ថ្ងៃ​ទី​១០​ឧសភា ​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​៧​លើក​​

ថ្ងៃ​ទី​១០​ឧសភា ​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​៧​លើក​​



ភ្នំពេញ ៖ យោង​តាម​របាយការណ៍​ពី​នាយកដ្ឋាន​សណ្ដាប់ធ្នាប់ នៃ​អគ្គ​ស្នងការដ្ឋាន​នគរបាល​ជាតិ​ប្រាប់​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​១០ ខែ​ឧសភា ឆ្នាំ​២០១៦ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំង​ប្រទេស​កើតឡើង​ចំនួន​៧​លើក ក្នុង​នោះ​យប់​៣​លើក បណ្តាលឲ្យ​មនុស្ស​ស្លាប់​៣​នាក់ ​(ស្រី​១​នាក់​) រង​របួស​ធ្ងន់​៦​នាក់ (ស្រី​៣​នាក់​) និង​របួសស្រាល​២​នាក់ (​ស្រី​១​នាក់​)។

នៅ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​៧​លើក​នេះ បណ្ដាល​ឲ្យ​ខូចខាត​យានយន្ត សរុប​ចំនួន​១៣​គ្រឿង​រួមមាន ម៉ូតូ​ចំនួន​៩​គ្រឿង​,រថយន្ត​ធុន​តូច​៣​គ្រឿង ,រថយន្ត​ធុន​ធំ​១​គ្រឿង។​

ប្រភព​ព័ត៌មាន​ដដែល​ប្រាប់​បន្ត​ឲ្យ​ដឹង​ថា មូល​ហេតុ​ដែល​បណ្ដាល​ឲ្យ​កើតមាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រួមមាន ល្មើស​ល្បឿន​៣​លើក (​ស្លាប់​១​នាក់​) , ស្រវឹង​២​លើក (​ស្លាប់​២​នាក់​) , មិន​ប្រកាន់​ស្តាំ​១​លើក ,​បត់​គ្រោះថ្នាក់​១​លើក ក្នុង​នោះ​អ្នក​មិន​ពាក់មួក​សុវត្ថិភាព​ពេល​គ្រោះថ្នាក់​ចរាចរណ៍​ចំនួន​១០​នាក់ (​យប់​៤​នាក់)។​

គ្រោះ​ថ្នាក់លើ​ដង​ផ្លូវ​រួមមាន ផ្លូវជាតិ​ចំនួន​៦​លើក , ផ្លូវលំ​ចំនួន​១​លើក។ យានយន្ត​ដែល​បង្ក​ហេតុ​រួមមាន ម៉ូតូ​៥​លើក ,រថយន្ត​ធុន​តូច​២​គ្រឿង។​

យោងតាម​របាយការណ៍​ពី​នាយកដ្ឋាន​សណ្តាប់ធ្នាប់ នៃ​អគ្គ​ស្នង ការដ្ឋាន​នគរបាលជាតិ​ប្រាប់​បន្តទៀត​ឲ្យ​ដឹងថា ខេត្ត រាជធានី ដែលមាន​គ្រោះថ្នាក់ និង​រងគ្រោះថ្នាក់ រួមមាន ខេត្ត​ត្បូងឃ្មុំ ១​លើក ស្លាប់ ២​នាក់ , ខេត្តកំពង់ចាម ១​លើក ស្លាប់ ១​នាក់ , និង​ខេត្តសៀមរាប ១​លើក របួស ៣​នាក់ (​ស្រី​១​នាក់​) ។​

ដោយឡែក​ លទ្ធផល​ត្រួតពិនិត្យ​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក កាលពី​ថ្ងៃ​ទី​១០ ខែ​ឧសភា ឆ្នាំ​២០១៦ ឃើញ​ថា ​មធ្យោបាយ​ល្មើស​ចំនួន​៤,០៦៤ គ្រឿង ,ធ្វើការ​អប់រំ ចំនួន​១,៥៩៥​គ្រឿង ,​និង ពិន័យ​ចំនួន​២,៤៦៩​គ្រឿង៕