បីហ្គ័រ​ចំណាស់​អាយុ ៦ឆ្នាំ ចូល​សារ​មន្ទីរ​ជាតិ

ធ្លាប់​តែ​ជួប បឺហ្គីរ ដែល​ទុក​ចោល​មិន​បាន​១​ថ្ងៃ​ផង ក៏​ពិសា​វិញ​មិន​បាន តែ​នេះ​វិញ បឺហ្គ័រ McDonald ​នៅ​ប្រទេស​អៀរឡង់​ បែរ​ជា​មាន​អាយុ​ដល់​ទៅ​៦​ឆ្នាំ ដោយ​នៅ​តែ​មាន​សភាព​ល្អ​ដដែល​ ។​

Image credit : dailymail

ហេតុការណ៍​នេះ​បាន​កើត​ឡើង នៅ​ខែ តុលា ឆ្នាំ២០០៩ ដែល​បុរស​អៀរឡង់​ម្នាក់ លោក​ Hjortur Smarason បាន​ទិញ​បឺហ្គ័រ​ឈុត​ចុង​ក្រោយ​គេ​បំផុត មុន​ពេល​ប្រព័ន្ធ​ដំណើរ​ការផលិត​របស់​ហាង​ McDonald នៅ​អៀរឡង់​នោះ​បាន​បិទ​កំឡុង​ពេល​មាន​វិបត្តិសេដ្ឋកិច្ច​ ។ គាត់​បាន​លើក​ឡើង​ថា​ វា​ជា​ឱកាស​ប្រចាំ​ប្រវត្តិសាស្ត្រ​១ ដែល​ខ្ញុំ​បាន​សម្រេច​ចិត្ត​ក្នុង​ការ​ទិញ​បឺហ្គ័រ​ដែល​លក់​ក្រោយ​គេ​ រួច​បាន​បញ្ជូន​ទៅ​ឲ្យ​​សារមន្ទីរ​ទុក​តាំង កាល​ពី​ឆ្នាំ ២០០៩នោះ ។

គូស​បញ្ជាក់​ផង​ដែរ​ ក្រោយ​ពី​ទិញ​បឺហ្គ័រ​រួច ក្រោយ​មក​គាត់​បាន​បរិច្ចាគ​វា​ ទៅ​ឲ្យ​​សារមន្ទីរ​ជាតិ​នៃ​ប្រទេស​អៀរឡង់ ទុក​ដើម្បី​តាំង​បង្ហាញ អស់​រយៈ​៣​ឆ្នាំ​ មុន​នឹង​ខាង​សារ​មន្ទីរ​បាន​បញ្ជូន​វា​ទៅ​ឲ្យ​​គាត់​វិញ​ ក្រោយ​ពី​មាន​មតិ​សំណូមពរ​ជា​ច្រើន ឲ្យ​យក​បឺហ្គ័រ​នោះ​ចេញ​ពី​សារមន្ទីរ​ ឬ បំផ្លាញ​វា​ចោល​តែ​ម្ដង​ ៕

ប្រែសម្រួល ៖ limbique


  • បីហ្គ័រ​ចំណាស់​អាយុ ៦ឆ្នាំ ចូល​សារ​មន្ទីរ​ជាតិ已关闭评论
  • 8 views
  • Hide Sidebar
    A+
Publish on:2016/05/11  Category:ចំនេះដឹង
Tags: