លោក ​ប៊ុន​ សេង​ ចុះ​មក​បើក​កិច្ចប្រជុំ​ ស្តីអំពី​បញ្ហា​ព្រំដែន​រវាង​ខ្មែរ-ថៃ​

លោក ​ប៊ុន​ សេង​ ចុះ​មក​បើក​កិច្ចប្រជុំ​ ស្តីអំពី​បញ្ហា​ព្រំដែន​រវាង​ខ្មែរ-ថៃ​

បន្ទាយមានជ័យ​ ៖ នៅ​ព្រឹក​ថ្ងៃទី​១១​ ខែឧសភា ​ឆ្នាំ​២០១៦​ នៅ​សាល​ប្រជុំ​សាលាខេត្ត​បន្ទាយ​មាន​ជ័​យ បាន​បើក​កិច្ចប្រជុំ​ស្តីអំពី​បញ្ហា​ព្រំដែន​រវាង​ខ្មែរ​ និង​ថៃ​។ ​ពិធី​នេះ​មានការ​ចូលរួម លោក​ឧត្តម​សេនី​យ៍​ឯក ប៊ុន សេង មេបញ្ជាការ​រង​កងទ័ព​ជើងគោក​មេបញ្ជាការ​យោធភូមិ​ភូមិភាគ​ទី​៥ លោក ​លី ​សារី​អភិបាលរង​ខេត្តបន្ទាយមានជ័យ លោក​ឧត្តមសេនីយ៍ និង​មន្ត្រីរាជការ​ជាច្រើន​នាក់​ទៀត​បាន​ចូលរួម​ផង​ដែរ​។​

ក្នុង​កិច្ចប្រជុំ​នេះ ​លោក​ ប៊ុន​ សេង​​ បាន​លើកយក​៤​ចំណុច​មក​ពិភាក្សា​ ចំនុច​ទី​១​ គឺ​បញ្ហា​បង្គោល​ឡា​ក់​លេខ​៤៣ ​ដែល​គេ​តែង​ហៅថា ដី​ខ្មែរ ស្រែ​ថៃ។ លោក​ ប៊ុន​ សេង​ បាន​បញ្ជាក់​ទៀត​ថា ​កន្លង​មក​នៅ​ក្នុង​តំបន់​នេះ ​ជា​ដី​ខ្មែរ​ពិតៗ​ ប៉ុន្តែ​ដី​ខ្មែរ​នេះ​ត្រូវ​ជនជាតិ​ថៃ​ធ្វើស្រែ​នៅ​លើ​ទឹកដី​ខ្មែរ​ទៅវិញ​ ជាហេតុ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​រស់​នៅ​ក្នុង​តំបន់​នេះ​ មានការ​ឈ្លោះ​ជាមួយ​ថៃ​ ដែល​ធ្វើស្រែ​នៅ​លើ​ទឹកដី​ខ្មែរ​យ៉ាង​ខ្លាំ​ង​ដូច្នេះ ហើយ​ទើប​លោក​ឧត្តមសេនីយ៍​ ប៊ុន​ សេង ​លើកយក​បញ្ហា​ដី​ខ្មែរ ​ស្រែ​ថៃ​ យក​មក​ពិភាក្សា​ ដើម្បី​យក​ទៅ​ដោះស្រាយ​នៅពេល​ប្រជុំ​នៅ​ខេត្តសៀមរាប​នៅពេល​ខាងមុខនេះ​ថា ​តើ​ត្រូវ​ដោះ​ស្រា​យ​យ៉ាងណា ​ព្រោះ​រដូវ​ធ្វើស្រែ​ចូល​មក​ដល់​ហើយ​។​ លោក​ ប៊ុន​ សេង​ នឹង​ខិតខំ​សម្របសម្រួល​ដោះ​ស្រាយ​ផល​ប៉ះពាល់​ជាមួយ​ប្រជាពលរដ្ឋ​ខ្មែរ-ថៃ​នេះ ​ដោយ​សន្តិវិធី​ឲ្យ​ស្របតាម​គោលនយោបាយ​របស់​រដ្ឋាភិបាល​។ ​

បញ្ហា​ទី​២ ​គឺ​បញ្ហា​បើក​ច្រក​២​កន្លែង​បន្ថែម​ទៀត​ គឺ​ច្រក​បើក​នៅក្នុង​ស្រុក​ថ្មពួក​ និង​ស្រុក​ស្វាយចេក​ បើ​តាម​ការ​អះអាង​របស់​ លោក ​ប៊ុន​ សេង​ បាន​និយាយ​ថា ​ស្រុក​ថ្មពួក​មាន​ច្រក​មួយ​រួចហើយ ​គឺ​ច្រក​បឹង​ត្រកួន ​ចំណែក​ច្រក​នៅ​ស្រុក​ស្វាយចេក​នេះ​វិញ​មិន​ទាន់​មាន​ច្រក​នៅឡើយ ​ច្រក​ទាំង​២​នេះ ​តើ​ត្រូវ​បើក​ច្រក​ណាមួយ ​ដើម្បី​យក​ទៅ​ពិភាក្សា​នៅ​ថ្ងៃ​ខាងមុខ ​តាម​ការព្រមព្រៀង​កន្លង​មកនេះ​រវាង​ប្រ​ទេស​ទាំងពីរ​បាន​ខិតខំ​ជំរុញ​តំបន់​នេះ​ឲ្យ​ប្រែក្លាយ​ទៅជា​តំបន់​សន្តិភាព មិត្តភាព កិច្ច​សហប្រតិបត្តិ​ការ ​និង​ការ​អភិវឌ្ឍ​ស្របតាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​។​

ទី​៣​គឺ​បញ្ហា​ដោះ​មីន​នៅ​តាម​ច្រកព្រំដែន​ខ្មែរ-ថៃ នៅ​តំបន់​តា​មាំ​ង​នៅ​បង្គោល​សីមា​លេខ​៣១​ លោក​ប៊ុន ​សេង​ បាន​បញ្ជាក់​ថា ​ខាង​ភាគី​ថៃ​ គេ​ចង់​ធ្វើការ​ដោះ​មីន​នៅ​បង្គោល​សីមា​លេខ​៣១​នេះ​ដោយ​ផ្ទា​ល់​ភាគី​ថៃ ​មិន​ឲ្យ​ភាគី​ខាង​ខ្មែរ​ចូលរួម​ដោះ​ឡើយ​។​

​ទី​៤​គឺ​បញ្ហា​ពាក់ព័ន្ធ​និង​រឿង​ដី​ក្រុមហ៊ុន​របស់​ លោក​ សំ ​ផាន់​រិ​ទ្ធ​ លោក​ ប៊ុន​ សេង​ បាន​ឲ្យ​ លោក​ សំ​ផាន់​រិ​ទ្ធ ​ត្រូវ​សហការ​ជាមួយ​អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ​ឲ្យ​ក្រុមហ៊ុន​សំ​ផាន់​រិ​ទ្ធ ​ត្រូវ​ខិតខំ​សម្រប​ស​ម្រួល​ដោះស្រាយ​ផល​ប៉ះពាល់​ជាមួយ​ប្រជាពលរដ្ឋ​ ដោយ​សន្តិវិធី​ និង​ត្រូវ​បន្តដំណើរ​ការស្ថាបនា​ផ្លូវ​ដែល​នៅ​សេសសល់​ឆ្ពោះ​ទៅ​កាន់​មាត់ច្រក​ទ្វារ​ច្រកព្រំដែន​លេខ​៤៣ ​ឲ្យ​បាន​សមស្រប​ ដើម្បី​បើក​ច្រ​ក​នៅ​ថ្ងៃ​ខាងមុខនេះ​បាន​៕