លោក គង់ វិមាន ចុះពិនិត្យបញ្ហាខ្វះទឹក និងប្រគល់អណ្តូងទឹក ស្រះទឹក ជូនប្រជាពលរដ្ឋឃុំពពក

កំពង់ធំ៖ លោក គង់ វិមាន អភិបាលរងខេត្តកំពង់ធំ និងជាប្រធានក្រុមការងារ ចុះជួយឃុំពពក និងក្រុមការងារ បានចុះពិនិត្យ និងប្រគល់អណ្តូងទឹកស្អាត ចំនួន៤ និងស្រះទឹកចំនួន៣ ជូនប្រជាពលរដ្ឋស្ថិតឃុំពពក ស្រុកស្ទោង ខេត្តកំពង់ធំ នៅរសៀលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៦។ ស្រះទឹក និងអណ្តូងទឹកត្រូវបានចំនាយថវិកាអស់ ចំនួន១៧.០៤០.០០០រៀល ដែលជាការចូលរួមរបស់សប្បុរសជន តាមរយៈការអំពាវនាវរបស់ប្រមុខ រាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន ក្នុងការជួយប្រជាពលរដ្ឋ ដែលកំពុងជួបគ្រោះរាំងស្ងួត ខ្វះខាតទឹកប្រើប្រាស់នៅគ្រប់តំបន់ទាំងអស់ ក្នុងព្រះរាជាណាចក្រកម្ពុជា។ លោក គង់ វិមាន បានថ្លែងទៅកាន់ប្រជាពលរដ្ឋថា លោកនឹងខិតខំគៀងគរកសប្បុរសជន ឲ្យបន្តជួយថវិកា ក្នុងការជួយជីកអណ្តូងទឹកស្អាត ស្តារអណ្តូង និងជីកស្រះទឹក ជូនប្រជាពលរដ្ឋជាបន្តទៀត ហើយឃុំពពកនេះពុំមានខ្យល់ព្យុះកន្ត្រាក់ឡើយ តែបើមានគឺថ្នាក់ដឹកនាំខេត្ត នឹងចុះទៅដល់ភ្លាម និងជួយតាមលទ្ធភាពនូវអ្វីដែលគាត់អាចជួយបានក្នុងការសម្រាលទុក្ខលំបាក ជូនប្រជាពលរដ្ឋ។ លោកបន្តទៀតថា ផែនការជីកអណ្តូងស្តារអណ្តូង ជីកស្រះទឹក នឹងមានជាបន្តទៀត គឺជាដំណាក់ៗកាល និងធ្វើឡើងនៅក្នុងឃុំ គឺមានអណ្តូងលូ ចំនួន៤កន្លែង អណ្តូងស្នប់ ខ្នាតធំ […]