​តើ​អ្នក​គួរតែ​ធ្វើ​អ្វីខ្លះ​ពេល​ញ៉ាំ​ផ្លែឈើ​?

​តើ​អ្នក​គួរតែ​ធ្វើ​អ្វីខ្លះ​ពេល​ញ៉ាំ​ផ្លែឈើ​?

​ផ្លែឈើ​ក្រៅពី​ត្រូវ​ដឹង​ពី​ពេលវេលា និង​របៀប​នៃ​ការ​ញ៉ាំ អ្នក​ក៏​ត្រូវតែ​ដឹង​ពី​ចំនុច​មួយចំនួន​ទៀត​ដែរ ទើប​វា​អាច​ជួយ​ដល់​សុខភាព​អ្នក​បាន​។ តើ​មាន​ចំនុច​ណា​ខ្លះ​ទៅ​?

ខ្ពុរមាត់​
នៅក្នុង​ផ្លែឈើ​មាន​ស្ករ​ខ្ពុរណាស់ ដូចនេះ​ក្រោយពេល​ដែល​អ្នក​ញ៉ាំ​ហើយ អ្នក​ត្រូវ​តែ​ខ្ពល់​មាត់ចេញ ដើម្បី​កុំ​ឲ្យ​ជាតិ​ស្ករ​នោះ​នៅ​ជាប់​ក្នុង​មាត់​អ្នក ដែល​អាច​ប៉ះពាល់​ដល់​សុខភាព​ធ្មេញ​អ្នក​បាន​។​

​ញ៉ាំ​ផ្លែឈើ​ស្រស់​
​អ្នក​គួរតែ​ពិសារ​ផ្លែ​ឈើ​ដែល​ស្រស់ ដែល​ដាំ​នៅក្នុង​ប្រទេស​យើង​ទើប​គ្មាន​ជាតិគីមី​ច្រើន ព្រោះ​ផ្លែឈើ​ដែល​ដឹក​ពី​ប្រទេស​គេ​មក​តែងតែ​មាន​ជាតិគីមី​ច្រើន ព្រោះ​វា​ត្រូវការ​ដឹក​មក​ច្រើន​ថ្ងៃ​ទើប​ដល់ នោះ​វា​នឹង​អាច​មាន​ថ្នាំ​ច្រើន​នៅក្នុង​នោះ ដើម្បី​រក្សា​វា​មិន​ឲ្យ​ខូច​បាន​។​

មិន​អាច​យក​ផ្លែឈើ​មក​ជំនួស​បន្លែ​
មាន​មនុស្ស​មួយចំនួន​តែងតែ​យក​ផ្លែឈើ​មក​ញ៉ាំ​ជំនួស​បន្លែ ប៉ុន្តែ​តើ​អ្នក​ដឹង​ទេ​ថា​វា​មិន​អាច​ផ្តល់​វីតា​មីនឲ្យ​អ្នក​គ្រប់គ្រាន់​ឡើយ ដូចនេះ​អ្នក​ត្រូវតែ​បរិភោគ​បន្លែ​គ្រប់​ពេល រួម​ជាមួយ​ផ្លែឈើ​រាល់ថ្ងៃ​ទើប​ល្អ​។​

ផ្លែឈើ​ចំពោះ​អ្នក​ទឹកនោមផ្អែម​
នៅក្នុង​ផ្លែឈើ​មួយចំនួន​មាន​ជាតិ​ស្ករ​ខ្ពស់​ណាស់ ដែល​មិន​ស័ក្តិសម​សម្រាប់​អ្នក​ដែល​មាន​ជំងឺ​ទឹកនោម​ផ្អែម​ញ៉ាំ​ឡើយ ដូចនេះ​អ្នក​ដែល​មាន​ជំងឺ​ប្រភេទ​នេះ​អាច​ពិសារ​ផ្លែឈើ​មួយ​ចំនួន​ដូចជា ៖ ឳ​ឡឹ​ក ផ្លែ​ប៉ោម ផ្លែ​សារី ក្រូច ឬ​គី​វី​បាន ព្រោះ​វា​មិន​ប៉ះពាល់​ដល់​សុខភាព​អ្នក​ឡើយ​៕

ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី11 
ឧសភា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

  • ​តើ​អ្នក​គួរតែ​ធ្វើ​អ្វីខ្លះ​ពេល​ញ៉ាំ​ផ្លែឈើ​?已关闭评论
  • 10 views
  • Hide Sidebar
    A+
Publish on:2016/05/11  Category:ជំងឺទូទៅ