កម្ពុជា​នៅសល់​ស្រូវ​ជាង ៤​លាន​តោន ក្នុង​ឆ្នាំ​២០១៥ សម្រាប់​នាំចេញ​

ភ្នំពេញ:
រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​បាន​អះអាងថា ឆ្នាំ​២០១៥​កន្លងមកនេះ​កម្ពុជា​សល់​ស្រូវ​ជាង​៤​លាន​តោន​គិត​ជា​អង្ករ​ជិត​៣​លាន​តោន​សម្រាប់​បម្រើ​ឲ្យ​ការនាំចេញ​ក្រៅប្រទេស​។​

​ក្រសួងកសិកម្ម​បាន​ប្រារព្ធ​ធ្វើ​សន្និបាត​បុក​សរុប​ការងារ​កសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ​ឆ្នាំ​២០១៥.២០១៦​និង​លើក​ទិសដៅ​ឆ្នាំ​២០១៦.២០១៧​របស់ខ្លួន​រយៈពេល​២​ថ្ងៃ​គឺ​ថ្ងៃទី​១១.១២​ខែឧសភា ឆ្នាំ​២០១៦​នៅ​ទីស្តីការ​ក្រសួងកសិកម្ម​។​

​ពិធី​បើក​សិ​ន្និបាត​ត្រូវបាន​ធ្វើឡើង​កាលពី​ព្រឹក​ថ្ងៃទី​១១ ខែឧសភា ឆ្នាំ​២០១៦ កន្លងមកនេះ​ក្រោម​វត្តមាន​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​។​

​លោក វេ​ង សាខុន​បាន​មានប្រសាសន៍ថា ក្នុង​ឆ្នាំ​២០១៥​កន្លងមកនេះ កសិកម្ម​កម្ពុជា​បាន​ប្រឈម​ទៅនឹង​ភាពមិនប្រក្រតី​នៃ​បាតុភូតធម្មជាតិ ពិសេស​គ្រោះរាំងស្ងួត​ដ៏​ធ្ងន់ធ្ងរ ការកើនឡើង​កម្តៅ​បង្ក​ឲ្យ​ប៉ះពាល់​លើ​ផ្ទៃដី​បង្ករ​បង្កើន​ផលដំណាំ​ស្រូវ​ជាង​២៥៣.០០០​ហិកតា ក្នុងនោះ​ខូចខាត​ទាំងស្រុង​លើ​ផ្ទៃដី​ជិត​២៦.០០០ ហិកតា​ហើយ​ស្ថានភាព​បង្កបង្កើន​ផលដំណាំ​ស្រូវ​នៅ​ទូទាំង​ឆ្នាំ​២០១៥.២០១៦​ជា​រួមមាន​កម្រិត​ទាប​ជាង​ឆ្នាំមុន​ប្រមាណ​០,១៣​ភាគរយ​ពោលគឺ​អនុវត្តបាន​ចំនួន​៣,០៥១​លាន​ហិកតា​ដោយ​ទទួលបាន​ទិន្នផល​ជា​មធ្យម​៣,០៨៥​តោន​ក្នុង​មួយ​ហិកតា​(​កើន​បានតែ​០,២២​ភាគរយ​ធៀប​នឹង​ឆ្នាំមុន​)​និង​បរិមាណ​ផល​សរុប​ទាំង​វស្សា​និង​ប្រាំង​ប្រមាណ​៩,៣៣​លាន​តោន​ស្រូវ​(​កើន​បាន​ប្រមាណ​០,១២​ភាគរយ​ធៀប​នឹង​ឆ្នាំមុន​)៕​

កម្ពុជា​នៅសល់​ស្រូវ​ជាង ៤​លាន​តោន ក្នុង​ឆ្នាំ​២០១៥ សម្រាប់​នាំចេញ​

កម្ពុជា​នៅសល់​ស្រូវ​ជាង ៤​លាន​តោន ក្នុង​ឆ្នាំ​២០១៥ សម្រាប់​នាំចេញ​