ខ្សែ​ប្រយុទ្ធ​មួយ​រូប​របស់​ Man Utd ស្ថិត​ក្នុង​គោល​ដៅ​របស់​ក្លឹប​ចំនួន​ប្រាំ​

ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​ម៊ីចស៊ីកូ​របស់​ក្លឹប​ Manchester United កីឡាករ​ Chicharito កំពុង​ត្រូវ​បាន​ក្លិប​បាល់​ទាត់​ចំនួន​៥​កំពុង​ចង់​បាន​កីឡាករ​រូបនេះ​ដោយ​ក្នុង​នោះ​មាន​ក្លិប​ Roma របស់​អ៊ីតាលី​ផង​ដែរ​ ។

កីឡាករ​ Chicharito បាន​ចាក​ចេញ​ពី​ Man Utd ទៅ​ក្លិប Real Madrid កាល​ពី​ឆ្នាំ​មុន​ក្រោម​កិច្ច​សន្យា​ខ្ចី​ជើង​ដោយ​មួយ​រដូវ​កាល​នៅ​ La Liga កីឡាករ​រូប​នេះ​ស៊ុត​បញ្ចូល​ទី​ចំនួន​៧​គ្រាប់​ ក្នុង​ការ​បង្ហាញ​ខ្លួន​២៣​ប្រកួត​អោយ​ Real Madrid ។ ក្រោយ​ចប់​កិច្ចសន្យា​ខ្ចី​ជើង​ពី​ Real Madrid កីឡាករ​រូប​នេះ​បាន​ត្រលប់​មក​ Man Utd ប៉ុន្តែ​រូប​គេ​នៅ​មិន​ទាន់​ប្រាកដ​ពី​អនាគត​របស់​ខ្លួន​នៅឡើយ​ទេ​ក្រោម​ការ​ដឹក​នាំ​របស់​លោក​ Louis van Gaal ។

បើ​យោង​តាម​សារ​ព៌ត័មាន Daily Mail បញ្ជាក់​ថា​ក្លឹប​ West Ham United បាន​ដេញ​ថ្លៃ​ប្រមាណ​១១​លាន​អ៊ឺរ៉ូ​លើ​ខ្សែ​ប្រយុទ្ធ​រូប​នេះ​ ខណៈ​ក្លឹប​ផ្សេង​ទៀត​ដូចជា​ Wolfsburg , Galatasary , Besiktas ជា​ពិសេស​គឺ​ក្លិប​ Roma តែ​ម្ដង​ក៏​កំពុង​តែ​ត្រៀម​ខ្លួន​ដេញ​ថ្លៃ​យក​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​ម៊ីចស៊ីកូ​នេះ​ផង​ដែរ​ ៕

ប្រភព ៖ 
អត្ថបទ ៖ វិចទ័រ


  • ខ្សែ​ប្រយុទ្ធ​មួយ​រូប​របស់​ Man Utd ស្ថិត​ក្នុង​គោល​ដៅ​របស់​ក្លឹប​ចំនួន​ប្រាំ​已关闭评论
  • 51 views
  • Hide Sidebar
    A+
Publish on:2016/05/11  Category:បច្ចេកវិទ្យា
Tags: