​វិធី​ស្ទាបរ​ក “​ដុំ​សាច់​សុដន់​”

​វិធី​ស្ទាបរ​ក “​ដុំ​សាច់​សុដន់​”

​ជំហាន​ទី ១
​ចាប់ផ្តើម​ដោយ​ការ​សម្លឹង​មើល​សុដន់ នៅ​ពីមុខ​កញ្ចក់​។ អ្នក​ត្រូវ​ឈរ​ឲ្យ​ត្រង់ខ្លួន ហើយ​យក​ដៃ​ច្រត់​លើ​ចង្កេះ​។​

​អ្វី​ដែល​អ្នក​ត្រូវ​ស្វែងរក មានដូចជា ៖
•​    ​ទំហំ រូបរាង និង​ពណ៌​សុដន់​
•​    ​រកមើល​ការឡើង​តឹង​ណែន ឬ​ហើម​
•​    ​ពិនិត្យមើល​ក្បាលដោះ ថា​តើ​មាន​លិប​ចូលក្នុង ឬ​លៀន​ចេញ​ក្រៅ​ដែរ​ទេ​
•​    ​រក​មើល​ថា​តើ​មាន​ទឹករំអិល ឬ​សារធាតុ​អ្វី​ហូរ​ចេញពី​ក្បាលដោះ​ឬទេ​
•​    ​រកមើល​ការឡើង​ក្រហម ឈឺ កន្ទួល​រមាស់​។​

​វិធី​ស្ទាបរ​ក “​ដុំ​សាច់​សុដន់​”

​ជំហាន​ទី ២
​លើក​ដៃ​ទាំង​ពីរ​ឡើង​លើ ហើយ​សង្កេតមើល​ភាពខុសគ្នា​។​

​វិធី​ស្ទាបរ​ក “​ដុំ​សាច់​សុដន់​”

​ជំហាន​ទី ៣
​ពិនិត្យមើល​ថា​តើ មាន​សារធាតុ​រាវ ឬ​ទឹក​អ្វី​ហូរ​ចេញពី​ក្បាលដោះ​ឬទេ​។​   

​ជំហាន​ទី ៤
​បន្ទាប់មក គេង​ទម្រេត​ខ្លួន ហើយ​ប្រើ​ដៃ​របស់​អ្នក ដើម្បី​ស្ទាប​មើល​សុដន់ ដោយ​ប្រើ​ចលនា​ថ្នមៗ យឺតៗ ដើម្បី​រក​មើល​ដុំ​សាច់​។​    ​

​វិធី​ស្ទាបរ​ក “​ដុំ​សាច់​សុដន់​”

​ជំហាន​ទី ៥
​ស្ទាប​ដោះ​របស់​អ្នក ពេល​ឈរ ឬ​អង្គុយ​។​

​ប្រសិនបើ​អ្នក​កត់សម្គាល់ឃើញ ឬ​មិន​ប្រាកដថា តើ​វា​ជា​ដុំ​សាច់ ឬ​អ្វី​ផ្សេង​នោះ អ្នក​គួរ​ប្រឹក្សា​យោបល់​ជាមួយ​គ្រូពេទ្យ​។ យ៉ាងណាមិញ គ្រូពេទ្យ​នឹង​អាច​ប្រាប់​អ្នក​បាន អំពី​វិធី​ពិនិត្យ​សុដន់​ដោយ​ខ្លួនឯង​។

វីដេអូ www.youtube.com/watch?v=sU6NJGLIRik

​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី11 
ឧសភា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។