ក្រសួងការបរទេសរ​ង់​ចាំ​ចម្លើយ​ពី​លោក កុយ គួ​ង លើ​ករណី​លក់​ថ្នាំជក់ និង​ស្រា​ខុសច្បាប់

ក្រសួងការបរទេស​ក​ម្ពុ​ជា កំពុង​រង់ចាំ​ចម្លើយ​បំភ្លឺ​ពី​លោក កុយ គួ​ង ឯកអគ្គរាជទូត​ខ្មែរ​ប្រចាំ​អូស្ត្រាលី ជុំវិញ​ព័ត៌មាន​ដែល​បាន​ផ្សព្វផ្សាយ​ថា លោក កុយ គួ​ង បាន​លក់​ថ្នាំជក់ និង​លក់​ស្រា ឥត​បង់ពន្ធ​នៅ​ប្រទេស​អូស្ត្រាលី។ នេះ​បើតាម​លោក ជុំ សុន្ទ​រី អ្នកនាំពាក្យ​ក្រសួងការបរទេស។

ថ្លែង​ចំពោះមុខ​អ្នកកាសែត​នៅ​ព្រឹក​នេះ លោក ជុំ សុ​ន្ទ​រី បាន​អះអាងថា ក្រសួងការបរទេស​បាន​ដឹង​ពី​ដំណឹង​នេះហើយ ដោយ​ក្រសួង​បានចេញ​លិខិត​ណែនាំ​ឲ្យ​លោក កុយ គួ​ង ធ្វើការ​បកស្រាយ​ពី​ព័ត៌មាន​លក់​ថ្នាំជក់ និង​លក់​ស្រា ខុសច្បាប់​នេះ​ឲ្យ​បានច្បាស់លាស់។
មានសំឡេង

មន្ត្រី​ទូត​ជាច្រើន​នាក់ រួមទាំង​លោក កុយ គួ​ង ឯកអគ្គរាជទូត​កម្ពុ​ជាប្រចាំ​អូស្ត្រាលី​ផង​កំពុង​ស្ថិតក្រោម​ការស៊ើបអង្កេត​ពាក់ព័ន្ធ​ការជួញដូរ​គ្រឿង​ស្រវឹង​និង​ថ្នាំជក់​ក្នុង​ទីផ្សារងងឹត។ នេះបើតាមសារព័ត៌មាន Sydney Morning Herald។

អ្នកការទូត និង​ស្ថានទូត​បរទេស​មាន​បុព្វ​សិទ្ធ​ពិសេស​ក្នុង​នាំចូល​ទំនិញ​ដូចជា​បារី និង​គ្រឿង​ស្រវឹង​មិនបាច់​បង់ពន្ធ​ក្នុង​បរិមាណ​ច្រើន។

បើ​យោង​សារព័ត៌មាន Sydney Morning Herald  មន្ត្រី​ទូត​ម្នាក់​អាច​នាំ​ស្រា​បៀ ៥០០ លីត្រ  ស្រា ១២០លីត្រ និង​បារី ១០០០០ ដើម​សម្រាប់​ការប្រើប្រាស់​ផ្ទាល់ខ្លួន ពីរដង​ក្នុង​រយៈពេល​មួយឆ្នាំ។ តែបើ​ស្ថានទូត​អាច​នាំចូល​ទំនិញ​ខាងលើ​ក្នុង​បរិមាណ​ទ្វេដង។

យ៉ាងណាមិញ វា​ជា​រឿង​ខុសច្បាប់ សម្រាប់​អ្នកការទូត និង​ស្ថានទូត​បរទេស​ដែល​លក់​គ្រឿង​ស្រវឹង​និង​បារី ដោយ​មិន​បង់ពន្ធ​ត្រឹមត្រូវ​ដល់​រដ្ឋាភិបាល​អូស្ត្រាលី៕