កែវ វាសនា​ ​​ចូល​រោងការ​ជាមួយ​នារី​កូនកាត់​ចិន ​នៅ​ខេត្ត​បន្ទាយមានជ័យ

កែវ វាសនា​ ​​ចូល​រោងការ​ជាមួយ​នារី​កូនកាត់​ចិន ​នៅ​ខេត្ត​បន្ទាយមានជ័យ



ភ្នំពេញ​ ៖ ​ថ្មីៗ​នេះ​ មាន​មហាជន​ជា​ច្រើន​នាក់​ បាន​សម្ដែង​ពី​អារម្មណ៍​ភ្ញាក់ផ្អើល​ស្ទើរ​គ្រប់គ្នា​ ខណៈ​​​​​​​​រូប​ថត​​​រៀប​អាពាហ៍ពិពាហ៍​របស់​តារា​ចម្រៀង​សំឡេង​តឹង​មាឌ​ល្អិត​លោក​កែវ វាសនា ត្រូវ​បាន​បែក​ធ្លាយ​​​​ជា​​ច្រើន​សន្លឹក​​ ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក។

តារា​ចម្រៀង​ទើប​ផ្លាស់ប្តូ​ទ្រនំ​ពីសា​ន់​ដេ​ចូល​ផលិតកម្ម​ថោ​ន​លោក កែវ វាសនា ចាប់តាំងពី​ចូលខ្លួន​ប្រឡូក​ក្នុង​អាជីព​សិល្បៈ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មក​នេះ ​គឺ​ពុំ​ដែល​មាន​នរណា​បាន​ដឹង​​​ថា​ លោក​ធ្លាប់​មាន​ទំនាក់ទំនង​ស្នេហា​ក្រៅ​ឆាក​ជាមួយ​នារី​ណា​ម្នាក់​ឡើយ។ ប៉ុន្តែ​អ្វី​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ខ្លាំង​នោះ ​គឺ​ពេលនេះ​លោក កែវ វាសនា បាន​គ្រង​ឈុត​សម្លៀក​បំពាក់​ប្រពៃណីរ​កូនកំលោះ​កំពុង​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​កូនក្រមុំ​វ័យក្មេង​កាត់​ចិន​ម្នា​ក់​នៅ​ខេត្តបន្ទាយមានជ័យ​។​

តាមរយៈ​ការ​បង្ហោះ​រូបថត​ជាច្រើន​សន្លឹក​ដែល​បង្ហាញ​ឲ្យ​ឃើញ​ពី​សកម្មភាព​នៃ​ការ​រៀប​មង្គលការ​ពី​សំណាក់​តារាចម្រៀង កែវ វាសនា នាពេល​ពេលនេះ​ បាន​ក្លាយជា​ចម្ងល់​មួយ​ដល់​អ្នកគាំទ្រ​ក៏ដូចជា​បណ្តា​មិត្តភ័ក្ដិ​ក្នុង​ហ្វេ​ស​ប៊ុ​ក​ស្ទើរ​គ្រប់គ្នា​ថា ពីមុនមក​តារា​រូបនេះ​មិន​ធា្លប់​បានបង្ហាញ​ ឬ​ប្រកាសប្រាប់​គេឯង​ថា​ខ្លួន​មាន​ម្ចាស់​បេះដូង​ទេ​ តែ​ហេតុ​អ្វី​ពេលនេះ​ស្រាប់តែ​លោក កែវ វាសនា ទៅ​ចូល​រោងការ​ដោយ​ស្ងាត់ៗ​បែបនេះ​ទៅវិញ​?​

ទន្ទឹមគ្នានេះ​ក៏មាន​មជ្ឈដ្ឋាន​អ្នកគាំទ្រ​មួយចំនួន​បានលើកឡើង​ថា​ ចាប់តាំងពី​ដើម​មក​ពួកគេ​ពុំដែល​បានដឹង​ឮ​អំពី​គម្រោង​រៀប​អាពាហ៍ពិពាហ៍​របស់ កែវ វាសនា ជាមួយ​នារី​ណា​ម្នាក់​ឡើយ ​​​ទើបតែ​ពេលនេះ ទេ​ដែល​ពួកគាត់​បានឃើញ​ដោយផ្ទាល់​នឹង​ភ្នែក​នូវ​រូបថត​ជាច្រើន​សន្លឹក​របស់​តារាចម្រៀង​ប្រុស​លោក កែវ វាសនា ត្រូវបាន​បង្ហោះ​នៅលើ​ហ្វេ​ស​ប៊ុ​ក ​បង្ហាញ​ក្នុង​ពិធី​រៀប​អាពាហ៍ពិពាហ៍​គួរ​ឲ្យ​​ភ្ញាក់​ផ្អើល​បែបនេះ។

បើ​តាម​ប្រភព​ពី​អ្នក​សិល្បៈ​ជិតដិត​ជាមួយ​តារា​រូប​នេះ​បាន​ឲ្យ​ដឹង​ថា​ លោក កែវ វាសនា ពេលនេះ​ពិតជា​បាន​ចូល​រោងការ​មែន​នៅ​ព្រឹក​ថ្ងៃ​ទី​០៩ ខែ​ឧសភា ឆ្នាំ​២០១៦​ គឺ​បាន​រៀបចំ​ធ្វើឡើង នៅ​ខត្ត​បន្ទាយមានជ័យ​ ព្រោះ​នារី​ដែល​ត្រូវជា​កូនក្រមុំ​របស់​លោក​មាន​ស្រុកកំណើត​នៅ​ទីនោះ​។​កូនក្រមុំ​ និង​ជា​អនាគត​ភរិយា​របស់​លោក កែវ វាសនា មានឈ្មោះ Chy Chy ហើយ​សម្រាប់​ពិធី​មង្គលការ​របស់​លោក កែវ វាសនា ក្នុង​ថ្ងៃ​នោះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​ប្រភព​ខាងលើ​គឺ​ពុំ​សូវ​មាន​វត្តមាន​អ្នកសិល្បៈ​ចូលរួម​ច្រើន​នោះ​ ដោយ​លោក​អញ្ជើញ​តែ​មិត្តភ័ក្ដិ ​ដែល​ស្និទ្ធស្នាល​ប៉ុន្មាន​នាក់​ប៉ុណ្ណោះ៕ កែវ វាសនា​ ​​ចូល​រោងការ​ជាមួយ​នារី​កូនកាត់​ចិន ​នៅ​ខេត្ត​បន្ទាយមានជ័យ

កែវ វាសនា​ ​​ចូល​រោងការ​ជាមួយ​នារី​កូនកាត់​ចិន ​នៅ​ខេត្ត​បន្ទាយមានជ័យ

កែវ វាសនា​ ​​ចូល​រោងការ​ជាមួយ​នារី​កូនកាត់​ចិន ​នៅ​ខេត្ត​បន្ទាយមានជ័យ