កូន​កើន​មុន​កំណត់ ត្រូវ​ប្រយ័ត្ន​រឿង​អ្វីខ្លះ​?

កូន​កើន​មុន​កំណត់ ត្រូវ​ប្រយ័ត្ន​រឿង​អ្វីខ្លះ​?

​ទារក​ដែល​ប្រសូត្រ​មុន​ពេល​កំណត់ ទាមទារ​ការថែទាំ​ជាពិសេស ជាង​ក្មេង​ធម្មតា​។

​ពេល​កើត​ភ្លាម​
- ការពារ​ទារក​ពី​ការឆ្លង​មេរោគ​នានា ដូច្នេះ អ្នក​ម្តាយ ឬ​សមាជិក​គ្រួសារ​ទាំងអស់ ត្រូវតែ​លាង​សម្អាត​ដៃ មុន​ពេល​ចាប់​កាន់​ទារក​។​
- ទារក​ត្រូវការ​កម្តៅ​ល្មម ដូច្នេះ ពេល​កើត​មក​ភ្លាម ត្រូវ​ជូត​ឲ្យ​ស្ងួត​ល្អ ហើយ​យកទៅ​ដាក់ លើ​ដើមទ្រូង​ម្តាយ ដើម្បី​បៅ​ទឹក​ដោះ​។ ប្រសិនបើ​គេ​ដកដង្ហើម​បាន​ធម្មតា គួរតែ​ទុក​គេ​ឲ្យនៅ​លើ​ទ្រូង​ម្តាយ​យូរ​បន្តិច​។​
- ប្រសិនបើ​ទារក មិន​អាច​ដកដង្ហើម​ដូច​ធម្មតា​ទេ គ្រូពេទ្យ​នឹង​យក​គេ​ទៅ​ដាក់ នៅក្នុង​បន្ទប់​ពិសេស​មួយ ដើម្បី​សង្គ្រោះ និង​តាមដាន រហូត​ដល់​គេ​អាច​ដកដង្ហើម បាន​ដោយ​ខ្លួនឯង​។ យ៉ាងណាក្តី ឪពុកម្តាយ​មិន​គួរ​ព្រួយបារម្ភ​ពេក​ឡើយ ត្រូវ​ថែទាំ​សុខភាព​ខ្លួនឯង​ផង​។​
- ទឹកដោះ​ម្តាយ ជា​សារធាតុ​ចាំបាច់ និង​សំខាន់​បំផុត សម្រាប់​ទារក​កើតមុន​កំណត់​។ ប្រសិនបើ​អាច ម្តាយ​គួរ​បំបៅកូន ឲ្យបាន​ឆាប់​តាម​ដែល​អាច​ធ្វើទៅបាន​។​

​ពេល​ត្រឡប់​ទៅផ្ទះ​វិញ​
១. កំណត់​ការសួរសុខទុក្ខ មានន័យ​ថា ទុក​ឲ្យ​ទារក​នៅ​ស្ងប់ស្ងាត់ ហាម​ប៉ះពាល់​ផ្តេសផ្តាស​
២. ត្រូវ​មាន​អនាម័យ ហើយ​ស្អាត​ជានិច្ច​
៣. កុំ​នាំ​កូន ចេញ​ដើរ​ខាងក្រៅ​
៤. ព្យាយាម​ឲ្យ​កូនបៅ​ទឹកដោះ​ម្តាយ​៕

​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី11 
ឧសភា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។