អយស្ទ័រឆៅនិងខ្ទឹមបារាំងជួយការពារជម្ងឺផ្កាសាយ

តាម​ការ​ស្រាវ​ជ្រាវ​ថ្មី​របស់​វេជ្ជ​បណ្ឌិត​ជំនាញ​ផ្នែក​សុខ​ភាព​បាន​ឲ្យ​ដឹង​ថា អាហារ​សមុទ្រ​ដូច​ជា អយ​ស្ទ័រ ត្រី បង្កង​ផ្តល់​នូវ​សារ​ធាតុ​ជា​ច្រើន​សម្រាប់​រាង​កាយ​របស់​បុរស​ដូចជា​ ជាតិ​ស័ង្កសី​ដែល​ជា​ធាតុ​សំខាន់​សម្រា់​ដំណើរ​ការ​សកម្មភាព​នៃ​មេ​ជីវិត​ឈ្មោល​។

ម្ហូប​អាហារ​ទាំង​នោះ​ត្រូវ​បរិភោគ​ជា​មួយ ខ្លឹម​បារាំង ឬខ្លឹម​ស ព្រោះ​វា​អាច​ជួយ​យើង​ប្រយុទ្ធ​ប្រឆាំង​នឹង​ជម្ងឺ​ផ្តា​សាយ ព្រម​ទាំង​អាច​ជួយ​បង្កើន​នូវ​ភាពស៊ាំ​សម្រាប់​រាង​កាយ​។ ទោះ​បី​ជា​យ៉ាង​ណា​ប្រសិន​បើ​បរិភោគ​អាហារ​ទាំង​នេះ​លើស​ចំណុះ​អាច​បង្ក​ គ្រោះ​ថ្នាក់​ដល់​សុខ​ភាព​ទៅ​វិញ ព្រោះ​ការ​បរិភោគអយ​ស្ទ័រ​ច្រើន​ពេក​អាច​បង្ក​ឲ្យ​មាន​ជម្ងឺ​ក្រពេះ​ពោះ​វៀន​។

សូម្បី​តែ​អ្នក​បរិភោគ​ខ្លឹម​ស ឬខ្លឹម​បារាំង​ច្រើន​ពេក​ក៏​បង្ក​ឲ្យ​មាន​ក្លិន​ម៉ាត់​ស្អុយ និង​អស់​កំលាំង​ផង​ដែរ​​ ដូច្នេះ​នៅ​ក្នុង​ការ​បរិភោគ​អាហារ​ទាំង​នេះ អ្នកត្រូវ​ធ្វើ​កំណត់​។ អ្នក​គួរ​តែ​យល់​ដឹង​អំពី​ការ​សំរប​សំរួល​នៃ​របប​អាហារ​ប្រចាំ​ថ្ងៃ​ឲ្យ​បាន​ច្រើន ជៀស​វាង​ការ​ញ៉ាំ​ខ្លាញ់​សត្វចំពោះ​បន្លែ​ត្រូវ​បរិភោគ​ឲ្យ​បានច្រើន និង​ហាត់​ប្រាណ​ជា​ប្រចាំ​នោះ​ទើប​ធ្វើ​ឲ្យ​សុខ​ភាព​របស់​អ្នក​មាន​ភាព​ប្រសើរ​៕

ប្រភព៖ iknow

  • អយស្ទ័រឆៅនិងខ្ទឹមបារាំងជួយការពារជម្ងឺផ្កាសាយ已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/05/11  Category:សុខភាព
Tags: