ប៉ូលិស​ទុក​សព​តាំងពិព័រណ៍​នៅលើ​ផ្លូវជាតិ​

​ខេត្តព្រះសីហនុ ៖ បុរស​២​នាក់​​បាន​ស្លាប់​នៅ​នឹង​កន្លែង ដោយសា​រថយន្ត​ម៉ាក​រ៉េវហ្វ័រ ​ពណ​ខ្មៅ ​ពាក់​ស្លាក​លេខ​ភ​.​ព​-29446​ បើក​បរ​​ដោយ​ឈ្មោះ​ Obiora dozie Frank ​ភេទ​ប្រុស​ អាយុ​៣២​ឆ្នាំ​ សញ្ជាតិ​នីហ្សេរីយ៉ា​ បាន​បុក​ម៉ូតូ​ម៉ាក​​វ៉េវ​​ពីក្រោយ​ បើកបរ​ដោយ​ឈ្មោះ​​មៀ​ច សា​រិ​ន ​ភេ​ទ្រុស​ អាយុ​៥៣​ឆ្នាំ ​មា​នទី​​លំនៅ​ភូមិ​ម្នោ​រម្យ ឃុំ​​ជើង​គោ ស្រុក​ព្រៃ​នប់ ស្ថិត​ត្រង់​ចំណុច​​ផ្លូវ​កោង​ ក្នុង​ទិស​ដៅ​ស្រប​គ្នា​ពី​ភ្នំពេញ​-​ខេត្ត​ព្រះ​សីហ​នុ តាម​​បណ្តោយ​ផ្លូវជាតិ​លេខ4​ ក្នុង​​ភូមិ​តា​ន័យ​ ឃុំ​ជើងគោ ស្រុក​ព្រៃ​នប់ កាលពី​​វេលា​​ម៉ោង​១១ និង៣៥​នាទី​យប់​​ថ្ងៃ​ទី​១០​ ​ឧសភា ​នេះ ។

​គ្រោះថ្នាក់​នេះ​ បាន​បណ្តាលឱ្យ​​អ្នកបើកបរ​ម៉ូតូ​​ស្លាប់ និង​អ្នក​រួមដំ​ណើរ​ជាមួយ​ម៉ូតូ​ម្នាក់​ទៀត ​បាន​ស្លាប់​នៅ​នឹង​កន្លែង​ទាំង​២នាក់​ រីឯ​អ្នក​​បើក​បរ​​រថ​យន្ត​ជា​ជនជាតិ​បរទេស​នោះ​ ក្រោយ​ពី​បង្ក​បានបើក​រថយន្ត​ទៅ​មុខ តែ​ត្រូវ​បាន​សមត្ថ​កិច្ច​តាម​ឃាត់​បាន​ចំងាយ​ពី​កើត​ហេ​តុ​រាប់​គីឡូម៉ែត្រ ។

ជាមួយ​ករណី​នេះ​ សព​ទាំង​២​នាក់​ ត្រូវ​បាន​ទុក​នៅ​ចំណុច​​កើតហេតុ​រហូត​ទាល់​​ម៉ោងជាង​០៨​ព្រឹក ​គេ​នៅ​ពុំ​ទាន់​យក​​ចេញ​នៅឡើយ ដោយ​ម្នាក់​មិន​​ស្គាល់ ​តែបើ​វត្ថុ​តាង​ត្រូវ​បាន​​ប៉ូ​លិស​ចរាចរ​ស្រុក​​ យក​មក​អធិការដ្ឋាន​ទាំងអ​ស់ ទុក​តែ​ប៉ូ​លិ​សប៉ុ​ស្តិ៍​​ម្នាក់​នៅ​ទីនោះ ។  ជា​​មួយ​គ្នា​នេះ ធ្វើ​ឱ្យ​​មានកា​រិះគន់​ខ្លាំង​ពី​សំណាក់​ប្រជាពលរដ្ឋ មិន​គួ​រណា​ទុក​​​សពគ្រប​​ចោល​ក្បែ​ផ្លូវ​ជាតិ​ដូច្នេះ ដូច​ដាក់​តាំង​ពិព័រណ៍​​​​បែប​នេះ​ឡើយ​ ។ គួរតែ​ដឹក​សព​យកទៅ​ទុក​នៅវត្តណាមួយ​ទើបសមរម្យ ។