ទីតាំង​ផលិត​ទឹកបរិសុទ្ធ​បោកប្រាស់គេ​

ខេត្តសៀមរាប ​៖​ ការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត ​​សហការ​ជា​មួយ​មន្ត្រី​ឧស្សាហ​កម្ម ​និង​សិប្បកម្ម​ខេត្ត ចុះ​បង្ក្រាប​​ករណី​​ទឹកបរិសុទ្ធ​​គ្មាន​ច្បាប់​ និង​គ្មាន​​អនាម័យមួយ​កន្លែង ​នៅ​ក្នុង​ក្រុង​សៀមរាប រួច​​នាំ​ម្ចាស់​​ទីតាំង​មក​ធ្វើការ​ផាក​ពិន័យ និង​ឱ្យធ្វើ​កិច្ចសន្យា​ ព្រមទាំង​បិទ​ទីតាំង​បណ្តោះ​អ​សន្ន​ផង​ដែរ ​កាលពី​​វេលា​ម៉ោង​០៣​ និង​៣០​នាទី​រសៀល​​ថ្ងៃ​ទី​១០ ឧសភា​ ​២០១៦ ស្ថិត​​នៅ​ចំណុច​ផ្លូវ​ទៅ​ភ្នំ​ក្រោម ក្នុងភូមិ​ភ្នំ​ក្រោម សង្កាត់​សៀមរាប ក្រុង​សៀមរាប ខេត្តសៀមរាប​ ។

លោក​​វរសេ​នីយ៍​ឯក សឿ​ន សេន នាយការិយាល័យ​នគរបាល​ប្រឆាំង​​បទល្មើស​សេដ្ឋកិច្ច​ខេត្ត​បាន​ប្រាប់​កោះសន្តិភាព​ ​កាល​ពី​វេលា​​ម៉ោង០​៥ ​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​១០ ឧសភា​​ ២០១៦ ​នេះ​ថា មុន​ឈាន​ដល់​ធ្វើការ​បិទ​​ទីតាំង​ទឹកបរិសុទ្ធ​គ្មាន​ច្បាប់ ​និង​គ្មាន​អនាម័យ​នេះ គឺ​ធ្វើ​ឡើង​បន្ទាប់​ពី​មាន​ព័ត៌មាន​សម្ងាត់ ទើប​លោក​បាន​បញ្ជា​ឱ្យ​កម្លាំង​ជំនាញ​ចុះ​សហការ​ជាមួយ​មន្ត្រី​ឧស្សាហ៍កម្ម ​និង​សិប្បកម្ម​ខេត្ត ​។

​លោក​បាន​បន្ត​ថា បន្ទាប់​ពី​បាន​ចុះ​ត្រួតពិនិត្យ​ និង​ធ្វើការ​ឆែកឆេរ​ទីតាំង​ទឹកបរិសុទ្ធ​រួច​មក បាន​បញ្ជាក់​ឱ្យ​ឃើញ​​ថា ទីតាំង​នោះ​ ពិត​ជា​គ្មាន​ច្បាប់ ព្រមទាំង​គ្មាន​អនាម័យ ដោយ​យក​លូ​មក​ធ្វើ​ជា​អាង​ផលិត​ទឹក​សុទ្ធ ពិតប្រាកដ​ថែម​ទៀត​ផង​ ។ លោក​បាន​បញ្ជាក់​ថា ម្ចាស់​ទីតាំង​ខាងលើ​មានឈ្មោះ អ៊ុ​ក សុ​ផុ​ន ភេទ​ប្រុស​អាយុ​៥០​ឆ្នាំ មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ភ្នំ​ក្រោម សង្កាត់​សៀមរាប ក្រុង​សៀម​រាប ​។

មន្ត្រី​ម្នាក់​និយាយ​ថា ចំណែក​ប៉ូលិស​សេដ្ឋ​កិច្ច​​ក្រសួង​ ដែលចុះ​ធ្វើ​ការ​ចល័ត​នៅ​ខេត្តសៀមរាប មើ​បញ្ហានេះ​អត់​ឃើញទេ ឃើញតែ​គេ​ដឹកឈើ​ ដឹកទំនិញ​តាមដងផ្លូវ​តែប៉ុណ្ណោះ ។