បុរស​៥នាក់​ត្រូវ​អាជ្ញាធរ​អូស្ដ្រាលី​ចាប់​ខ្លួន​ក្រោយ​ពី​ព្យាយាម​ចាក​ចេញ​ទៅ​ឥណ្ឌូណេស៊ី​តាម​កាណូត​ទៅ​ចូល​រួម​ជា​មួយ​ពួក​រដ្ឋ​អ៊ិស្លាម​

អ្នក​ផ្សព្វ​ផ្សាយ​សាសនា​អ៊ិស្លាម​ដែល​មាន​ឈ្មោះ​អាក្រក់​ម្នាក់​លោក Musa Cerantonio គឺជា​មនុស្ស​ម្នាក់​ក្នុង​ចំណោម​បុរស​៥នាក់​ដែល​អាជ្ញាធរ​ចាប់​ខ្លួន​នៅ​​ក្រុង Cairns ប៉ែក​ខាង​ជើង​ប្រទេស​អូស្ដ្រាលី​ជុំវិញ​ការ​ចោទ​ប្រកាន់​ថា​ពួក​គេ​មាន​ ផែនការ​ជិះ​កាណូត​តូច​មួយ​ធ្វើ​ដំណើរ​ទៅ​ឥណ្ឌូណេស៊ី​ដើម្បី​ទៅ​ចូល​រួម​ជា​មួយ​នឹង​ក្រុម​បះបោរ​រដ្ឋ​អ៊ិស្លាម​ IS ។