រំភើប​ស្ទើរ​ស្រក់​ទឹក​ភ្នែក​នៅ​ពេល​ដែល​ទស្សនា​វីដេអូ​ដែល​បង្កប់​ដោយ​អត្ថន័យ​អប់រំ​មួយ​នេះ

វីដេអូ​បែប​អប់រំ​មួយ​​ដែល​មាន​ចំណង​ជើង​ថា A Mother, A Daughter and A Pineapple គឺ​ជា​វីដេអូ​​និយាយ​អំពី​ម្ដាយ​ ដែល​​​​មាន​មុខ​របរ​ត្រឹម​តែ​​ជា​អ្នក​លក់​​ម្ជូរ​តាម​រទេះ​ ជាមួយ​នឹង​កូន​ស្រី​​ដ៏​គួរ​ឲ្យ​ស្រលាញ់​និង​វៃ​ឆ្លាត​របស់​គាត់​ដែល​មាន​អាយុ​ប្រហែល​ជា 7 ទៅ 8 ឆ្នាំ។ គាត់​បាន​បង្រៀន​កូន​របស់​គាត់​ពី​របៀប​ចិត​ម្នាស់ រហូត​ទៅ​ដល់​បង្រៀន​កូន​​បង្កើត​ឲ្យ​បើក​ជា​អាជីវកម្ម​មួយ​ដោយ​ខ្លួន​ឯង​គឺ​ការ៉េម​ម្នាស់​។​​

ថ្វី​ត្បិត​តែ​អ្នក​ម្ដាយ​ម្នាក់​នេះ​មិន​បាន​រៀន​សូត្រ​ឲ្យ​បាន​ជ្រៅ​ជ្រះ​ និង​​មិន​មែន​ជា​អ្នក​មាន​​ទ្រព្យ​សម្បត្តិ​ច្រើន​​ក៏​ពិត​មែន ប៉ុន្តែ​គាត់​បាន​បង្រៀន​កូន​ស្រី​របស់​គាត់​ឲ្យ​ចេះ​ពី​របៀប​រស់​នៅ និង របៀប​​រកស៊ី​ចិញ្ចឹម​ជីវិត​ ដែល​ជា​វិធី​អាច​កូន​គាត់​អាច​រស់​នៅ​បាន​បើ​ទោះ​បី​ជា​គ្មាន​គាត់។ ទន្ទឹម​នឹង​អត្ថន័យ​អប់រំ​ជា​ក៏​បាន​បង្កប់​នូវ​សាច់​រឿង​ដែល​ធ្វើ​ឲ្យ​អ្នក​ទស្សនា​រំភើប​ស្ទើរ​ស្រក់​ទឹក​ភ្នែក​ផង​ដែរ។

ចង់​ដឹង​ថា​​វីដេអូ​នេះ​មាន​អត្ថន័យ​យ៉ាង​ណា​សូម​អញ្ជើញ​ទស្សនា​ទាំង​អស់​គ្នា ៖

អត្ថបទដោយ ៖ Mr DEE
ប្រភពវីដេអូ ៖ Youtube


  • រំភើប​ស្ទើរ​ស្រក់​ទឹក​ភ្នែក​នៅ​ពេល​ដែល​ទស្សនា​វីដេអូ​ដែល​បង្កប់​ដោយ​អត្ថន័យ​អប់រំ​មួយ​នេះ已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/05/11  Category:កំសាន្ត
Tags: