អាជ្ញាធរ​ខេត្ត​ឧត្តរមានជ័យ ចុះ​ចែក​ប័ណ្ណ​កម្មសិទ្ធិ​កាន់កាប់​ដី​ស្របច្បាប់​

អាជ្ញាធរ​ខេត្ត​ឧត្តរមានជ័យ ចុះ​ចែក​ប័ណ្ណ​កម្មសិទ្ធិ​កាន់កាប់​ដី​ស្របច្បាប់​

ឧត្តរមានជ័យ ៖ លោក ស ថា​វី អភិបាលខេត្ត​ឧ​ត្ត​រ​មានជ័យ លោក យឹម ធិ​ន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ឯក ឧត្ដម ង៉ែត ចាន់​ថុ​ន នាយរង​សេនាធិការ​ចម្រុះ​ចុះ​ជួយ​ខេត្ត​ឧ​ត្ត​រ​មានជ័យ ព្រមទាំង​មន្ត្រីរាជការ​គ្រប់​ស្ថាប័ន​ជុំវិញ​ខេត្ត បាន​អញ្ជើញ​ចុះ​ចែក​ប័ណ្ណ​កម្មសិទ្ធិ​ដី​លំនៅឋាន​ដល់​ប្រជាពលរដ្ឋ​៥៨៩​គ្រួសារ ស្មើ​នឹង​៧១៣​នាក់ នៅ​ភូមិ​ថ្នល់កែង ឃុំ​អន្លង់វែង ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​

កម្មវិធី​នេះ​ធ្វើឡើង​កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី ថ្ងៃ​ទី​១១ ខែ​ឧសភា ឆ្នាំ​២០១៦ នៅ​ក្នុង​បរិវេណ​វត្ត​ជ័យ​ទឹក​ជុំ​(​ហៅ​វត្ត​អន្លង់វែង​)​។

ក្នុង​កម្មវិធី​នេះ​ផង​ដែរ លោក ស ថា​វី អភិបាលខេត្ត បាន​មានប្រសាសន៍​ផ្ដាំផ្ញើ​ដល់​ប្រជាពលរដ្ឋ​ដែល​បាន​ទទួល​បាន​ប័ណ្ណ​នេះ ហើយ​សូម​ថែរក្សា​ឲ្យ​បាន​ល្អ ព្រោះ​ប័ណ្ណ​នេះ​មិន​អាច​ធ្វើ​ជូន​បាន​ច្រើនដង​នោះ​ទេ ហើយ​ប័ណ្ណ​នេះ មាន​ប្រយោជន៍​ធំធេង​ចំពោះ​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ​ដែល​ទៅ​ប្រើ​ជា​ប្រយោជន៍​សម្រាប់​ដោះស្រាយ​ជីវភាព​គ្រប់​កាលៈ​ទេសៈ។ ​

ក្នុង​នោះ​ក៏បាន​ចែក ​ប៊ិច ​សៀវភៅ ​ដល់​សិស្សានុសិស្ស​ និង​ជូន​ក្រណាត់​ស​ ដល់​យាយជី តាជី ក្នុង​វត្ត​ផង​ដែរ​៕​អាជ្ញាធរ​ខេត្ត​ឧត្តរមានជ័យ ចុះ​ចែក​ប័ណ្ណ​កម្មសិទ្ធិ​កាន់កាប់​ដី​ស្របច្បាប់​