វិធីសាស្រ្តស្លៀកពាក់អោយបានត្រឹមត្រូវសំរាប់ការពារអាកាសធាតុក្តៅ

ជាការ​ពិត​ដែល​អ្នក​មិនគួរ​ប្រហែស ហើយក៏​ជា​អ្វីដែល​អ្នក​គួរតែ​ដឹងផង​ដែរ ប្រសិនបើ​អ្នក​ចង់ឱ្យ​ស្បែក​របស់លោក​អ្នក​នៅតែ​មាន​ភាពស្រស់ស្អាត មិន​ទទួលរង​ការបំផ្លាញ​ពី​កម្តៅ​ដ៏​ក្តៅហែង​ ដែល​តែងតែ​មក​បៀតបៀន ​សម្រស់​របស់​អ្នក​នៅក្នុង​រដូវក្តៅរាល់ៗឆ្នាំ។ ឆ្នាំមុនៗអាច​នឹង​មិនដឹង ប៉ុន្តែ​ឆ្នាំនេះ​បានដឹង​ហើយដូច្នេះ​ការ​ស្លៀកពាក់​ឱ្យបាន​ត្រឹមត្រូវដើម្បី​ការពារ​ស្បែក​ពី​អាកាសធាតុ​ដ៏​ក្តៅ​នា​រដូវក្តៅ​ឆ្នាំនេះ និងឆ្នាំក្រោយៗ គឺ​ពិតជា​មិន​ខកខាន​នោះទេ។
នៅ​ឱ្យ​ជាប់​ជាមួយ​ក្រណាត់​សំឡីកប្បាស ៈ ក្រណាត់​ប្រភេទ​នេះ​ ជា​អ្នក​ស្រូបយក​ញើស​ចេញពី​រាងកាយ ហើយ​បង្ហួត​ញើស​ចេញទៅ​ក្នុង​ខ្យល់។ វា​ធ្វើការ​ដូចជា​កន្សែងពោះគោ​មួយ ​ដែល​ចាំតែ​ជូត​ញើស មេរោគ និង​ពពួក​ផ្សិតផ្សេងៗចេញពី​រាងកាយ។ វា​ជា​ក្រណាត់​ដ៏​ស័ក្តិសម​បំផុត​សម្រាប់​អ្នកនា​រដូវក្តៅ​ព្រោះថាវា​អាចជួយ​រក្សា​ភាព​ត្រជាក់ និង​ការពារ​ការឆ្លង​កម្តៅ​ផងដែរ។
ជ្រើស​យក​ក្រណាត់​ពណ៌​ភ្លឺ ៈ សម្លៀកបំពាក់​ពណ៌ភ្លឺៗ ដូចជា​ពណ៌​ស ពណ៌​លឿង ពណ៌​ត្នោត​ខ្ចី និង​ពណ៌ភ្លឺៗមួយចំនួនទៀត​ជា​ពណ៌​ដែល​អាច​រក្សា​ភាព​ត្រជាក់​ឱ្យ​អ្នក​ពាក់បាន ព្រោះថា​ពណ៌​អស់ទាំងនោះ​មាន​ចំណាំងផ្លាត​ ដែល​អាចជួយ​ឱ្យ​កម្តៅ​ព្រះអាទិត្យ​ជះ​ត្រឡប់​ទៅកាន់​បរិយាកាស​វិញ​បាន។ ផ្ទុយទៅវិញ​ក្រណាត់​ពណ៌​ខ្មៅ​ គឺជា​ក្រណាត់​ដែល​ឆាប់​ស្រូប និង​រក្សាទុក​នូវ​កម្តៅ​ក្នុង​សាច់​ក្រណាត់ ​ដែលជា​ហេតុ​ធ្វើឱ្យ​អ្នក​កាន់​តែមាន​ភាព​ក្តៅស្អុះ​ស្អាប់​ឡើង។
ស្លៀក​សម្លៀកបំពាក់​រលុង ៈ នៅក្នុង​រដូវក្តៅអ្នក​គួរ​ចៀសវាង​កុំ​ស្លៀក​សម្លៀកបំពាក់​ណា​ដែល​ចង្អៀត ព្រោះ​វា​នឹង​នាំយក​ចរន្តឈាម​ក្នុង​រាងកាយ​ត្រូវ​រិត​បន្តឹង​ដូចគ្នា​ដែរ។ តាម​ធម្មតា​នៅពេលដែល​អាកាសធាតុ​ក្តៅ សរសៃឈាម​របស់​អ្នកនឹង​ធ្វើការ​ពង្រីក​មាឌ​របស់​វាដើម្បី​ផ្តល់​ភាព​ត្រជាក់​ឱ្យ​រាងកាយ ដូច្នេះ​ដើម្បី​ការពារ​កុំឱ្យ​កម្តៅ​ចូលមក​ប៉ះ​នឹង​ស្បែក​របស់​អ្នក​បាន​នោះអ្នក​ត្រូវតែ​ស្លៀក​សម្លៀកបំពាក់​ណា​ដែល​រលុង ដើម្បីឱ្យ​សរសៃឈាម​បានធ្វើ​ចលនា​យ៉ាង​ស្រួល។
វិធីសាស្រ្តស្លៀកពាក់អោយបានត្រឹមត្រូវសំរាប់ការពារអាកាសធាតុក្តៅ
ជ្រើសរើស​ស្តា​យល៍​សម្លៀកបំពាក់​ដែល​ត្រឹមត្រូវ ៈ ដល់​រដូវក្តៅទ្រាំ​មិន​បានទេត្រូវតែ​ប្តូរ​មកជា​អាវ​វៀល​ក្លៀក សំពត់ រ៉ូ​ប ឬខោខ្លីៗមែន​ទេ? កុំ​ណា៎! នេះ​មិនមែនជា​ការគិត​ដែល​ត្រឹមត្រូវ​នោះទេ។ ប្រសិនបើ​អ្នកធ្វើ​បែប​នោះ​មែន គឺ​មិន​ខុស​អី​ពី​ការដែល​នាំយក​ស្បែក​ដែល​ខំ​ថែ​មកជា​យូរ​ទៅឱ្យ​កម្តៅ​ព្រះអាទិត្យ​បំផ្លាញ​លេង​នោះទេ។
ពេល​ចេញទៅ​ត្រូវ​កម្តៅថ្ងៃត្រូវ​ថែម​ឡេ​ការពារ​ស្បែករួច​ត្រូវ​ពាក់អាវ​ឱ្យជិតៗ បើ​មិន​ដូច្នេះ​ទេសំណើម​នៅក្នុង​ស្បែក​ពិតជា​ត្រូវ​ស្រូប​យកទៅ​អស់​ជាមិនខាន​ទេ ហើយ​នៅពេលដែល​សំណើម​ទៅ​អស់ហើយ​នោះ អាច​ម៌​រុយ ភាព​ជ្រីវជ្រួញ និង​សភាព​ជាំខ្មៅ​ពិតជា​ចូលមក​ជំនួស​ជាមិនខាន។
គិត​ឱ្យ​ច្បា​ស់ណា៎ បើ​ខែ​ក្តៅស្លៀក​ខ្លី​ជា​រឿង​ត្រឹមត្រូវ​មែន​នោះម្លេ៉ះ​សម​មនុស្ស​ដែល​រស់​នៅលើ​វាល​ខ្សាច់​គេ​ស្លៀក​ខ្លី​ដែរ​ហើយមិនចាំបាច់​រុំ​ឱ្យ​ជិត​តាំងពី​ក្បាល​ដល់​ចុងជើង​នោះទេ។ ដូច្នេះ​ស្តា​យល៍​សម្លៀកបំពាក់​ដ៏​ត្រឹមត្រូវ​ដែល​ចង់​សំដៅ​ដល់​នាពេលនេះ​គឺ អាវ​វែង ខោ​វែង​បែប​រលុង ពណ៌​ភ្លឺ និង​ផលិត​ពី​ក្រណាត់​សំឡីកប្បាស​គឺ​ល្អ​បំផុត​ហើយ៕
ប្រភព៖ whatsupkhmer

អ្នកនឹងចូលចិត្ត

  • វិធីសាស្រ្តស្លៀកពាក់អោយបានត្រឹមត្រូវសំរាប់ការពារអាកាសធាតុក្តៅ已关闭评论
  • 8 views
  • Hide Sidebar
    A+
Publish on:2016/05/11  Category:ចំនេះដឹង
Tags: