​វិធី​អង្គុយ និង​ងើបឈរ ពេល​មាន​ផ្ទៃពោះ​

​វិធី​អង្គុយ និង​ងើបឈរ ពេល​មាន​ផ្ទៃពោះ​

​គ្រាន់​តែ​អង្គុយ​សោះ ក៏​លើក​យកមក​និយាយ​ដែរ​? ពេលខ្លះ ការងារ​សាមញ្ញៗ​បែបនេះ ត្រូវបាន​គេ​មើលរំលង ដែល​ជា​ហេតុ​ធ្វើឲ្យ​ស្ត្រី​មាន​ផ្ទៃពោះ ជួប​បញ្ហា​ជាច្រើន ដោយ​មិន​ដឹង​មូលហេតុ​។

ការ​អង្គុយ និង​ការ​ឈរ គឺជា​មូលហេតុ​ចំបង ដែល​បណ្តាលឲ្យ​ស្ត្រី​ជា​ម្តាយ ឈឺ​ចុក​រោយ​ចង្កេះ និង​សន្លាក់ អំឡុង និង​ក្រោយ​ពេល​សម្រាលកូន​រួច​។​

​ខាងក្រោម​នេះ គឺ​ជា​ការណែនាំ ដោយ​គ្រូពេទ្យ​ជំនាញ​សម្ភព និង​រោគ​ស្ត្រី អំពី​ការ​ឈរ និង​អង្គុយ ៖

១. ការ​អង្គុយ​បែរ​ទៅ​ក្រោយ ហើយ​យក​ដៃ​ទប់​លើ​កៅអី អាច​កាត់បន្ថយ​ការ​ឈឺចង្កេះ​បាន​ខ្លះ​
២. ការ​អង្គុយ​បែបនេះ អាច​ធ្វើ​ឲ្យ​ជាប់​ចង្កេះ ហើយ​ឈឺ​ពេល​ក្រោក​ឡើង​
៣. សូម​អង្គុយ​ឲ្យ​ត្រង់ខ្លួន​បែបនេះ ទើប​វា​ល្អ ហើយ​មិន​ងាយ​ឈឺចង្កេះ​
៤. វិធី​ងើបឈរ​
- ពើង​ទ្រូង ឬ​ឱន​ទៅ​មុខ​បន្តិច​
-  ងើប​បន្តិច​ម្តងៗ​៕

​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី11 
ឧសភា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។