សារព័ត៌មាន​មួយ​នៅ​អាល្លឺម៉ង់​បាន​ចុះ​ផ្សាយ​ថា​លោក​ Pep Guardiola បាន​សម្រេច​ចិត្ត​ទៅ​ដឹកនាំ​ Man City នៅ​រដូវ​កាល​ក្រោយ​

ដំណឹង​ដែល​ទាក់​ទង​នឹង​លោក​ Pep Guardiola ដែល​នឹង​ត្រូវ​ទៅ​ដឹកនាំ​ក្លឹប​មួយ​ណា​នៅ​អង់គ្លេស​នៅ​រដូវ​កាល​ក្រោយ​រវាង​ក្លឹប​ធំៗ​៣​គឺ​ Man Utd , Man City និង​ Chelsea នៅ​តែ​ជា​រឿង​មន្ទិល​សង្ស័យ​យ៉ាង​ខ្លាំង​ ។

តែ​យ៉ាង​ណា​ម្សិលមិញ​នេះ​សារព័ត៌មាន​មួយ​នៅ​ប្រទេស​អាល្លឺម៉ង់​គឺ​ បាន​ធ្វើ​ការ​ចុះ​ផ្សាយ​ថា​លោក​ Pep Guardiola បាន​សម្រេច​ចិត្ត​ដឹកនាំ​ក្លឹប​ Man City សម្រាប់​រដូវ​កាល​នេះ​២០១៦-២០១៧​ខាង​មុខ​នេះ​ហើយ​ ខណៈ​សារព័ត៌មាន​មួយ​នេះ​បាន​បញ្ជាក់​បន្ថែម​ថា​ដោយ​ឡែក​គ្រូ​បង្វឹក​បច្ចុប្បន្ន​របស់​ក្លឹប​ Man City គឺ​លោក​ Manuel Pellegrini ដែល​នៅ​សល់​កុងត្រា​ជាមួយ​ក្លឹប​ដល់​ឆ្នាំ​២០១៧​និង​បញ្ចប់​កុង​ត្រា​របស់​ខ្លួន​មុន​មួយ​ឆ្នាំ​ ។

ដោយ​ឡែក​សារព័ត៌មាន​ ក៏​បាន​បញ្ជាក់​ឲ្យដឹង​ថា​ពួក​គេ​ទទួល​បាន​ដំណឹង​នេះ​ពី​ប្រភព​ដែល​គួរ​ឲ្យ​ទុក​ចិត្ត​មួយ​នៅ​ក្នុង​ប្រទេស​អង់គ្លេស​ ។

ចាំ​មើល​ទាំង​អស់​គ្នា​តើ​ដំណឹង​នេះ​ពិត​ឬ​យ៉ាង​ណា​ ? តើ​ប្រិយមិត្ត​ណា​ខ្លះ​ចង់​ឲ្យ​ដំណឹង​ក្លាយ​ជា​ការពិត ?

ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ


  • សារព័ត៌មាន​មួយ​នៅ​អាល្លឺម៉ង់​បាន​ចុះ​ផ្សាយ​ថា​លោក​ Pep Guardiola បាន​សម្រេច​ចិត្ត​ទៅ​ដឹកនាំ​ Man City នៅ​រដូវ​កាល​ក្រោយ​已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/05/11  Category:បច្ចេកវិទ្យា
Tags: