ប្រពន្ធ លោក ប៉រ រំលេចសារ យ៉ាងជ្រាលជ្រៅមួយនៅថ្ងៃនេះ ដែលត្រូវជាថ្ងៃ ខួបអាពាហ៍ពិពាហ៍របស់នាង

ថៃ៖ លោក ប៉រ ទ្រីសាឌី ជាតារាសម្តែងល្បីឈ្មោះ ប្រចាំប្រទេសថៃ ដែលបានលាចាកលោកទៅ នៅវេលាម៉ោង ១១ និង៥០នាទីថ្ងៃត្រង់ ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៦ ដោយសារតែជម្ងឺរ៉ាំរ៉ៃជាច្រើនមុខ ធ្វើឲ្យអ្នកគាំទ្រមានភាពសោកសៅជាពន់ពេក។ ការចាកឆ្ងាយរបស់លោកប៉រ បានបន្សល់ទុកនូវចំណងអាពាហ៍ពិពាហ៍ កូនស្រីបណ្តូលចិត្ត ជាមួយភរិយា អ្នកនាង វ៉ាន់ដា។

យ៉ាងណាមិញ កាលពីមួយម៉ោងមុន ក្នុងថ្ងៃនេះ នៅលើបណ្តាញសង្គមអ៊ីនស្តាក្រាមផ្ទាល់ខ្លួន របស់ប្រពន្ធលោក ប៉រ ដែលមានអ្នក Follow ជិត២លាននាក់ បានបង្ហោះសារដ៏ក្តុកក្តួលមួយ ធ្វើឲ្យអ្នកគាំទ្រខ្លោចចិត្ត អាណិតនាង និងកូនស្រីយ៉ាងខ្លាំង។ នាងបានបង្ហោះរូបថតមួយសន្លឹកនៅថ្ងៃនេះ រំលឹកពីអនុស្សាវរីយ៍កាលនៅជួបជុំគ្រួសារ និងបានបញ្ជាក់ប្រាប់អ្នកគាំទ្រថា នៅថ្ងៃនេះជាគំរប់ខួបអាពាហ៍ពិពាហ៍ នាង និងលោកប៉រ។ នាងបានបន្តថា នាងធ្លាប់បានគិតពីមុនមកថា នៅថ្ងៃនេះ នាងតែងចង់ រៀបចំពិធីរៀបការតូចមួយ និងអាចកាន់ដៃកូនស្រី (ម៉ាលី) ចូលរួមទាំងអស់គ្នា ជាមួយលោកប៉ារបស់គេ។ នាងបានបន្ថែមទៀតថា ទោះជាក្នុងថ្ងៃនេះមិនអាចជួបជុំគ្នាដូចការគ្រោងទុក ក៏ពិតមែន តែអនុស្សាវរីយ៍របស់នាង និងកូនស្រី ជាមួយប៉រ នៅតែស្ថិតក្នុងចិត្តជានិច្ចនិរន្តរៀងទៅរហូត។

បន្ថែមពីនេះផងដែរ សាររបស់នាង បង្ហោះមិនដល់មួយម៉ោងផងនោះ ទទួលបានការចុច Like និងសារលើកទឹកចិត្តយ៉ាងច្រើន ពីសំណាក់អ្នកគាំទ្រផងដែរ៕ 

ចំណាប់អារម្មណ៍ខ្មែរឡូត៖

គួររំលឹកឡើងវិញផងដែរថា ហេតុតែនឹកឪពុកជាទីស្រឡាញ់ខ្លាំងពេក កូនស្រីសំណព្វចិត្តរបស់ លោកប៉ បានស្រវ៉ាអោប និងថើបរូបឪពុករបស់ខ្លួនដែលគេបានដាក់តាំង នៅតាមផ្លូវចូលក្នុងកម្មវិធីមួយ ធ្វើឲ្យអ្នកឃើញទិដ្ឋភាពនោះហើយ មានភាពរំជួលចិត្តជាខ្លាំង។

មរណភាព របស់តារាជើងចាស់ថៃ ដ៏ល្បីល្បាញ លោក Por Thridsadee (ប៉) កាលពីថ្ងៃ ទី១៨ ខែ មករា ឆ្នាំ២០១៦កន្លងទៅ បានបន្សល់នូវទុកនូវភាពក្រៀមក្រំ សម្រាប់ក្រុមគ្រួសារ ក៏ដូចជាអ្នកគាំទ្រ ធ្វើឲ្យពួកគេមិនអាចបំភ្លេចបាននោះទេ។ ក្នុងនោះកូនស្រីសំណព្វចិត្តរបស់លោក ប៉ ឈ្មោះ Mali ហាក់មិនទាន់មានភាពដាច់អាល័យ ពីឪពុករបស់ខ្លួននោះឡើយ។

ជាក់ស្តែងនៅក្នុងកម្មវិធី គម្រប់ខួប៤៦ឆ្នាំ របស់ស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ៣​ កាលពីពេលថ្មីៗកន្លងទៅ គេសង្កេតឃើញថាកុមារី Mali បានបង្ហាញសេចក្តីនឹករលឹកដល់ឪពុករបស់ខ្លួនជាខ្លាំង ដោយនាងបានស្ទុះទៅអោប និងថើបរូបថតរបស់ លោកប៉ ដែលគេបានដាក់តាំង នៅមាត់ផ្លូវចូលកម្មវិធីមួយកន្លែង ធ្វើឲ្យអ្នកឃើញទិដ្ឋភាពនោះ មានភាពរន្ធត់ចិត្ត និងអាណិតនាងជាខ្លាំង៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload