​មាន​ផ្ទៃពោះ​ពី​៧​ទៅ​៨​ខែ គួរតែ​អប់រំ​កូន​ក្នុង​ផ្ទៃ​បែបណា​?

​មាន​ផ្ទៃពោះ​ពី​៧​ទៅ​៨​ខែ គួរតែ​អប់រំ​កូន​ក្នុង​ផ្ទៃ​បែបណា​?

​ពោះ​អ្នក​ចាប់ផ្តើម​ធំ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​ហើយ​នៅពេល​ដែល​អ្នក​ស្ថិត​ក្នុង​ដំណាក់កាល​មាន​ផ្ទៃពោះ​ចាប់ពី​៧​ទៅ​៨​ខែ ហើយ​កូន​ក្នុង​ផ្ទៃ​ក៏​កាន់តែ​ធំ​ដែរ​។ ដូចនេះ​តើ​អ្នក​គួរតែ​ប្រើ​វិធី​អប់រំ​បែបណា​នៅពេល​ដែល​អ្នក​ស្ថិត​ក្នុង​ដំណាក់កាល​នេះ​?

​នៅពេល​ដែល​អ្នក​ពរ​ពោះ​បាន​ពី​៧​ទៅ​៨​ខែ អ្នក​អាច​ជួយ​កូន​ក្នុង​ផ្ទៃ​ឲ្យ​ហាត់ប្រាណ​បាន​។ ម្យ៉ាងទៀត​អ្នក និង​ស្វាមី​គួរតែ​និយាយ​ជាមួយ​កូន​ក្នុង​ផ្ទៃ​ឲ្យបាន​ច្រើន​ជាង​មុន ដោយ​អ្នក​អាច​និយាយ​រឿង​ដែល​គួរឲ្យ​ចាប់អារម្មណ៍​មួយចំនួន​ដែល​កើតឡើង​នៅ​ជុំវិញ​ខ្លួន​ឲ្យ​កូន​ស្តាប់​បាន ហើយ​អ្នក​ក៏​អាច​តែងតែ​ប្រាប់​កូន​បាន​ថា​កូន​កំពុង​តែ​ជិត​កើត​ចេញ​មក​ហើយ ជាងនេះទៅទៀត​អ្នក​អាច​និយាយ​ប្រាប់​កូន​ថា គេ​នឹង​អាច​កើត​នៅក្នុង​គ្រួសារ​មួយ​ដែល​មាន​សុភមង្គល មិនចេះ​ឈ្លោះប្រកែក​គ្នា ថែម​ទាំង​ជា​គ្រួសារ​ដែល​មាន​ភាពសប្បាយ​រីករាយ និង​មាន​សាមគ្គីភាព​ទៀតផង​៕

ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី11 
ឧសភា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។