នេះមែនមែនថតកុនទេណា! ពិតៗតែម្តង​

ខេត្ត​មណ្ឌលគិរី ៖ រថ​​យន្ត​ធុន​​កូរ៉េត្រូវ​ភ្លើង​ឆេះ​​ ពេល​​កំពុង​​ធ្វើ​ដំណើរ​​រថ​​យន្ត​ធុន​​កូរ៉េ​១​​គ្រឿង ​ត្រូវ​ភ្លើង​​ឆេះពេល​កំពុង​តែ​ ដឹក​ជ​ញ្ជួ​ន​បំពង់​​ទីប​ជ័រ​ និង​ម៉ាស៊ីនបូមទឹក តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៧៦ ឆ្ពោះទៅ​ទីរួមខេត្ត​មណ្ឌលគិរី​ ​​កាលពី​ម៉ោង​ប្រមាណ​ជា​០៨ ​និង​០៥​នាទី​យប់​ថ្ងៃ​ទី​១០​ ឧសភា ២០១៦ ស្ថិត​នៅ​ចំណុច​គីឡូ​ម៉ែ​ត​លេខ​​១៦៤ ក្នុងភូមិ​​អូរ​​ណា ឃុំ​ស្រែ​ខ្ទុ​ម ​ស្រុក​កែវ​សីមា​ ។​ ទោះជា​យ៉ាង​ណា ​តៃកុង​​បាន​លោត​ចេញពី​រថយន្ត មិនបង្ក​ឱ្យ​មាន​គ្រោះថ្នាក់​ទេ​។

​រថយន្ត​ខាងលើ​ ត្រូវ​បាន​ភ្លើង​ឆេះដោយសារ​ តែ​ខ្សែភ្លើង​ដាច់ ​ហើយ​ប៉ះទង្គិច​គ្នា​បង្ក​ជា​អណ្តាតភ្លើង​​ឆេះ​តែ​ម្តង​ ។​ ​អ្នក​បើក​​​រថ​យន្ត​​​ឈ្មោះ​ប្រាក់ សីហា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ​ មាន​ទីលំនៅរាជធានី​ភ្នំពេញ ​បើក​​រថយន្ត​​ម៉ាក KIA ​ចំណុះ​​១​តោន​​កន្លះ​ពាក់​ស្លាក​​លេខភ្នំពេញ​2AE-​9460​។

ក្នុង​ហេតុការណ៍នេះ​​ កម្លាំង​​មិន​អាច​យក​ រថយន្ត​​​ទៅ​​ជួយ​អន្តរាគមន៍​បាន​​ទេ ដោយសារ​តែផ្លូវ​ឆ្ងាយ ​និង​ទ​ទូល​បាន​​យឺតយ៉ាវ ​ព្រោះ​គ្មាន​សេវា​ទូរស័ព្ទ​ ។ ​

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

ទាក់ទងនិងករណី ខាងលើនេះដែរ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ មួយ​បង្ក​ឡើង​ដោយ​រថយន្ត​សាំ​យ៉ុ​ង​ពណ៌​ស មួយ​គ្រឿង ដែល​ប្រជាពលរដ្ឋ​ដឹង​ថា ជា​រថយន្ត​អ្នក​ដើរ​ទិញ​ស្វាយ​ តាម​ចំការ​។ ដោយសារ​តែ​អ្នកបើកបរ​ងងុយដេក​ពេក ក៏​ងោក​មួយភាំង បណ្តាល​ឲ្យ​រថយន្ត​កំពុង​តែ​មាន​ល្បឿន​លឿន​ផង​នោះ រេ​ចង្កូត​ទៅ​បុក​បង្គោលគីឡូម៉ែត្រ​ ដែល​នៅ​ក្បែរ​ចិញ្ចើម​ផ្លូវ​ពេញទំហឹង ទើប​បណ្តាល​ឲ្យ​ ។ ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ ៥​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​៨ ឧសភា ២០១៦ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​ ៣ កំពត​-​ភ្នំពេញ ត្រង់​ចំណុច​ផ្លូវ​កោង​ខាងលិច​រោង​ លោកយាយ​ម៉ៅ​ភ្នំ​ទ្វា ចម្ងាយ​១០០​ម៉ែត្រ ស្ថិត​ក្នុងភូមិ​ល្អាង ឃុំ​ល្អាង ស្រុក​ដងទង់​។

លោក​អនុសេនីយ៍ទោ ភោគ វឿ​ន នាយ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ល្អាង​បាន​ឲ្យ​ដឹង​ថា ហេតុការណ៍​ដែល​បណ្តាល​ ឲ្យ​រថយន្ត​ខាងលើ​ជួប​ឧប្បត្តិហេតុ បើ​តាម​សម្ដី​របស់​ប្រពន្ធ​អ្នកបើកប រ​បាន​ប្រាប់​សមត្ថកិច្ច​ថា ពួក​គាត់​ចេញដំណើរ​មក​ពី​ ផ្ទះ​នៅ​ស្រុក​កំពង់ត្រាច វេលា​យប់​ទើប​ប្តី​គាត់​មានការ​ងងុយដេក លុះ​មក​ដល់​ចំណុច​កើតហេតុ​គាត់​ងោក​មួយ ភាំង​ត្រង់​ចំណុច​ផ្លូវ​កោង​ផង​នោះ ក៏​ធ្វើ​ឱ្យ​ឲ្យ​រេ​ចង្កូត​ទៅ​បុក​បង្គោលគីឡូម៉ែត្រ​ដែល​នៅ​ក្បែរផ្លូវ បណ្តាល​ឲ្យ​ឆេះ​រថយន្ត​តែ​ម្តង​ទៅ​។ ហើយ​ការ​គ្រោះថ្នាក់​នេះ មិន​បណ្តាល​ឲ្យ​ អ្នក​ណា​ម្នាក់​រង​របួស​នោះ​ទេ គឺ​ខូចខាត​តែ​រថយន្ត ដោយសារ​ទុ​ស្សេ​ខ្សែភ្លើង​ឆេះ​អស់ទាំង​ស្រុង​តែ​ប៉ុណ្ណោះ​។

លោកនាយ​ប៉ុស្តិ៍​ឲ្យ​ដឹង​ទៀត​ថា គ្រោះថ្នាក់​ខាងលើ​សា​ម៉ី​ខ្លួន​ខាង​ម្ចាស់​រថយន្ត​មិន​បាន​ប្រាប់​អត្តសញ្ញាណ​ របស់​ខ្លួន​ឲ្យ​សមត្ថកិច្ច​ពិបាក​ធ្វើការ​ទេ នេះ​គឺជា​ការ​ធ្វេសប្រហែស​ខ្លួនឯង ទើប​ជួប​ហេតុការណ៍​យ៉ាង​ដូច្នេះ​៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

នេះមែនមែនថតកុនទេណា! ពិតៗតែម្តង​

នេះមែនមែនថតកុនទេណា! ពិតៗតែម្តង​

នេះមែនមែនថតកុនទេណា! ពិតៗតែម្តង​

នេះមែនមែនថតកុនទេណា! ពិតៗតែម្តង​

នេះមែនមែនថតកុនទេណា! ពិតៗតែម្តង​