អង់គ្លេស​ ពន្យារ​ពេល​ប្រកាស​​ឈ្មោះ​​កីឡាករ​២៣​នាក់ សម្រាប់​​ Euro 2016

Roy Hodgson ​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​​អង់គ្លេស បាន​ពន្យារពេល​ប្រកាស​ឈ្មោះ​កីឡាករ​ចំនួន​ ២៣​នាក់ ដែល​ត្រូវ​ទៅ​លេង​ UEFA Euro 2016 ​រហូត​ដល់​ថ្ងៃ​ច័ន្ទ​សប្ដាហ៍​ក្រោយ បន្ទាប់​ពី​ការ​ប្រកួត​ក្របខ័ណ្ឌ​កំពូល​ Premier League ​​ត្រូវ​បាន​បញ្ចប់​រួច​រាល់​សិន។

 

អង់គ្លេស​ ពន្យារ​ពេល​ប្រកាស​​ឈ្មោះ​​កីឡាករ​២៣​នាក់ សម្រាប់​​ Euro 2016

Roy Hodgson ​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​​អង់គ្លេស

 

UEFA បាន​កំណត់​ឲ្យ​សហព័ន្ធ​បាល់ទាត់​អង់គ្លេស ​ប្រកាស​ឈ្មោះ​កីឡាករ​២៣​នាក់ សម្រាប់​លេង​នៅ​ Euro 2016 នៅ​ប្រទេស​បារាំង​​យ៉ាង​យូរ​បំផុត​ ត្រឹម​ថ្ងៃ​ទី​៣១ ខែ​ឧសភា ខណៈ​ដែល​ដំបូង​ឡើយ​ អង់គ្លេស គ្រោង​នឹង​ប្រកាស​ឈ្មោះ​កីឡាករ​ទាំង​អស់​នៅ​ថ្ងៃ​ព្រហស្បតិ៍​សប្ដាហ៍​នេះ ប៉ុន្តែ​គ្រូ​បង្វឹក Hodgson សុំ​ពន្យារ​ពេល​ដល់​ថ្ងៃ​ច័ន្ទ​វិញ ព្រោះ​បារម្ភ​រឿង​កីឡាករ​អាច​​របួស​ ពេល​​ប្រកួត​ចុង​ក្រោយ​ នៅ​ Premier League ​ចុង​សប្ដាហ៍​នេះ។

 

គ្រូ​បង្វឹក​អង់គ្លេស កំពុង​បារម្ភ​រឿង​ខ្សែ​ប្រយុទ្ធ Danny Welbeck ​របស់​ Arsenal ​របួស​ជង្គង់​ស្ដាំ​កាល​ស្មើ​ Manchester City ២-២ អាច​អត់​បាន​លេង​ Euro 2016 ខណៈ​ដែល​​មិត្ត​រួម​ក្រុម​របស់​គេ​ Alex Oxlade-Chamberlain ​​​ត្រូវ​អវត្តមាន​​រួច​ហើយ​ ដោយសារ​របួស​ជង្គង់។ រីឯ​ខ្សែ​បម្រើ​​ Jordan Henderson ​ប្រធាន​ក្រុម​ Liverpool ​របួស​ជង្គង់​តាំង​ពី​ខែ​មុន ក៏​មិន​ទាន់​វិល​ចូល​ទីលាន​​បាន​ដែរ ប៉ុន្តែ​​អ្នកចាត់ការ​ហង្ស​ក្រហម​ Jurgen Klopp ​​បញ្ជាក់​ថា កូន​ក្រុម​របស់​លោក​ នឹង​លេង​បាន​វិញ​ឆាប់ៗ ដូច្នេះ​ Euro 2016 ប្រាកដ​ជា​លេង​បាន។

 

អង់គ្លេស​ ពន្យារ​ពេល​ប្រកាស​​ឈ្មោះ​​កីឡាករ​២៣​នាក់ សម្រាប់​​ Euro 2016

 

អង់គ្លេស នឹង​​ប្រកួត​មិត្តភាព ​៣​ប្រកួត​​ចុង​ក្រោយ​ប៉ះ​ក្រុម​ ទួរគី អូស្ត្រាលី និង​ព័រទុយហ្គាល់ ចន្លោះ​​ពី​ថ្ងៃ​ទី​២២ ​ខែ​ឧសភា ដល់​ថ្ងៃ​ទី​០២ ខែ​មិថុនា មុន​​បើក​ឆាក​​ Euro 2016 ​ប្រកួត​ដំបូង​​ប៉ះ​រុស្ស៊ី ​នៅ​ថ្ងៃ​ទី​១១ ខែ​មិថុនា៕

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ bbc