ស្រុក​ព្រៃ​នប់​ឥលូវ​នេះ គ្របដណ្តប់​ដោយ​ភ្លៀង

ខេត្ត​ព្រះ​សីហ​នុ ៖ សេចក្តី​រាយការណ៍​ឱ្យ​ដឹងថា ​គិតត្រឹម​​វេលា​​ម៉ោង០១ និង​៥០​​នាទី​រសៀល​​ថ្ងៃទី​១១ ឧសភា ២០១៦ នេះ ស្ថិត​នៅ​តំបន់​​ស្រុក​​ព្រៃ​​នប់ ​ភ្លៀង​​បាន​ធ្លាក់មក​យ៉ាង​​ខ្លាំង ​​​លាយឡំជាមួយ​​ផ្គរ ផ្លេកបន្ទោ​រ​ ​និងផ្ទៃ​មេឃ​ងងិត​​​ជុំ​ជិតទាំងអស់ ។ តែ​អ្វី​ដែល​គួរ​ឱ្យ​​កត់​សម្គាល់​នោះ ​គឺ​កំពុង​មាន​​យុ​ទ្ធ​នា​ការ​​រថយន្ត​ចុះចែក​ទឹក​របស់​អាជ្ញាធរ​​នៅទីនោះ​ផងដែរ​​ ។ ​​​បើ​តាម​ការពិ​និត្យ​ មេឃ​​អាច​​​ភ្លៀង​​គ្រប​ដណ្តប់​​ស្ទើ​ទូ​ទាំង​​ខេត្ត ។