​របៀប​បញ្ចុក​ថ្នាំ​ទឹក​ដល់​កូន​

​របៀប​បញ្ចុក​ថ្នាំ​ទឹក​ដល់​កូន​

​នៅពេល​ដែល​កូន​នៅ​តូច ហើយ​ឈឺ​ម្តងៗ​គឺ​ពិបាក​បញ្ចុក​ថ្នាំ​ខ្លាង​ណាស់ ដោយសារ​តែ​គេ​មិន​ព្រម​ញ៉ាំ​ថ្នាំ​សោះ​។ ដូចនេះ​ខាងក្រោម​នេះ​យើងខ្ញុំ​នឹង​ប្រាប់​អ្នក​ពី​របៀប​មួយចំនួន​ក្នុង​ការ​បញ្ចុក​ថ្នាំ​កូន​។ តើ​មាន​វិធី​ណា​ខ្លះ​ទៅ​?

  • ​ដំបូង​អ្នក​ត្រូវ​តែ​អង្គុយ ហើយ​ដាក់​កូន​ឲ្យគេ​ង​លើ​ដៃ​អ្នក​។​
  • ​បន្ទាប់​មក​អ្នក​ម្តាយ​អាច​យក​ដៃ​របស់​អ្នក​សង្កត់​ក្រោម​ចង្ការ​កូន​ថ្នមៗ​ដើម្បីឲ្យ​គេ​ហា​រមាត់​។​
  • ​បន្ទាប់មក​ទៀត​អ្នក​អាច​យកសា​រ៉ាង​បូម​ថ្នាំ​នោះ ហើយ​ទើប​បាញ់​ចូល​មាត់​របស់​កូន​យឺតៗ ដើម្បី​កុំឲ្យ​គេ​ឈ្លក់​។​
  • ​ក្រោយពេល​ដែល​ថ្នាំ​ចូល​ក្នុង​មាត់​កូន​រួច អ្នក​អាច​លើក​ចង្ការ​កូន​ថ្នមៗ​ឡើង ដើម្បី​ជួយ​ឲ្យគេ​អាច​លេបថ្នាំ​ទាំងនោះ​ចូល​ទៅ​ក្នុង​ពោះ​បាន​។​
  • ​ចុងក្រោយ​អ្នក​អាច​បញ្ចុក​ទឹក​កូន​ពីរ​ទៅ​បី​ស្លាបព្រា​បាន​ដើម្បី​ឲ្យ​ថ្នាំ​ក្នុង​មាត់​គេ​អាច​ធ្លាក់​ចូល​ទៅ​ក្នុង​ពោះ​អស់​៕

​ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី11 
ឧសភា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។