ឆ្វេង​ចាប់​ក្រៀក​ជនរងគ្រោះ ហើយ​ដៃ​ស្ដាំ​កាន់​កាំបិត​​​គំរាម​ទារ​លុយ​ចំនួន​៥០​ម៉ឺន​រៀល។ ពេលនោះ​ជនរងគ្រោះ​ឆ្លើយ​ថា ខ្ញុំ​អត់​មាន​លុយ​ទេ ព្រោះ​មិនទាន់​ប្រមូល​គេ​បាន​១​រៀល​ផង។

ជនល្មើស​រៀបរាប់​បន្ត​ថា ក្រោយពី​និយាយ​រួច​ ជនរងគ្រោះ​ក៏​ព្យាយាម​រើ​បម្រាស់ និង​ខាំ​ដៃ​ឆ្វេង​ខ្លួន ដែល​ចាប់​ក្រៀក​នោះ ហើយ​ខ្លួន​បាន​ប្រាប់​ថា​ឲ្យ​ឈប់​ខាំ។ ក្នុងអំឡុងពេល​ឈប់​ខាំ​ជនរងគ្រោះ​បាន​និយាយ​ថា បើ​ខ្ញុំ​ឈប់​ខាំ​ពូ​ប្រាកដជា​អារ​.​ក​សម្លាប់​ខ្ញុំ​ហើយ ហើយ​ជនរងគ្រោះ​ក៏​ងាក​ទៅ​ខាំ​ដៃ​ស្ដាំ​ខ្លួន​​វិញ។ ពេល​ខ្លួន​ឮ​ជនរងគ្រោះ​និយាយ​ចឹង និង​ខាំ​ដៃ​ខ្លួន​មិន​លែង​ផង ទើប​​​អារ​.​ក​សម្លាប់ចោល​តែម្ដង។

ជនល្មើស​បាន​បញ្ជាក់​ថា ការដែល​ខ្លួន​ទារ​លុយ​ជនរងគ្រោះ​ចំនួន​៥០​ម៉ឺន​នោះ​ ក្នុង​គោលបំណង​យក​២០​ម៉ឺន​រៀល​​ទៅ​សង​ថ្លៃ​លេងល្បែង​ចាញ់​គេ និង​សល់​៣០​ម៉ឺន​ទៀត​ទុក​ឲ្យ​ប្រពន្ធ​ព្យាបាល​ជំងឺ​នៅ​ភ្នំពេញ។

គួរ​បញ្ជាក់​ថា កាលពី​វេលា​ម៉ោង​១២​និង​៥០​នាទី​រសៀល​ថ្ងៃ​ទី​១០ ខែ​ឧសភា ឆ្នាំ​២០១៦ មានការ​ភ្ញាក់ផ្អើល​មួយ​បាន​កើត​ឡើង ក្រោយពី​ជនល្មើស​ជា​ម្ចាស់ផ្ទះ​បាន​អារ​.​ក​សម្លាប់​ជនរងគ្រោះ​ជា​បុគ្គលិក​អម្រឹត​នៅផ្ទះ​របស់​ខ្លួន​ស្ថិត​ក្នុង​ភូមិ​ប្រមូល ឃុំ​ត្រមែង ស្រុក​ឈូក ខេត្តកំពត​។ ក្រោយមក​សមត្ថកិច្ច​ប៉ូលិស និង​ប៉េអឹម ប្រមាណ​៥០-៦០​នាក់​បាន​ចុះទៅ​ឡោមព័ទ្ធ​ជនល្មើស ដែល​ឡើងលើ​ដំបូង​ផ្ទះ ​រហូតដល់​ម៉ោង​៣​និង​៣៥​នាទី​រសៀល​ថ្ងៃ​ដដែល​ ទើប​សមត្ថកិច្ច​សម្រេច​ពាក់អាវ​ក្រោះ កាន់​ខែល រួច​ដាក់​ជណ្ដើរ​ឡើង​ទៅ​ចាប់ខ្លួន​ជនល្មើស​ពីលើ​ដំបូល ហើយ​នាំ​យក​ចុះម​ក​ក្រោម​តែម្ដង។

ករណី​ឃាតកម្ម​នេះ​កើតឡើង​នៅ​ពេល ដែល​ប្រពន្ធ​ជនល្មើស​ទៅ​ព្យាបាល​ជំងឺ​នៅ​ភ្នំពេញ ហើយ​អត់​មាន​អ្នកណា​នៅផ្ទះ​​ គឺ​នៅតែ​ជនល្មើស​ម្នាក់ឯង​ប៉ុណ្ណោះ ទើប​ខ​ល​ហៅ​បុគ្គលិក​អម្រឹត​នោះ​មក​ដើម្បី​ជំរិត​ទារ​លុយ តែ​ទារ​មិនបាន​ក៏​ឈាន​ដល់​ការ​អារ​.​ក​សម្លាប់ចោល​តែម្ដង។

បច្ចុប្បន្ន​ជនល្មើស​ ​សមត្ថកិច្ច​កំពុងរៀបចំកសាងសំណុំរឿងដើម្បីបញ្ជូន​ទៅ​តុលាការ​ចាត់​ការ​បន្តតាមផ្លូវច្បាប់៕