ព្រលឹង​ចុង​សក់ ! បើក​សុខ​ៗ​ហុយផ្សែង​ទ្រលោម​លើដំបូល

ខេត្តកំពង់ស្ពឺ ៖ ហេតុការណ៍​ដ៏​កម្រ​ជួប​មួយ​ បាន​កើតឡើង​តាម​បណ្តោយ​ផ្លូវ​លេខ​ ៤៤ ដោយសារ​ឡាន​ដឹក​ធ្យូង​ មួយ​គ្រឿង​​ពេល​បើក​សុខៗ​ស្រាប់​តែ​​ឆាបឆេះ​ និង​ចេញ​ផ្សែងហុយ​ទ្រលោម​នៅ​លើដំបូល ធ្វើ​ឣោ​យ​ឣ្ន​ក​បើកបរ​ភ័យ​ព្រលឹង​ចុង​សក់ ។

ហេតុការណ៍​នេះ​កើតឡើង​នៅ​វេលា​ម៉ោង​៥​ល្ងាច ថ្ងៃ​ទី​១០ ខែឧសភា ឆ្នាំ​២០១៦ ចំណុច​ទំនប់​អូរ​គគី ស្ថិត​ក្នុងស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ។

តាម​ការ​រៀបរ​ាប់​របស់​ឣ្ន​ក​ដំណើរ​ ដែល​ឃើញ​ហេតុការណ៍​បាន​ឣោ​យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​បានឃើញ​ឡាន​ដឹក​ធ្យូង​ ១​គ្រឿង​កំពុង​បើក​ទិស​ដៅ​ ពី​លិចទៅ​កើត លុះ​មក​ដល់​ កន្លែង​កើតហេតុ​ស្រាប់តែ​ មាន​ភ្លើង​ឆាបឆេះ​នៅ​លើដំបូល ភ្លាម​ៗ​នោះ​ឣ្ន​ក​ដំណើរ​តាម​ផ្លូវ​បាន​ស្រែក​ ប្រាប់​ឣ្ន​ក​បើកបរ​ឣោ​យ​បានដឹង ។

ប្រភព​បន្ត​ថា ករណី​នេះ​ហាក់បីដូចជា​សំណាង​ណាស់ ព្រោះ​នៅ​លើ​ទំនប់​មាន​ឡាន​ដឹក​ទឹក​លក់​មួយ​គ្រឿង​ បាន​មក​ជួយ​បាញ់​ពន្លត់​ ទាន់​ពេលវេលា​មិន​បណ្តាល​ឣោ​យ​ ឆេះ​ជា​ឣណ្តា​ត​ភ្លើង​ឡើយ ។

សមត្ថកិច្ច​បាន​ឣោ​យ​ដឹង​ថា មូលហេតុ​ដែល​បណ្តាល​ឣោ​យ​មាន​ភ្លើង​ឆាបឆេះ​នេះ​ដោយសារ​តែ​ម្ចាស់​ឡាន​កាយ​យក​ធ្យូង​ចេញពី​ឡ​មិន​បាន​ពន្លត់​ត្រឹមត្រូវ ទើប​នៅ​ពេល​បើកបរ​ត្រូវ​ខ្យល់​បង្ក​ឣោ​យ​មាន​ឣ​ណ្តា​ត​ភ្លើង​បែប​នេះ ។

សមត្ថកិច្ច​ស្រុក​សំរោង​ទង​ បាន​ឣំ​ពា​វនា​វ​ដល់​ប្រជាពលរដ្ឋ​ ទាំង​ឣ​ស់​ធ្វើ​យ៉ាងណា​គួរតែ​មាន​ បំពង់​ពន្លត់​ឣ​គ្គិ​ភ័យ​ជាប់​ជាមួយ​រថយន្ត​ ជា​ប្រចាំ​ទើប​ជា​ការ​ប្រសើរ ។ ដូច​ជា​ករណី​នេះ​ជាដើម បើ​គ្មាន​ឡាន​ដឹក​ ទឹក​លក់​នៅ​ក្បែរ​នេះ​ទេ ម្ល៉េះ​ប្រហែលជា​ឆាបឆេះ​អស់​គ្មាន​សល់​ឡើយ ៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក  ពេល​​កំពុង​​ធ្វើ​ដំណើរ​​រថ​​យន្ត​ធុន​​កូរ៉េ​១​​គ្រឿង ​ត្រូវ​ភ្លើង​​ឆេះពេល​កំពុង​តែ​ ដឹក​ជ​ញ្ជួ​ន​បំពង់​​ទីប​ជ័រ​ និង​ម៉ាស៊ីនបូមទឹក តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៧៦ ឆ្ពោះទៅ​ទីរួមខេត្ត​មណ្ឌលគិរី​ ​​កាលពី​ម៉ោង​ប្រមាណ​ជា​០៨ ​និង​០៥​នាទី​យប់​ថ្ងៃ​ទី​១០​ ឧសភា ២០១៦ ស្ថិត​នៅ​ចំណុច​គីឡូ​ម៉ែ​ត​លេខ​​១៦៤ ក្នុងភូមិ​​អូរ​​ណា ឃុំ​ស្រែ​ខ្ទុ​ម ​ស្រុក​កែវ​សីមា​ ។​ ទោះជា​យ៉ាង​ណា ​តៃកុង​​បាន​លោត​ចេញពី​រថយន្ត មិនបង្ក​ឱ្យ​មាន​គ្រោះថ្នាក់​ទេ​។

​រថយន្ត​ខាងលើ​ ត្រូវ​បាន​ភ្លើង​ឆេះដោយសារ​ តែ​ខ្សែភ្លើង​ដាច់ ​ហើយ​ប៉ះទង្គិច​គ្នា​បង្ក​ជា​អណ្តាតភ្លើង​​ឆេះ​តែ​ម្តង​ ។​ ​អ្នក​បើក​​​រថ​យន្ត​​​ឈ្មោះ​ប្រាក់ សីហា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ​ មាន​ទីលំនៅរាជធានី​ភ្នំពេញ ​បើក​​រថយន្ត​​ម៉ាក KIA ​ចំណុះ​​១​តោន​​កន្លះ​ពាក់​ស្លាក​​លេខភ្នំពេញ​2AE-​9460​។

ក្នុង​ហេតុការណ៍នេះ​​ កម្លាំង​​មិន​អាច​យក​ រថយន្ត​​​ទៅ​​ជួយ​អន្តរាគមន៍​បាន​​ទេ ដោយសារ​តែផ្លូវ​ឆ្ងាយ ​និង​ទ​ទូល​បាន​​យឺតយ៉ាវ ​ព្រោះ​គ្មាន​សេវា​ទូរស័ព្ទ​ ។ ​

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ព្រលឹង​ចុង​សក់ ! បើក​សុខ​ៗ​ហុយផ្សែង​ទ្រលោម​លើដំបូល

ព្រលឹង​ចុង​សក់ ! បើក​សុខ​ៗ​ហុយផ្សែង​ទ្រលោម​លើដំបូល

ព្រលឹង​ចុង​សក់ ! បើក​សុខ​ៗ​ហុយផ្សែង​ទ្រលោម​លើដំបូល