បើ​មិន​ចង់​បែក​គ្នា​​ទេ សូម​​ជៀស​ឲ្យ​ឆ្ងាយ​ពី​ទម្លាប់អាក្រក់ទាំង ៩ នេះ

ស្នេហា​ជា​ រឿងរវាងចិត្ត​ នឹងចិត្ត រវាងមនុស្ស២នាក់។ តែទោះយ៉ាងនេះក្ដី ក្នុងគោលជំហរ​រក្សា​សម្ព័ន្ធភាព​ឲ្យឋិតថេរ ចរិយាសម្បត្តិរបស់​អ្នកទាំង២នោះ គួរតែត្រូវបានយកចិត្តទុកដាក់។ នៅពេល​ភាគី​ណាមួយ​ត្រូវបានរំខាន​ដោយទម្លាប់អាក្រក់របស់​ភាគីម្ខាងទៀត នោះ​ចំណងស្នេហ៍នោះ​ងាយ​ដាច់​បំផុត។

ខេមបូមេកសូមនាំមកនូវ “៩ ទម្លាប់អាក្រក់” សម្រាប់ជាគំនិត​ខ្លី គួរជៀសវាង ដើម្បី​រក្សាភាពផ្អែមល្ហែម និង​ ភាពកក់ក្ដៅ នៃក្ដីស្នេហ៍របស់លោកអ្នក។ ពួកវា​មាន​ជា​អាទិ​ដូចខាងក្រោម៖

1. មិនចេញប្រាក់គ្រប់ពេល
2. យឺតពេល ខកណាត់ ជារឿយៗ
3. ចាំថ្ងៃពិសេសរបស់​ដៃគូមិនបាន ជួនភ្លេចមែន ជួនធ្វើពុតជា​ភ្លាំងភ្លាត់​
4. និយាយ​ស្ដី​គំរោះគំរើយ ហើយ​មិនចេះនិយាយ​ពាក្យសុំទោស
5. ចូលចិត្ត​បញ្ជា ផ្ដាច់ការ ឃោឃៅ
6. ចូលចិត្ត​សើរើកំហុសអតីតកាល ហើយ​បន្ទោសមិនឈប់
7. និយាយ​ស្ដីមិនពិរោះពិសារ ជេរប្រទេច យ៉ាងគួរឲ្យស្អប់
8. ចូលចិត្ត​ទារគុណស្រ័យ តែងស្វះស្វែងរកការតបស្នង
9. និយាយបំបាក់​ទឹកចិត្តឥតឈប់ឈរ

ដោយ៖ NEA
ប្រភព៖ FourHourWorkWeek​


  • បើ​មិន​ចង់​បែក​គ្នា​​ទេ សូម​​ជៀស​ឲ្យ​ឆ្ងាយ​ពី​ទម្លាប់អាក្រក់ទាំង ៩ នេះ已关闭评论
  • 8 views
  • Hide Sidebar
    A+
Publish on:2016/05/11  Category:ចំនេះដឹង
Tags: