មិន​ត្រូវ​រើសអើង អ្នក​មាន​ជំងឺ​រលាក​ថ្លើមឡើយ​

មិន​ត្រូវ​រើសអើង អ្នក​មាន​ជំងឺ​រលាក​ថ្លើមឡើយ​

​សម្រាប់​មនុស្ស​មួយចំនួន ពេល​ដឹង​ថា​នរណាម្នាក់ កើត​មេរោគ​ថ្លើម​ហើយ គេ​តែងតែ​រើសអើង ខ្ពើមរអើម ហើយ​មិន​ចង់​រាប់រក​នោះទេ ដែល​នេះ​គឺ​ជា​ទង្វើ​អមនុស្សធម៌ និង​គួរ​ឲ្យ​ស្អប់​បំផុត​។​

​មិន​ថា​អ្នកជំងឺ​មាន​មេរោគ​ថ្លើម ឬ​មេរោគ​ហ៊ី​វ​នោះទេ ពួកគេ​សុទ្ធតែ​ជា​ជនរងគ្រោះ ហេតុ​អ្វី​អ្នក​ត្រូវ​មើលងាយ ហើយ​ជាន់ពន្លិច​ពួកគេ​ទៀត​នោះ​?

​អ្នក​មាន​ជំងឺ​អេដស៍ និង​រលាក​ថ្លើម​មួយចំនួន ត្រូវបាន​គេ​បដិសេធ មិនឲ្យ​ចូល​បម្រើ​ការងារ ឬ អញ្ជើញ​ឲ្យចូល​រួម ក្នុង​កម្មវិធី​សង្គម ដូចជា ជប់លាង ឬ​ពិធីមង្គលការ​ជាដើម ពីព្រោះ​ពួកគេ​ខ្លាចរអា ថា​នឹង​ឆ្លង​ជំងឺ​អស់ទាំង​នេះ​។​

​ផ្ទួយទៅវិញ បងប្អូន​គួរ​យកចិត្តទុកដាក់ ហើយ​លើក​ទឹកចិត្ត ចំពោះ​អ្នករងគ្រោះ​ទាំងនេះ​។ បងប្អូន​ត្រូវ​ចងចាំ​ថា ជំងឺអេដ​ស៍ក្តី ជំងឺ​រលាក​ថ្លើម B ក្តី មិន​អាច​ឆ្លង​តាមរយៈ ការ​ចាប់ដៃ​គ្នា​រាប់អាន ការ​អង្គុយ​ជជែក​គ្នា​លេង ការដកដង្ហើម ឬ​ការ​ញ៉ាំ​អី​ជុំគ្នា​ឡើយ​។​

​យ៉ាងណាមិញ ដើម្បី​ការពារ​ខ្លួន ពី​ជំងឺ​មេរោគ​ថ្លើម​ប្រភេទ B បងប្អូន​គួរតែ ៖
-​    ​ពិនិត្យ​ឈាម​រក​មើល​អង្គកា​រពារ និង​មេរោគ បើ​មិន​ទាន់​មាន​ទេ អ្នក​ត្រូវ​ចាក់​វ៉ាក់សាំង​ការពារ​ភ្លាម​
-​    ​កុំ​ប្រើប្រាស់​របស់​របរ ដែល​អាច​បង្ក​របួស​ជាមួយគ្នា ដូចជា កន្ត្រៃ​កាត់​ក្រចក ឡា​ម ឬ​ម្ជុល​សឺ​រ៉ាង​ជាដើម​
-​    ​កុំ​ប៉ះពាល់​ឈាម អ្នក​ដែល​មាន​ជំងឺ​រលាក​ថ្លើម​ប្រភេទ B៕

​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី11 
ឧសភា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។