ចំណាយពេល​វះកាត់​កែ​សម្ផស្ស ៨ ឆ្នាំ ព្រោះ​ចង់បាន​មុខមាត់​ដូច ហ្វា​ន ពីង​ពីង​

6 Videos

ថ្មីៗនេះមានទស្សនិកជនជាច្រើននាក់មានការភ្ញាក់ផ្អើល បន្ទាប់ពីបានឃើញនារីជនជាតិចិនម្នាក់បង្ហាញវត្តមាននៅក្នុងកម្មវិធីទូរទស្សន៍ «Super Girl» ជាមួយសម្រស់ ក៏ដូចជាមុខមាត់ដូចគ្នាបេះបិទជាមួយកំពូលតារាស្រីល្បីឈ្មោះ ហ្វាន ពីងពីង (Fan BingBing) ។ យោងតាមសម្ដីមិត្តប្រុសរបស់នារីរូបនោះបានឲ្យដឹងថា នាងមានឈ្មោះ ចេងហ្ស៊ី (Chengxi) នាងបានប្រើពេលវេលានៅក្រោមកាំបិតវះកាត់កែសម្ផស្សរយៈពេល ៨ ឆ្នាំ ដើម្បីចង់បានមុខមាត់ដូចតារាក្នុងដួងចិត្តរបស់នាង ហ្វាន ពីងពីង ហើយចំពោះការសម្រេចចិត្តវះកាត់កែសម្ផស្សនេះដែរក៏មានការឯភាពពីសំណាក់មិត្តប្រុសផងដែរ ។

ចំណាយពេល​វះកាត់​កែ​សម្ផស្ស ៨ ឆ្នាំ ព្រោះ​ចង់បាន​មុខមាត់​ដូច ហ្វា​ន ពីង​ពីង​

បន្ទាប់ពីបានបង្ហាញខ្លួនតាមកញ្ចក់ទូរទស្សន៍រួចមកមិត្តប្រុសរបស់ ចេងហ្ស៊ី បានបង្ហោះរូបថតរបស់នាង ភ្ជាប់ជាមួយរូបតារាស្រី ហ្វាន ពីងពីង ចូលទៅក្នុងកម្មវិធីសង្គមចិន ដោយការធ្វើដូចនេះបណ្ដាលឲ្យអ្នកនិយមលេងកម្មវិធីសង្គមជាច្រើននាក់រកនឹកមិនត្រូវ មិនដឹងថាមួយណាជា ហ្វាន ពីងពីង ពិត ហើយមួយណាជា ហ្វាន ពីងពីង ក្លែងក្លាយ ។ ទាក់ទងជាមួយគ្នានេះដែរ មានអ្នកលេងកម្មវិធីសង្គមមួយចំនួនមិនពេញចិត្តចំពោះការវះកាត់កែសម្ផស្សរបស់ ចេងហ្ស៊ី ដោយពួកគេទាំងនោះបាននិយាយថា «ថ្វីបើមើលទៅសម្រស់របស់នាង (ចេងហ្ស៊ី) ដូចគ្នាជាមួយ ហ្វាន ពីងពីង ពិតមែនប៉ុន្តែគេមិនគួរកែសម្ផស្សទេ…គេធ្វើដូចនេះហាក់ដូចជាមិនពេញចិត្តជាមួយអ្វីដែលខ្លួនគេមាន…» ។ ប៉ុន្តែទោះជាយ៉ាងណាក្ដីក៏មានអ្នកលេងកម្មវិធីសង្គមខ្លះទៀត ជួយលើកទឹកចិត្ត ចេងហ្ស៊ី ដែរ ៕ កុសល (ឡូលីប៉ប)