សមត្ថកិច្ចអះអាងថា ករណីអារ-កសម្លាប់មន្រ្តីឥណទាន«អម្រឹត» នៅខេត្តកំពត ជាការប៉ងប្លន់លុយ២០ម៉ឺនរៀល

កំពត៖ ស្នងការនគរបាលខេត្តកំពត លោកឧត្តមសេនីយ៍ត្រី ម៉ៅ ច័ន្ទមធុរិទ្ធ បានថ្លែងប្រាប់ ថាករណីអារ-កសម្លាប់មន្រ្តីឥណទាន នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ «អម្រឹត» ជាការប៉ងប្លន់លុយ២០ម៉ឺនរៀល។ លោកឧត្តមសេនីយ៍ត្រី ម៉ៅ ច័ន្ទមធុរិទ្ធ បានបញ្ជាក់យ៉ាងដូច្នេះថា «ករណីឃាតកម្មទៅលើបុគ្គលិកអម្រិតនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ ២០១៦ នៅស្រុកឈូក ខេត្តកំពត ជនសង្ស័យ បានឆ្លើយ​សារ​ភាពថា ខ្លួនបានណាត់ ជនរងគ្រោះ ដើម្បីពិភាក្សាអំពីការដាក់ប្រាក់សន្សំ នៅពេល ជនសង្ស័យ មកដល់ផ្ទះ ជនសង្ស័យ បានហៅ ជនរងគ្រោះ ចូលទៅក្នុងផ្ទះ ហើយបាន​សុំលុយជនរងគ្រោះ ចំនួន ២០ម៉ឺនរៀល ប៉ុន្តែ ជនរងគ្រោះ បដិសេធមិនព្រមឲ្យ ពេលនោះ ជនសង្ស័យ ក៏បានចាប់ក្រៀកក ជនរងគ្រោះ ឲ្យទៅខាងក្រោយផ្ទះ​ឆ្លៀតពេល​នោះជនរងគ្រោះ ក៏បានខាំដៃរបស់​គាត់បណ្តាលអោយ​ដាច់ឈាមយ៉ាងខ្លាំង ធ្វើឲ្យជនសង្ស័យខឹងក៏ បានចាប់អាក សំលាប់តែម្តង»។ សូមបញ្ជាក់ថា មន្ត្រីឥណទាននៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ «អម្រឹត» ម្នាក់ត្រូវបានបុរសជាម្ចាស់ផ្ទះម្នាក់ ហៅឲ្យចូលទៅក្នុងផ្ទះ ស្ថិតក្នុងឃុំត្រមែង ស្រុកឈូក ខេត្តកំពត នៅវេលាម៉ោង ១២៖៥០នាទី […]