ព្រាប សុវត្ថិ ធ្វើ​ពិធី​ខួបកំណើត​គម្រប់​អាយុ​៤១​ឆ្នាំ​លក្ខណៈ​គ្រួសារ

ព្រាប សុវត្ថិ ធ្វើ​ពិធី​ខួបកំណើត​គម្រប់​អាយុ​៤១​ឆ្នាំ​លក្ខណៈ​គ្រួសារ



ភ្នំពេញ​ ៖​ កំពូល​តារា​ចម្រៀង​ប្រុស​របស់​ផលិតកម្ម​ហង្ស​មាស​លោក​ព្រាប សុវត្ថិ ​កាលពី​ថ្មីៗ​នេះ​បាន​រៀបចំ​ពិធី​ខួប​កំណើត​គម្រប់​អាយុ​៤១​ឆ្នាំ​របស់​ខ្លួន​ ប៉ុន្តែ​នៅ​ថ្ងៃ​ខួបកំណើត​លោក​ព្រាប សុវត្ថិ នោះ​គឺ​ពុំ​ត្រូវ​បាន​រៀបចំ​ធ្វើ​លក្ខណៈ​ធំដុំ​ មាន​ការ​អញ្ជើញ​ភ្ញៀវ​ចូលរួម​ច្រើន​ដូច​តារា​សិល្បៈ​ប្រុស​- ស្រី​ដទៃ​ទៀត​ឡើយ​ពោល​គឺ ពិធី​នេះ​មានការ​ជួបជុំ​ញ៉ាំ​អាហារ​សប្បាយរីករាយ​បែប​ក្រុម​គ្រួសារ​ប៉ុណ្ណោះ។

ទន្ទឹម​ពេល​ជាមួយគ្នា​នៃ​ថ្ងៃ​ខួបកំណើត​របស់​លោក​ព្រាប សុវត្ថិ ដែល​បាន​រៀបចំ​ធ្វើឡើង​នៅ​ឯ​គេហដ្ឋាន​នេះ ​លោក​ក៏បាន​សរសេរ​បង្ហាញ​ពី​អារម្មណ៍​របស់​ខ្លួន​ភ្ជាប់​ជាមួយ​រូបថត​ជាច្រើន​សន្លឹក​ថា អរគុណ​ដល់​អ្នក​ម្ដាយ​ជាទី​ស្រឡាញ់​ ក៏ដូចជា​ប្រពន្ធ​សំណព្វចិត្ត និង​ប្អូន​ៗ​ ដែល​បាន​ធ្វើ​ខួបកំណើត​ក្នុង​ថ្ងៃនេះ។

តាមរយៈ​​​​​រូបភាព​ជាច្រើន​សន្លឹក​ ដែល​ត្រូវ​បាន​បង្ហោះ​ជា​សាធារណៈ​នៅ​លើ​បណ្ដាញ​សង្គម​​ហ្វេសប៊ុក​របស់​តារា​ចម្រៀង​ដ៏​មាន​ប្រជាប្រិយ​លោក​ព្រាប សុវត្ថិ នេះ​ដែរ​ ក៏​មាន​ការ​Comment ជូនពរ​យ៉ាង​ព្រោងព្រាត​ថា សូម​ជូនពរ​ប្អូនប្រុស​ក្នុង​ឱកាស​ថ្ងៃ​ខួបកំណើត សូម​ប្អូន​ទទួល​បាន​នូវ​សេចក្តី​សុខ​សេចក្ដី​ចម្រើន​មាន​សុខភាព​ល្អ​ប្រសើរ ​និង​រកស៊ី​កាក់កប​ជា​រៀង​រហូត។ ចំណែក​ខ្លះ​ទៀត​ក៏បាន​ជូនពរ​ថា ជូនពរ​បង​ឲ្យ​មាន​សុខ​ភាព​ល្អ​រកស៊ី​មានបាន និង​ឈ្នះ​មារ​សត្រូវ​ទាំង​អស់ពី​ប្អូនប្រុស ​ដែល​តែងតែ​គាំ​ទ្រ​បង​តាំងពី​២០០២​មក។

ជាមួយគ្នានេះដែរ​ក្រៅពី​អរគុណ​ដល់​អ្នក​ម្ដាយ​ជាទី​ស្រឡាញ់​ក៏ដូចជា​ប្រពន្ធ​សំណព្វចិត្ត​ហើយ​នោះ​ កំពូល​តារាចម្រៀង​ប្រុស​ប្រចាំ​ផលិតកម្ម​ហង្ស​មាស​លោក ព្រាប សុវត្ថិ ក៏បាន​ឆ្លើយតប​និង​អរគុណ​ចំពោះ​Fan អ្នកគាំទ្រ​ថា អរគុណ​ទាំង​អស់​គ្នា ​ហើយក៏​សូម​អធ្យាស្រ័យ​ក្នុង​កា​មិនបាន​ឆ្លើយតប​ទាំង​អស់គ្នា​ផងដែរ។

សូមបញ្ជាក់ថា ប្រជាប្រិយភាព​ និង​សន្ទុះ​នៃ​ការគាំទ្រ​របស់លោក ព្រាប សុវត្ថិ រហូតមកទល់​ពេលនេះ​នៅតែ​បន្ត​រក្សា​បាន​ច្រើន​ដដែល។ ខណៈ​កាលពីពេល​កន្លងមក​ថ្មីៗ​នេះ​តារា​ប្រុស​លោក ព្រាប សុ​វត្ថិ​ ក៏ត្រូវ​បាន​ទស្សនិកជន​អ្នកគាំទ្រ​ជាច្រើន​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​សម្តែង​ការ​គាំទ្រ​ និង​លើក​សរសើរ​ពី​អត្តចរិត​ក្នុងនាម​តារា​ល្បីឈ្មោះ​ប្រចាំ​ប្រទេស​កម្ពុជា​ផងដែរ៕


ព្រាប សុវត្ថិ ធ្វើ​ពិធី​ខួបកំណើត​គម្រប់​អាយុ​៤១​ឆ្នាំ​លក្ខណៈ​គ្រួសារ

ព្រាប សុវត្ថិ ធ្វើ​ពិធី​ខួបកំណើត​គម្រប់​អាយុ​៤១​ឆ្នាំ​លក្ខណៈ​គ្រួសារ

ព្រាប សុវត្ថិ ធ្វើ​ពិធី​ខួបកំណើត​គម្រប់​អាយុ​៤១​ឆ្នាំ​លក្ខណៈ​គ្រួសារ