នាង Fan Bingbing ធ្វើឲ្យអ្នកគាំទ្រ គិតថានាង មានផ្ទៃពោះ ព្រោះតែរ៉ូបពណ៌ក្រហមមួយនេះ

ចិន៖ តារាសម្តែងស្រីដ៏ល្បីឈ្មោះ ប្រចាំប្រទេសចិន នាង Fan Bingbing បានធ្វើឲ្យអ្នកគាំទ្រ និងមហាជន​ភ្ញាក់ផ្អើល ដោយងឿងឆ្ងល់យ៉ាងខ្លាំង ចំពោះរ៉ូបពណ៌ក្រហម ដែលនាងបានស្លៀក និងបង្ហាញខ្លួននៅក្នុងកម្មវិធីមួយ កាលពីពេលថ្មីៗនេះ

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា នាង Fan Bingbing បានស្លៀករ៉ូបពណ៌ក្រហមរឹបរាង ចូលរួមកម្មវិធីមួយ ក្នុងទីក្រុងសៀងហៃ តែបែរជាធ្វើឲ្យអ្នកគាំទ្រ មានការងឿងឆ្ងល់យ៉ាងខ្លាំង ដោយសារទ្រង់ទ្រាយពោះរបស់នាង ហាក់បីដូចជាពើបធំ ខុសប្លែកពីធម្មតា។ មិនត្រឹមប៉ុណ្ណោះ គេឃើញនាង មានអ្នកជួយដឹកដៃ ពេលចូលរួមកម្មវិធីនោះទៀតផង។

គួរបញ្ជាក់ផងដែរថា តារាស្រីវ័យ៣៤ឆ្នាំរូបនេះ បានទាក់ទាញចំណាប់អារម្មណ៍ អ្នកគាំទ្រជាច្រើន បន្ទាប់ពីនាងបានប្រកាស ទំនាក់ទំនងជាមួយគូស្នេហ៍ គឺលោក Jerry Lee នាពេលកន្លងទៅនេះ។ ជាងនេះទៅទៀត ពាក្យចចាមអារ៉ាម ថាពួកគេទាំង២នាក់ លួចចុះសំបុត្រអាពាហ៍ពិពាហ៍ស្ងាត់ៗទៀតផង នៅពេលថ្មីៗនេះ។

ទោះជាយ៉ាងណា អ្នកនិយមប្រើប្រាស់អ៊ីនធឺណែត នៅក្នុងប្រទេសចិនមួយចំនួន បានធ្វើការប៉ាន់ស្មានក្រៅផ្លូវការថា តារាសម្តែងស្រី ដែលមានរូបសម្រស់ ស្រស់សោភា នាង Fan Bingbing គឺកំពុងតែមានផ្ទៃពោះ៕

ប្រភព ៖
បរទេស

ចំណាប់អារម្មណ៍ខ្មែរឡូត

កាលពីពេលថ្មីៗនេះ នារីម្នាក់ បានធ្វើឲ្យគេច្រឡំ ស្មានតែ តារាស្រី Fan Bingbing ចូលរួម កម្មវិធីប្រឡងចម្រៀង ព្រោះតែនាង មានមុខមាត់ ដូចជា នាង Fan Bingbing មែនទែន។

បើតាមប្រភព បានឲ្យដឹងថា នាង He Chengxi បានចំណាយពេល៨ឆ្នាំ ដើម្បីធ្វើការ វះកាត់កែសម្ផស្ស ដើម្បីសម្រចបំណង ធ្វើឲ្យខ្លួនឯងមានភាពស្រស់ស្អាត និងមានរូបរាង ប្រហាក់ប្រហែលកំពូលតារាសម្តែង ដ៏ល្បីលេចធ្លោ នាង Fan Bingbing ។

កាលពីពេលថ្មីៗនេះ នាង He Changxi បានចូលខ្លួន ប្រលងក្នុងកម្មវិធីចម្រៀងដែលមានប្រជាប្រិយភាពខ្លាំងបំផុត នៅប្រទេសចិន ឈ្មោះថា “Super Girl” ដែលធ្វើឲ្យអ្នកទស្សនាមានភាពភ្ញាក់ផ្អើល និងមិនគួរឲ្យជឿ ស្មានតែកំពូលតារាសម្តែង Fan Bingbing មកប្រឡង ព្រោះនាងមានមុខមាត់ដូចគ្នាខ្លាំងពេក។

ប្រភពបន្តថា ដោយមានមិត្តប្រុស បើកគ្លីនិកកែសម្ផស្សស្រាប់ នាង Changxi បានធ្វើការវះកាត់កែសម្ផស្សជាបន្តបន្ទាប់។

ក្រោយមកនាងបានលេចមុខតាមទូរទស្សន៍ តាមរយៈការប្រលងចម្រៀងខាងលើ និងបានថតបង្ហោះរូបថតជាច្រើនសន្លឹក ចូលទៅក្នុងបណ្តាញសង្គម Weibo របស់ចិន ដែលធ្វើឲ្យអ្នកនិយមលេងបណ្តាញសង្គមជាច្រើនលាននាក់ មានភាពភ្ញាក់ផ្អើល ស្ទើរមិនជឿនូវអ្វីដែលបានឃើញ ដោយសារតែនាង មានមុខមាត់ដូចគ្នាខ្លាំងពេក។

យ៉ាងណាមិញ មានអ្នកសរសេរបញ្ចេញមតិ លើរូបថតនាងដែរថា «វាអាចទៅរួចហើយដែលអ្នក មើលទៅដូច Fan Bingbang តែវាមិនអាចទៅរួចទេ ដែលអ្នកចង់ធ្វើត្រាប់តាមគេបាននោះ។ ហេតុអីចាំបាច់ធ្វើដូច្នេះ? ហេតុអ្វីបានជាមនុស្សជាច្រើន មិនពេញចិត្ត នូវអ្វីដែលខ្លួនឯងមាន យ៉ាងដូច្នេះទៅវិញ?» ។

គួរបញ្ជាក់ដែរថា នេះមិនមែនជាលើកទីមួយនៅចិន ដែលមាននារីៗវះកាត់កែសម្ផស្សដូចតារានោះទេ ប៉ុន្តែមាននារីៗជាច្រើននាក់ទៀត បានព្យយាមកែសម្ផស្សរបស់ពួកគេ ធ្វើយ៉ាងណា ឲ្យមានភាពស្រស់ស្អាត ជាពិសេសដូចតារាដែលខ្លួនឯងស្រលាញ់ ពេញចិត្តថែមទៀតផង ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload