សាហាវ​ណាស់ បុក​គ្នា​លាន់​ដូច​រន្ទះ

ខេត្តសៀមរាប ៖ មនុស្ស​៣​នាក់​បាន​ស្លាប់​ភ្លាម​ៗ​ នៅ​នឹង​កន្លែង​កើតហេតុ និង​៤​នាក់​ទៀត​បាន​រង​របួសធ្ងន់​-​ស្រាល​ដេក​រដូករណែល​ពេញ​ផ្លូវ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ ដែល​បង្ក​ឡើង​រវាង​រថយន្ត​ម៉ាក​ធុន​ត្រា និង​ម៉ាក​សាំង​យ៉ុ​ង​កាលពី​វេលា​ម៉ោង​ ១២ និង​០៤​នាទី ថ្ងៃ​ទី​១០ ខែឧសភា ឆ្នាំ​២០១៦ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៦ ស្ថិត​ក្នុងភូមិ​ពោធិ៍​សេរី ឃុំ​កំពង់ក្តី ស្រុក​ជីក្រែង ខេត្តសៀមរាប ។

លោក​វរសេនីយ៍ត្រី សុខ សុទ្ធា​វុ​ធ អធិការ​ស្តីទី​ស្រុក​ជីក្រែង ដែល​ស្ថិត​ក្នុង​ហេតុការណ៍​បានឱ្យ​ដឹង​ថា ប្រជាពលរដ្ឋ​រាយការណ៍​មក​ថា មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​រវាង​រថយន្ត​ម៉ាក​ធុន​ត្រា ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ 2L-6307 និង​ម៉ាក​សាំង​យ៉ុ​ង​ប្រភេទ​ដឹក​ទំនិញ ពណ៌​លឿង ពាក់​ស្លាក​លេខ​ ភ្នំពេញ 2R-5596 មាន​អ្នក​រួម​ដំណើរ​៥​នាក់ ។ លោក​​បាន​បន្ត​ថា បន្ទាប់​ពី​ពលរដ្ឋ​រាយការណ៍​ កម្លាំង​ជំនាញ​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​ភា្ល​ម​ៗ​ផង​ដែរ​ ធ្វើការ​វាស់វែង​កុំឱ្យ​មានការ​កកស្ទះ​ចរាចរណ៍ រួច​ដឹក​អ្នក​ដែល​មាន​របួសធ្ងន់​ និង​ស្រាល​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាម​ៗ ។

ប្រភព​បាន​បញ្ជាក់​ថា ជន​រង​គ្រោះ​ទាំង​៧​នាក់​មាន ទី​១-​ឈ្មោះ រ៉ាត រ៉េ​ន ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មុខរបរ​បើករថយន្ត​សាំង​យ៉ុ​ង​ដឹក​អ្នកដំណើរ​(​ស្លាប់​) មាន​ទីលំនៅ​ភូមិ​ត្រពាំង​ជ្រៃ ឃុំ​ប​ល្ល័​ង្គ ស្រុក​បារាយណ៍ ខេត្តកំពង់ធំ​, ទី​២-​ឈ្មោះ ញឹ​ម សំ​ផាត់ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មុខរបរ​បើករថយន្ត​ធុន​ត្រា​(​ស្លាប់​) ទីលំនៅ​បច្ចុប្បន្ន​ភូមិ​កន្សែង សង្កាត់​បឹង​កន្សែង ក្រុង​បា​លុង ខេត្ត​រតនគីរី​, ទី​៣-​ឈ្មោះ មៅ លី ភេទ​ស្រី អាយុ​៤៩​ឆ្នាំ​(​ស្លាប់​) អ្នក​រួម​ដំណើរ​ជាមួយ​រថយន្ត​សាំង​យ៉ុ​ង មាន​ទីលំនៅ​ភូមិ​អន្លង់​ថ្ម ឃុំ​គគីរ​ធំ ស្រុក​បារាយណ៍ ខេត្តកំពង់ធំ​, ទី​៤-​ឈ្មោះ ចឹ​ង កេ​ប៉ ភេទ​ស្រី អាយុ​២៧​ឆ្នាំ អ្នក​រួម​ដំណើរ​ជាមួយ​រថយន្ត​ធុន​ត្រា បាន​រង​របួសធ្ងន់​, ទី​៥-​ឈ្មោះ រ៉ែ​ន រ៉ាត់ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ របួសធ្ងន់ អ្នក​រួម​ដំណើរ​ជាមួយ​រថយន្ត​ស៊ាំ​យ៉ុ​ង ទីលំនៅ​ភូមិ​អន្លង់​ថ្ម ឃុំ​គគីរ ស្រុក​បារាយណ៍ ខេត្តកំពង់ធំ​, ទី​៦-​ឈ្មោះ ឌិន ហឿ​ន ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ របួសធ្ងន់ អ្នក​រួម​ដំណើរ​ជាមួយ​រថយន្ត​សាំង​យ៉ុ​ង រស់នៅ​ភូមិ​អន្លង់​ថ្ម ឃុំ​គគីរ​ធំ ស្រុក​បារាយណ៍ ខេត្តកំពង់ធំ និង​ទី​៧-​ឈ្មោះ នាង ណា​ង ភេទ​ស្រី អាយុ​៣៦​ឆ្នាំ របួសស្រាល អ្នក​រួម​ដំណើរ​ជាមួយ​រថយន្ត​ស៊ាំ​យ៉ុ​ង មាន​ទីលំនៅ​ភូមិ​អន្លង់​ថ្ម ឃុំ​គគីរ​ធំ​ស្រុក​បារាយណ៍ ខេត្តកំពង់ធំ ។

បច្ចុប្បន្ន សព​ជន​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​ ប្រគល់​ឱ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។ រីឯ​អ្នក​រង​របួស​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ។ ចំណែក​រថយន្ត​រថយន្ត​ទាំង​សងខាង​ ដែល​ខូចខាត​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​ស្រុក​ជីក្រែង​រង់ចាំ​ ការដោះស្រាយ​តាម​ផ្លូវច្បាប់​នៅ​ពេល​ក្រោយ ៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក  នៅម៉ោង៧៖៥៥នាទីព្រឹក​ ថ្ងៃទី២៣​ ខែមីនា​ ឆ្នាំ២០១៦នេះ​ ស្តិតនៅតាមបណ្តោយ ផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រ លេខ១៩៨-១៩៩​ ក្នុងភូមិបឹង​វែង​ ឃុំវាលរេពា​ ស្រុកព្រៃនប់។

សាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា​ គ្រោះនេះកើតឡើងដោយរថយន្ត ហីុយ៉ាន់ដាយ​ បុកនិងរថយន្តកាមរី​ ខណៈរថយន្ត ទាំងពីរបើកក្នុង ទិសដីបញ្ច្រាសទិសគ្នា​ ហើយគ្រោះថ្នាក់នេះបណ្តាល អោយមនុស្ស៤នាក់របួសធ្ងន់​ និងស្រាល៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

សាហាវ​ណាស់ បុក​គ្នា​លាន់​ដូច​រន្ទះ

សាហាវ​ណាស់ បុក​គ្នា​លាន់​ដូច​រន្ទះ

សាហាវ​ណាស់ បុក​គ្នា​លាន់​ដូច​រន្ទះ

សាហាវ​ណាស់ បុក​គ្នា​លាន់​ដូច​រន្ទះ

សាហាវ​ណាស់ បុក​គ្នា​លាន់​ដូច​រន្ទះ

សាហាវ​ណាស់ បុក​គ្នា​លាន់​ដូច​រន្ទះ

សាហាវ​ណាស់ បុក​គ្នា​លាន់​ដូច​រន្ទះ

សាហាវ​ណាស់ បុក​គ្នា​លាន់​ដូច​រន្ទះ

សាហាវ​ណាស់ បុក​គ្នា​លាន់​ដូច​រន្ទះ