ស្អែក​នេះ តំបន់​មួយ​ចំនួន​នៅ​ភ្នំពេញ ត្រូវ​ផ្អាក​ផ្គត់ផ្គង់​​ភ្លើង ៥ម៉ោង

នៅ​ថ្ងៃ​ព្រហស្បតិ៍​ស្អែក​នេះ តំបន់​មួយ​ចំនួន​ក្នុង​រាជធានី​ភ្នំពេញ​នឹង​ត្រូវ​ផ្អាក​ការ​​ផ្គត់ផ្គង់​អគ្គិសនី​បណ្ដោះ​អាសន្ន​ចាប់​ពី​ម៉ោង ៩​ព្រឹក រហូត​ដល់​ម៉ោង ២​រសៀល ដើម្បី​អនុវត្ត​ការងារ​ជួស​ជុល ផ្លាស់​ប្ដូរ តម្លើង​បរិក្ខារ និង​រុះរើ​គន្លង​ខ្សែ​បណ្ដាញ​បង្ក​លក្ខណៈ​ងាយ​ស្រួល​ដល់​ការដ្ឋាន​ពង្រីក​ផ្លូវ។

 

តំបន់​ដែល​ត្រូវ​ផ្អាក​ការ​ផ្គត់ផ្គង់​​អគ្គិសនី​នោះ​មាន៖

 

១. តំបន់​ភ្លើង​លេខ P1363 ស្ថិត​នៅ​ភូមិ​សំបួរ ក្នុង​ខណ្ឌ​ដង្កោ ខណ្ឌ​ដង្កោ
២. តំបន់​ភ្លើង​លេខ P1375 ស្ថិត​នៅ​ភូមិ​កំរៀង ក្នុង​សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍សែនជ័យ
៣. តំបន់​ភ្លើង​មួយ​ចំនួន​ដែល​ស្ថិត​នៅ​ក្នុង​ភូមិ​អូរបែកក្អម ភូមិ​ត្រពាំងឈូក ក្នុង​សង្កាត់ទឹកថ្លា ខណ្ឌ​សែនសុខ។ ភូមិទ្រា ភូមិដំណាក់ធំ ភូមិ​មាន​ជ័យ ក្នុង​សង្កាត់​ស្ទឹង​មានជ័យ ខណ្ឌមានជ័យ។ ភូមិគោកចំបក់ ភូមិ​ត្រពាំង​ថ្លឹង ក្នុង​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍សែនជ័យ។
៤. តំបន់​ភ្លើង​មួយ​ចំនួន​ដែល​ស្ថិត​នៅ​ភូមិកន្ធោក ​ក្នុង​សង្កាត់​កន្ទោក ភូមិ​ត្រពាំងក្រសាំង ក្នុង​សង្កាត់​ត្រពាំងក្រសាំង ខណ្ឌ​ពោធិ៍សែនជ័យ។
៥. តំបន់​ភ្លើង​មួយ​ចំនួន​ដែល​ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ១ ចាប់​ពី​សង្កាត់​និរោធ រហូត​ដល់​សង្កាត់​វាលស្បូវ ក្នុង​ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ៕

 

​​ស្អែក​នេះ តំបន់​មួយ​ចំនួន​នៅ​ភ្នំពេញ ត្រូវ​ផ្អាក​ផ្គត់ផ្គង់​​ភ្លើង ៥ម៉ោង

 

អត្ថបទ៖ គង់ វិសាល