Safari ចាញ់​Chrome នៅ​លើ​ឧបករណ៍iOS ខ្លួន​​ឯង

ការ​ពិត​ទៅ​​មាន​Browser ច្រើន​ណាស់​ដែល​ដាក់​អោយ​ប្រើ​ប្រាស់​នៅ​លើ​ឧបករណ៍iOS ប៉ុន្តែ​ពួក​វា​មិន​អាច​យក​ឈ្នះ​Safari ដែល​ជា​Browser ​ផ្ទាល់​របស់​apple នោះ​ទេ​ដោយ​សារ​តែ​Safariវា​ដំណើរ​ការ​រលូន​និង​លឿន​ជាង​Browser ដ៏​ទៃ។​ប៉ុន្តែ​​ចាប់​ពេល​នេះ​ទៅ​Safari​ប្រហែល​​ជា​មិន​មែន​ជា​ Browser ល្អ​បំផុត​របស់​iOS ទៀត​ទេ​ដោយ​​សារ​តែ​ពេលនេះ​Chrome បាន​កែ​ប្រែ​ថ្មី​ពាំនាំ​យក​មក​ជាមួយ​​សមត្ថភាព​ថ្មី​ៗ​ផង​ដែរ។Chrome បាន​ប្រើ​ប្រាស់​Render engine ថ្មី​ដូច​គ្នា​ទៅ​safari ដែរ​ដែល​ធ្វី​អោយ​Chrome នា​ពេល​នេះ​មាន​ដំណើរ​ការ​លឿន​ដូច​Safari អញ្ចឹង​។

​ក្រៅ​ពី​ល្បឿន​លឿន​ដូច​នឹង​Safari ហើយ​Chro​me ក៏​មាន​មុខ​ងារ​Data Saver Mode ដែល​ជួយ​សន្សំ​សំចៃ​ទិន្នន័យ​អ៊ីនធឺណេត​ទៀត​ផង​​ ដូច្នេះ​គ្មាន​អ្វី​គួរ​អោយ​ស្ទាក់​ស្ទើរ​ក្នុង​ការដោន​ឡូត​Chrome យក​មក​ដាក់​ក្នុង​iPhone ឬ​iPad របស់​អ្នក​នោះ​ទេ។

​​​​អ្វី​ដែល​គួរ​អោយ​សោក​ស្ពាយ​នោះ​គឺ​Apple មិន​អនុញ្ញាត​អោយ​អ្នក​ប្រើ​ប្រាស់​របស់​ខ្លួន​ជ្រើស​រើស​កម្មវិធី​ដំ​ណើរ​ការ Default ដោយ​ខ្លួន​ឯង​បាន​។​ដូចនេះ​Safari នៅ​តែ​ជា​Default Browser របស់​អ្នក​ដដែល​ប៉ុន្តែ​ក៏​សង្ឃឹម​ថា​Apple នឹង​ពិចារណា​រឿង​នេះ​នៅ iOS 10 ទៅ​ចុះ៕