ឆ្នាំ២០១៦នេះ ឧកញ៉ា ម៉ុង ឫទ្ធី ប្រមូលស្វាយយកទៅលក់នៅអឺរ៉ុប បានជិត ៦០តោនតម្រូវការនៅតែមាន តែកម្ពុជាអស់ស្វាយសម្រាប់នាំចេញ

ភ្នំពេញ៖ ឧកញ៉ា ម៉ុង ឫទ្ធី បាននាំចេញផ្លែស្វាយជិត ៦០តោនទៅលក់នៅតំបន់អឺរ៉ុប តែគួរឲ្យស្តាយកម្ពុជា អស់ផ្លែស្វាយសម្រាប់នាំចេញ ហើយជើងចុងក្រោយបំផុត​ត្រូវបាននាំចេញ​នៅយប់ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៦ មានចំនួនជាង ៤ពាន់គីឡូក្រាម។ ឧកញ៉ា ម៉ុង ឫទ្ធី ដែលជាឧកញ៉ាទទួលជោគជ័យលើរបរកសិកម្មនេះ បានថ្លែងប្រាប់ ថា ក្រុមហ៊ុនរបស់លោក បាននាំចេញផ្លែស្វាយ​ទៅកាន់តំបន់អឺរ៉ុប ចំនួន ១៤ជើងនៅក្នុងរដូវប្រមូលផលផ្លែស្វាយ នាឆ្នាំ២០១៦នេះ។ បើតាមឧកញ៉ា ម៉ុង ឫទ្ធី ស្វាយនាំចេញទៅនេះ ផ្លែស្វាយដែលលោកដាំដោយខ្លួនឯងមានប្រមាណជា ១០ភាគរយ ក្រៅពីនោះ គឺដើរប្រមូលទិញពីប្រជាពលរដ្ឋ។ លោកឧកញ៉ា ក៏បានឲ្យដឹងផងដែរថា ផ្លែស្វាយ ដែលនាំចេញទៅកាន់​ទីផ្សារអឺរ៉ុប​បានលុះត្រាតែគោរពតាមស្តង់ដារចំណីអាហារ ពោលការដាំដុះត្រូវគោរពតាមបទដ្ឋានបច្ចេកទេស ដោយមិនត្រូវប្រើ​ថ្នាំគីមីអ្វីនោះឡើយ ហើយប្រើថ្នាំ ក៏ថ្នាំធម្មជាតិដែរ។ បើតាម លោកឧកញ៉ា ស្វាយដែលទិញនោះ គឺលោក បានឲ្យអ្នកបច្ចេកទេសចុះទៅបង្ហាត់បង្ហាញពីការដាំដុះ និងថែទាំងដល់ម្ចាស់ចំការ ថែមទៀតផង។ ពាក់ព័ន្ធតម្លៃនាំចេញវិញ ត្រូវបានលោកឧកញ៉ា អះអាងថា មានផលចំណេញតិចតួចបំផុត ស្ទើរតែទូទាត់ថ្លៃឈ្នួលយន្តហោះមិន បានផង តែដោយសារតែចង់ឲ្យមាន​វត្តមានផ្លែស្វាយរបស់ខ្មែរ​នៅលើទីផ្សារអឺរ៉ុប ទើបលោកខិតខំនាំចេញ។ ឧកញ៉ា […]