ទីតាំង​ផលិត​ទឹក​សុទ្ធ​គ្មាន​ច្បាប់ ​ត្រូវ​បាន​សមត្ថកិច្ច​ចម្រុះ​បិទ​បណ្ដោះអាសន្ន

ទីតាំង​ផលិត​ទឹក​សុទ្ធ​គ្មាន​ច្បាប់ ​ត្រូវ​បាន​សមត្ថកិច្ច​ចម្រុះ​បិទ​បណ្ដោះអាសន្ន



សៀមរាប ​៖​ កម្លាំង​សមត្ថកិច្ច​ចម្រុះ​រួមមាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ខេត្ត​សៀមរាប​សហការ​ជាមួយ​មន្ទីរ​ឧស្សាហកម្ម ​និង​សិប្បកម្ម​ខេត្ត​ បាន​ចុះ​បង្ក្រាប​ទីតាំង​ផលិត​ទឹក​សុទ្ធ​មួយ​កន្លែង​ដែល​ផលិត​គ្មាន​ច្បាប់​ទម្លាប់​ត្រឹមត្រូវ ​និង​ឈាន​ដល់​ការ​បិទ​បណ្ដោះអាសន្ន​សិន។

ប្រតិបត្តិការ​នេះ​ធ្វើឡើង​នៅ​ថ្ងៃ​ទី​១០ ​ខែ​ឧសភា ឆ្នាំ​២០១៦ ​ស្ថិតនៅ​ក្នុង​ភូមិ​ភ្នំ​ក្រោម​សង្កាត់​សៀមរាប ក្រុង​-​ខេត្ត​សៀមរាប។

លោក​វរសេនីយ៍ឯក​សឿន សេន​ នាយ​ការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ខេត្ត​សៀមរាប​បាន​ឲ្យ​ដឹង​ថា ​៖ ​ម្ចាស់​ទីតាំង​ផលិត​ទឹក​សុទ្ធ​នេះ​ មាន​ឈ្មោះ អ៊ុក សុ​ផុន ភេទ​ប្រុស អាយុ​៥១​ឆ្នាំ មានមុខ​របរ​ផលិត​ទឹក​សុទ្ធ​​​នៅ​ទីតាំង​​​កើតហេតុ​ខាងលើ។ បច្ចុប្បន្ន​ទីតាំង​ផលិត​ទឹក​សុទ្ធ​នោះ ត្រូវ​បាន​សមត្ថកិច្ច​ចម្រុះ​​​ធ្វើ​ការ​បិទ​ជា​បណ្ដោះអាសន្ន។ ចំពោះ​ម្ចាស់​ទីតាំង​សមត្ថកិច្ច​​​បាន​ធ្វើការ​ផាក​ពិន័យ​ជា​អន្តរការណ៍​ ដោយ​អនុលោម​ទៅតាម​ច្បាប់​ស្តីពី​ការគ្រប់គ្រង​រោងចក្រ និង​សិប្បកម្ម៕

ទីតាំង​ផលិត​ទឹក​សុទ្ធ​គ្មាន​ច្បាប់ ​ត្រូវ​បាន​សមត្ថកិច្ច​ចម្រុះ​បិទ​បណ្ដោះអាសន្ន